អត្ថបទក្រុមហ៊ុន

មិត្តហ្វូន ប្រារព្ធកម្មវិធីសប្បុរសធម៌ ពិនិត្យសុខភាព ផ្តល់ថ្នាំ ដោយឥតគិតថ្លៃ និងចែកអំណោយជាង៦០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង


ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងការពារសុខភាពសហគមន៍។ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ត និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនដែលកំពុងរស់នៅ និងធ្វើការក្នុងខេត្តកំពង់ឆ្នាំង ដើម្បីព្យាបាលជំងឺឱ្យបានទាន់ពេលវេលា និងលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ។
ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងអំណោយជាង ៦០០នាក់ ដល់អ្នកកំពុងជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤។
ដោយ

ក្នុងកម្មវិធីនេះ គ្រូពេទ្យបានធ្វើការពិនិត្យសុខភាព និងផ្តល់ការណែនាំអំពីសុខភាពដល់ប្រជាពលរដ្ឋជាង ៦០០នាក់ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង ។ អាស្រ័យ​លើ​ស្ថានភាព​សុខភាព និង​ជំងឺ​របស់​អ្នក​ចូលរួម ក្រុម​វេជ្ជសាស្រ្ដ​បាន​ចែកចាយ​ថ្នាំ​តាម​កម្រិត​សមស្រប។ សម្រាប់ករណីរ៉ាំរ៉ៃ វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មាន និងការណែនាំដើម្បីស្វែងរកសេវាវេជ្ជសាស្ត្រឯកទេសដែលសមស្របក្នុងការព្យាបាល។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន មិត្តហ្វូន បានចែកអំណោយជាង៦០០នាក់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលកំពុងខ្វះខាត ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ចែករំលែកដោយមនោសញ្ចេតនាថា៖ “យើងសង្ឃឹមថាកម្មវិធីថែរក្សាសុខភាព នេះនឹងជួយលើកកម្ពស់សុខុមាលភាព និងចែករំលែកការលំបាកដល់គ្រួសារជាច្រើនដែលកំពុងជួប។ តាងនាមបុគ្គលិកមិត្តហ្វូនទាំងអស់សូមផ្ញើនូវអារម្មណ៍ដ៏កក់ក្តៅ និងជូនពរដល់អ្នកទាំងអស់គ្នា។ យើងសង្ឃឹមថា ការពិនិត្យសុខភាព និងអំណោយតូចៗនឹងលើកទឹកចិត្ត និងជួយដល់ការរស់នៅរបស់ពួកគេបាន១ផ្នែកតូចផងដែរ”។ ​

លោកបន្ថែមថា ជាច្រើនឆ្នាំកន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនតែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះសហគមន៍ រួមដំណើរជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌យ៉ាងសកម្ម និងនាំមកនូវគុណតម្លៃវិជ្ជមានជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងជនពិការផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទទួលយកបទពិសោធដោយភាពរីករាយ ជាមួយកម្មវិធី M2U KH ថ្មីសន្លាង

ព័ត៌មាន
ធនាគារ មេយប៊ែងបានប្រកាសការដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីទូរស័ព្ទចល័ត M2U KH ជំនាន់ថ្មីរបស់ខ្លួន ដែលជាការបង្ហាញនូវការរួមចំណែកក្នុងក…

កម្ពុជាគ្រោងលើកកម្ពស់គុណភាព និងអភិវឌ្ឍន៍ផ្លូវរថភ្លើង៨គម្រោង ដើម្បីលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវដែក

ព័ត៌មាន
កម្ពុជាបានបង្ហាញពីផែនការមេក្នុងរយៈពេលមធ្យម និងវែងលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកក្នុងនោះកម្ពុជាគ្រោងលើកកម្ពស់គុណភាព និងល្បឿនរត់ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ