មេដឹកនាំតៃវ៉ាន់

មេដឹកនាំតៃវ៉ាន់ ច្រានចោលចំពោះប្រព័ន្ធប្រទេសមួយប្រព័ន្ធដឹកនាំពីររបស់ចិន ខណៈទីក្រុងប៉េកាំង ចិញ្ចឹមចិត្តយកកោះនេះឱ្យបាន


មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (President Lai Ching-te) នៅថ្ងៃសុក្រ ទី៣១ ខែតុលា នេះ បានប្រកាសច្រានចោលចំពោះប្រព័ន្ធ "ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ" របស់មហាយក្សចិន ហើយថា តៃវ៉ាន់ត្រូវតែរក្សាសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងប្តេជ្ញាការពារខ្លួនពីការរំលោភបំពានផងដែរ។ យ៉ាងណាមិញទីក្រុងប៉េកាំង ចិញ្ចឹមចិត្តទាមទារយកកោះប្រជាធិបេត្យមួយនេះឱ្យបាន ទោះត្រូវប្រើកម្លាំងវាយដណ្ដើមក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
មេដឹកនាំតៃវ៉ាន់
ដោយ

បញ្ហាកោះតៃវ៉ាន់ ជាមួយមហាយក្សចិន បានផ្ទុះការចាប់អារម្មណ៍ជាថ្មីក្រោយប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) នៅថ្ងៃសុក្រ ទី៣១ ខែតុលា បានប្រកាសច្រានចោលគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ" របស់មហាយក្សចិន ហើយថា តៃវ៉ាន់ ត្រូវតែរក្សាសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងប្តេជ្ញាការពារខ្លួនឯងផងដែរ។

ប្រទេសចិន បាននិយាយនៅសប្តាហ៍នេះថា ខ្លួននឹងមិនច្រានចោលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាចូលឈ្លានពានកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមចិន តែមួយនោះឡើយ។ នេះគឺជាការបង្កើនវោហាសាស្ត្របែបគំរាមកំហែងកាន់តែខ្លាំង បើធៀបនឹងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយថា មហាយក្សចិន បានសន្យាគ្រប់គ្រងកោះតៃវ៉ាន់ ដោយសន្តិភាពតាមប្រព័ន្ធស្វ័យភាពដែលខ្លួនផ្ដល់ឱ្យសម្រាប់ហុងកុង និងម៉ាកាវ ប្រសិនបើកោះតៃវ៉ាន់ យល់ព្រមទទួលយកការគ្រប់គ្រងរបស់់មហាយក្សចិន។

ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) ដែលប្រទេសចិន ចាត់ទុកថា ជា អ្នកផ្ដាច់ខ្លួនបានថ្លែងទៅកាន់ទាហានតៃវ៉ាន់ នៅមូលដ្ឋានយោធាមួយកន្លែងនៅភាគខាងជើងកោះតៃវ៉ាន់ថា មានតែតៃវ៉ាន់ខ្លួនឯងខ្លាំងទេ ទើបអាចនាំមកនូវសន្តិភាពពិតប្រាកដបាន។ លោកបាននិយាយសំដៅដល់មហាយក្សចិន ដោយប្រើពាក្យសម្ដីធ្ងន់ៗថា ការទទួលយកការទាមទាររបស់ជនឈ្លានពាន និងការបោះបង់ចោលអធិបតេយ្យភាព ពិតជាមិនអាចសម្រេចបាននូវសន្តិភាពឡើយ។ ដូច្នេះតៃវ៉ាន់ ត្រូវតែរក្សាស្ថានភាពដើម ដោយសេចក្តីថ្លៃថ្នូរ និងការប្តេជ្ញាចិត្តដ៏មោះមុត ដោយប្រឆាំងដាច់ខាតចំពោះការរួមបញ្ចូលទឹកដី ការឈ្លានពាន និងការបង្រួបបង្រួមដោយបង្ខំ។

លោក ឡៃ ឈីងទ័រ បានអះអាងថា តៃវ៉ាន់ ច្រានចោលប្រព័ន្ធ "ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ" របស់មហាយក្សចិន ពីព្រោះកោះតៃវ៉ាន់នឹងប្រកាន់ខ្ជាប់នូវប្រព័ន្ធរដ្ឋធម្មនុញ្ញសេរីនិយម និងប្រជាធិបតេយ្យរបស់ខ្លួនជារៀងរហូត។ ទោះជាយ៉ាងណា ភ្លាមៗការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបទេជុំវិញការលើកឡើងរបស់ប្រធានាធិបតីកោះតៃវ៉ាន់៕




អត្ថបទបន្ទាប់


អាម៉េរិក ព្រមានពីវិបត្តិសេដ្ឋកិច្ច ប្រសិនបើការបិទរដ្ឋាភិបាលបន្តអូសបន្លាយពេលយូរបន្ថែមទៀត

អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វេន (JD Vance) កាលពីថ្ងៃទី៣០ តុលា បានព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលថា សេដ្ឋកិច្ចអាម៉េរិកនឹងជួបវិបត្តិប្រសិ…

ឥណ្ឌា ដាក់មហិច្ឆតាក្លាយជាប្រទេសអ្នកផលិតកប៉ាល់ដឹកទំនិញដ៏ធំ ដើម្បីប្រជែងជាមួយចិន កូរ៉េ និងជប៉ុន ដែលជាបងធំក្នុងឧស្សាហកម្មនេះ

ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅជាង ១,៤ពាន់លាននាក់ បានដាក់មហិច្ឆតាក្លាយប្រទេសអ្នកផលិតកប៉ាល់ដឹកទំនិញដ៏ធំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ