និយ័តករទូរគមនាគមន៍ កម្ពុជា

និយ័តករទូរគមនាគមន៍ កម្ពុជា ព្រមានលុបចោលគេហទំព័ររបស់ក្រុមហ៊ុនជាង ១០០ក្រុមហ៊ុន បើមិនព្រមទូទាត់សងបំណុល


និយ័តករទូរគមនាគមន៍កម្ពុជា បានដាក់ចេញសេចក្ដីប្រកាសមួយដែលស្ដីអំពី ការព្រមានលុបចោលនូវគេហទំព័រ របស់ក្រុមហ៊ុនជាង១០០ក្រុមហ៊ុន ដែលមានការខកខានមិនបានសងបំណុល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់និយ័តករទូរគមនាគមន៍កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
សេក្ដីប្រកាស របស់និយ័តករទូរគមនាគមន៍ កម្ពុជា
ដោយ

សេក្ដីប្រកាសដដែលនេះ ផ្ដោតចំពោះក្រុមហ៊ុនដែលនៅជំពាក់បំណុលលើការប្រើប្រាស់សេវាគេហទំព័រសម្រាប់ឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤។ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់នឹងផ្អាកដំណើរការគេហទំព័រជាង១០០ក្រុមហ៊ុនជាបណ្ដោះអាសន្ន ហើយនិងបន្តទុកពេលសម្រាប់ឲ្យក្រុមហ៊ុនទាំងអស់នោះចូលមកធ្វើការសងបំណុលរហូតទៅដល់ថ្ងៃផុតកំណត់ចុងក្រោយផងដែរនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ 

ក្នុងករណី ក្រុមហ៊ុនទាំងអស់នោះ នៅតែមិនទាន់សង ឬមានការគេចវេសនៅក្នុងទូទាត់ត្រឹមកាលដែលបានកំណត់ទេនោះ និយ័តករទូរគមនាគមន៍កម្ពុជា នឹងធ្វើការលុបឈ្មោះជាស្ថាពរពីប្រព័ន្ធ CCTLD សម្រាប់គេហទំព័រ .kh។

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


តើមូលហេតុអ្វីខ្លះ បានជាកម្ពុជាអាចនាំចេញផលិតផលកសិកម្មភាគច្រើនត្រឹមទីផ្សារប្រទេសក្បែរខាង ?

ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បច្ចុប្បន្ននៅតែមានការពឹងផ្អែកខ្លាំងទៅលើទីផ្សារប្រទេសជិតខាង ខណៈការនាំចេញដោយត្រង់ទៅកាន់ទីផ្សារក្រៅប្រទេសគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ