Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ

Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយមានបញ្ហាលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ


ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តខ្លួនមកវិញចំនួនជាង៣៦ម៉ឺនគ្រឿង។ ការប្រកាសប្រមូលមកវិញនេះ គឺដោយសាររថយន្តទាំងនោះ មានបំពាក់ដោយកម្មវិធីបើកបរដោយស្វ័យប្រវត្តិតែស្ថិតក្នុងកំណែទំរង់សាកល្បងរបស់ក្រុមហ៊ុននៅឡើយ បានបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ។ បន្ថែមពីនេះ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងផ្តល់ជូននូវការអាប់ដេតកម្មវិធីនេះលើកំណែទម្រង់ថ្មី ដើម្បីដោះស្រាយបញ្ហាខាងលើឲ្យបានឆាប់បំផុត។
Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ

យោងតាមរបាយការណ៍សុវត្ថិភាព នៅលើគេហទំព័ររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេអាមេរិកឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការបើកបរដោយស្វ័យប្រវត្តិ របស់តេស្លា អាចបណ្តាលឱ្យមានការជាប់គាំង មិនឈប់យាន្តយន្តនៅផ្លូវប្រសព្វ ការធ្វើដំណើរត្រង់ឆ្លងកាត់ផ្លូវប្រសព្វ ដោយមិនបង្អង់ល្បឿនជាដើម។ ក្រៅពីនេះ វាក៏មានបញ្ហានៅលើការរក្សាល្បឿនរបស់វាផងដែរ។

គួរជម្រាបជា រថយន្តតេស្លាដែលមានបំពាក់ប្រព័ន្ធខាងលើ និងទំនងជារងផលប៉ះពាល់នោះគឺ រួមមាន តេស្លាម៉ូដែល S និងម៉ូដែល X ចន្លោះឆ្នាំ២០១៦ ដល់ ២០២៣, ម៉ូដែល3 ឆ្នាំ២០១៧-២០២៣, និងម៉ូដែល Y ឆ្នាំ ២០២០-២០២៣។

Tesla ជារឿយៗបានអនុញ្ញាតឱ្យអ្នកបើកបររាប់ពាន់នាក់ សាកល្បងប្រើប្រាស់មុខងារជំនួយអ្នកបើកបរស្វ័យប្រវត្តិថ្មី និងមិនទាន់បានបញ្ចប់ការកែទ​ម្រង់ នៅលើផ្លូវសាធារណៈក្នុងសហរដ្ឋអាមេរិក។ ជាហេតុធ្វើឱ្យអ្នកបើកបរមួយចំនួនជួបគ្រោះថ្នាក់ នៅពេលគេបើកដំណើរការមុខគ្នានេះ។

ផ្ទុយទៅវិញ តេស្លាបានដាក់លក់ប្រព័ន្ធស្វ័យប្រវត្តិដែលទំនើបជាងនេះ និងធ្វើកំណែទម្រង់រួចរាល់ ដល់ម្ចាស់រថយន្តតេស្លានៅទូទាំង​សហរដ្ឋអាមេរិកក្នុងតម្លៃ ១៥.០០០ដុល្លារ ប៉ុន្តែអ្នកបើកបរត្រូវមានពិន្ទុបើកបរខ្ពស់ ហើយប្រព័ន្ធនេះនឹងតាមដានពីចរិតរបស់អ្នកបើកដោយខ្លួនឯង ក្រោយពេលដាក់ឱ្យប្រើប្រាស់ ដើម្បីបង្កាករណីដែលអ្នកបើកបរ ធ្វើខុសនឹងគោលការណ៍ក្រុមហ៊ុន។

ទោះយ៉ាងណា​ Tesla មិនបានបញ្ជាក់ពីចំនួនអ្នកដែលបានបញ្ជាទិញប្រព័ន្ធទំនើបថ្មីនេះទេ ខណៈគេរំពឹងថា រថយន្តដែលត្រូវបានប្រមូលមកវិញនៅពេលនេះ នឹងត្រូវក្រុមហ៊ុនញ្ជូលលប្រព័ន្ធស្វ័យប្រវត្តិនេះ​ដោយឥតគិតថ្លៃ ឬមួយធ្វើកំណែទម្រង់បន្ថែមលើ ​Softwareប្រព័ន្ធចាស់។

សូមជម្រាបថា ក្រោយដំណឹងប្រមូលរថយន្តចូលមកវិញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង១%ភ្លាមៗ តែក៏បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សវិញដែរ៕




អត្ថបទបន្ទាប់


ថៃមានមហិច្ឆតាក្លាយជាអ្នកនាំចេញធំបំផុតទី៥ ប្រចាំតំបន់អាស៊ីត្រឹមឆ្នាំ២០២៧

ក្រសួងពាណិជ្ជកម្មថៃបានបាននិយាយថា ពួកគេចង់ឱ្យប្រទេសថៃក្លាយជាអ្នកនាំចេញធំបំផុតលេខ៥ប្រចាំតំបន់អាស៊ី នៅត្រឹមឆ្នាំ២០២៧។ ការអះអាងបែបនេះ ធ្វើឡ…

Vietnam Airlines កំពុងប្រឈមនឹងការលុបឈ្មោះចេញពីផ្សារភាគហ៊ុន ក្រោយខាតបង់ប្រាក់ជិត១ពាន់លានដុល្លារនៅ២ឆ្នាំចុងក្រោយ

ក្រុមហ៊ុន Vietnam Airlines កំពុងប្រឈមនឹងការដកចេញពីផ្សារភាគហ៊ុននៅប្រទេសវៀតណាមមែនទែនហើយនាពេលនេះ ក្រោយពីក្រុមហ៊ុនបានប្រកាសពីការខាតបង់ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ