វិស័យពាណិជ្ជកម្ម

ម៉ាឡេស៊ីជាប្រទេសក្នុងតំបន់មួយ ដែលមានឱកាសខ្ពស់ក្នុងការទាញផលប្រយោជន៍ពីជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក


ម៉ាឡេស៊ីជាប្រទេសមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងទទួលបានផលប្រយោជន៍ច្រើនពីភាពតានតឹងផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងកំពូលមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក គឺចិននិងអាម៉េរិក។ បញ្ហាវិវាទរវាងប្រទេសមហាអំណាចទាំងពីរ គឺជាហានិភ័យមួយរបស់ពិភពលោក តែវាជាឱកាសសម្រាប់ប្រទេសមួយចំនួន ជាពិសេស គឺម៉ាឡេស៊ី ដែលគេដឹងថា ជាប្រទេសដែលមានសក្តានុពលបំផុតមួយនៅក្នុងតំបន់។
វិស័យពាណិជ្ជកម្ម
ដោយ

ការបន្តអូសបន្លាយនូវវិវាទពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិននិងអាម៉េរិក ទោះបីវាជាការបន្តការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យានិងសេដ្ឋកិច្ចជាសកលក្តី ប៉ុន្តែវាបង្ហាញពីឱកាសសេដ្ឋកិច្ចសម្រាប់ប្រទេស ដែលមានមូលដ្ឋានផលិតកម្មរឹងមាំ និងហេដ្ឋារចនាសម្ព័ន្ធល្អដូចជាម៉ាឡេស៊ី។

ក្រុមហ៊ុន Moody's Investors Services ដែលជាក្រុមហ៊ុនបណ្តាក់ទុនសាកលបានចេញរបាយការណ៍មួយថា ការប្រកួតប្រជែងលើបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក នឹងបន្តរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងមានឥទ្ធិពលលើការសម្រេចចិត្តវិនិយោគរបស់វិនិយោគិននៅលើពិភពលោក ប៉ុន្តែគេជឿជាក់ថា ការគ្រប់គ្រងដ៏តឹងរ៉ឹងដែលដាក់ដោយលោកខាងលិចលើសមត្ថភាពរបស់ប្រទេសចិន ក្នុងការទទួលបាន ឬបង្កើតបន្ទះសៀគ្វីកុំព្យូទ័រកម្រិតខ្ពស់ នឹងធ្វើឱ្យការអភិវឌ្ឍនៃឧស្សាហកម្មបច្ចេកវិទ្យាបន្ទះសៀគ្វី របស់ចិនមានភាពយឺតយ៉ាវ ដូច្នេះចិនអាចនឹងស្វះស្វែងរកដៃគូផ្សេងៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

បញ្ហាបច្ចេកវិទ្យា បទប្បញ្ញត្តិទាក់ទងនឹងសន្តិសុខ និងគោលនយោបាយវិនិយោគរបស់បណ្តាប្រទេសនៅលោកខាងលិច ក៏នឹងបង្កើនការរារាំងដល់ការធ្វើសមាហរណកម្មនៃឧស្សាហកម្ម AI របស់ប្រទេសចិនជាមួយទីផ្សារពិភពលោកផងដែរ។ ប៉ុន្តែសម្រាប់ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាម៉ាឡេស៊ី ត្រូវបានគេដឹងថា គឺជាប្រទេសមួយ ដែលមាននិន្នាការសេដ្ឋកិច្ចឈរលើមូលដ្ឋានផលិតកម្មរឹងមាំតាមគោលនយោបាយអព្យាក្រឹតភាព និងការបើកចំហចំពោះពាណិជ្ជកម្ម។

ដោយឡែក ភាពតានតឹងចិន-អាម៉េរិក នៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងបង្កហានិភ័យដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជា ការកើនឡើងនូវជម្លោះយោធានៅមជ្ឈិមបូព៌ា ក៏អាចជាហានិភ័យនិងជាឱកាសសម្រាប់ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញប្រាប់ពីវិធីការពារ និងឥទ្ធិពលនៃការបំពុលខ្យល់មកលើសុខភាព ទោះបីកម្ពុជាមិនទាន់ជួបបញ្ហានេះក្តី

ព័ត៌មាន
ការបញ្ចេញឧស្ម័នពុលពីរោងចក្ររ៉ែ និងយានយន្តនៅក្នុងទីក្រុងធំៗ ដែលមានការអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោកកំពុងបង្កជាក្ដីបារម្ភពីផលប៉ះពាល់ដល់សុខភាព…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្រូវការមាសនៅថៃ កើនដល់ជាង៤២តោននៅឆ្នាំ២០២៣?

ព័ត៌មាន
ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ក្រុមប្រឹក្សាមាសពិភពលោកបានគូសបញ្ជាក់ថា ប្រទេសថៃ ជាប្រទេសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ