ការប្រមូលចំណូលពីវិស័យល្បែង

ការប្រមូលចំណូលពីវិស័យល្បែងនៅតែមានកម្រិតទាបក្នុងឆមាសទី១ ឆ្នាំ២០២២


តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ ចំណូលដែលប្រមូលបានមកពីចំណូលកាតព្វកិច្ចពីល្បែងសរុបមានចំនួនប្រមាណ ៣លាន៦ សែនដុល្លារអាមេរិក ស្មើនឹងជិត ១០% នៃផែនការប្រចាំឆ្នាំ ក្នុងនោះមាន ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ មានចំនួនប្រមាណជាង ៣លានដុល្លារ ស្មើនឹង ៨,៥% នៃផែនការប្រចាំឆ្នាំ។
ការប្រមូលចំណូលពីវិស័យល្បែងនៅតែមានកម្រិតទាបក្នុងឆមាសទី១ ឆ្នាំ២០២២
ដោយ

ជុំវិញបញ្ហាដែលធ្វើឲ្យប្រាក់ចំណូលពីវិស័យល្បែងនៅមានតិចនេះដែរ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ដោយសារតែភ្ញៀវទេសចរបរទេសដែលចូលមកលេងក្នុងវិស័យល្បែងពាណិជ្ជកម្មនេះ នៅមានកម្រិតតិចតួចនៅឡើយ ខណៈដែលប្រទេសមួយចំនួននៅមានការរឹតត្បិតការចេញចូលដោយសារបញ្ហាកូវីដ១៩។ ជាក់ស្តែងដូចជាភ្ញៀវទេសចរពីប្រទេសចិនជាដើម បច្ចុប្បន្នមិនទាន់អាចចូលមកកម្ពុជាបាននោះទេ ដោយប្រទេសចិនត្រូវអនុវត្តវិធានការ សូន្យកូវីដនៅឡើយ។

ឯកឧត្តម រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិស័យល្បែងពាណិជ្ជកម្ម គឺត្រូវពឹងផ្អែកលើភ្ញៀវទេសចរបរទេសចូលមកលេង ដោយមិនអនុញ្ញតឲ្យប្រជាជនខ្មែរចូលលេងនោះទេ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាហាក់នៅមានកំរិតតិចនៅឡើយ ហើយភ្ញៀវមកលេងកាស៊ីណូបច្ចុប្បន្ន ភាគច្រើនមានតែជនបរទេសដែលស្នាក់នៅក្នុងស្រុកតិចតួចមួយចំនួនប៉ុណ្ណោះ ដូច្នោះហើយធ្វើឲ្យវិស័យល្បែងពាណិជ្ជកម្មកម្ពុជាមិនទាន់អាចងើបឡើងមកវិញបាននៅឡើយនោះទេ។

បើតាម ឯកឧត្តម រស់ ភិរុណ បញ្ជាក់បន្ថែមថា នៅក្នុងការប្រមូលចំណូលពន្ធក្នុងវិស័យពាណិជ្ជកម្មល្បែងននេះដែរ អគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាយាមកៀរគរឲ្យអស់ពីលទ្ធភាពតាមអាជីវកម្មដែលប្រតិបត្តិការ ជាក់ស្តែងខាងអគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តជំរុញឲ្យម្ចាស់អាជីវកម្មដែលទទួលបានអាជ្ញាបណ្ណហើយនោះ ត្រូវតែបើកដំណើរការអាជីវកម្មរបស់ពួកគាត់ ទៅតាមច្បាប់ដែលបានកំណត់ ហើយករណី បានអាជ្ញាបណ្ណហើយមិនបើកដំណើរការអាជីវកម្មទេនោះ ក្រសួងនឹងធ្វើការព្យួរអាជ្ញាបណ្ណនោះវិញតែម្ដង។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ដែរថា មកទល់ពេលនេះមានអាជីវកម្មកាស៊ីណូចំនួន ៦០ ហើយដែលទទទួលបានអាជ្ញាបណ្ណ ដោយក្នុងនោះ មានអាជីវកម្មកាស៊ីណូចំនួន៤០ ដែលបានបើកដំណើរការពេញលេញ ខណៈគិតត្រឹមឆមាសទី១ មានត្រឹមតែចំនួន២០ ប៉ុណ្ណោះ ដែលបានបើកដំណើរការ។

ជាមួយគ្នានេះ ឯកឧត្តម រស់ ភិរុណ នៅតែមានក្តីរំពឹងថាការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជនៅពេញមួយឆ្នាំ២០២២នេះ នឹងសម្រេចបានគ្រប់ទៅតាមផែនការប្រចាំឆ្នាំ បើសិនជាស្ថានភាពកូវីដ១៩ មានការថមថយ ហើយវិស័យទេសចរបើកពេញលេញឡើងវិញ មានភ្ញៀវទេសចរបរទេសច្រើនចូលមកកម្ពុជា ខណៈកន្លងមក ឯកឧត្តម ធ្លាប់អះអាងថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជាដាក់គោលដៅប្រមូលចំណូលពីវិស័យកាស៊ីណូឲ្យបាន ៣៥លានដុល្លារ៕




អត្ថបទបន្ទាប់


តើឥទ្ធិពលនៃការកើនឡើងនូវអត្រាប្ដូរប្រាក់អាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាដែរឬទេ?

ព័ត៌មាន
ថ្មីៗនេះប្រាក់ដុល្លារអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្រោយពេលប្រធានធនាគារកណ្ដាលអាមេរិកបានបង្ហ…

ក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា និងវៀតណាមឯកភាពគ្នាលើពីរចំណុច ដើម្បីសម្រួលដល់ការរាំងស្ទះក្នុងវិស័យដឹកជញ្ជូន

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ក្រោយជជែកពិភាក្សាគ្នាអស់រយៈជាច្រើនម៉ោងកម្ពុជានិងវៀតណាមបានឯកភាពគ្នាលើចំណុចចំនួនពីរ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ