ហាងកាហ្វេ​នៅថៃ

ហាងកាហ្វេយន្ដហោះនៅថៃ ត្រូវបានអាជ្ញាធរសម្រេចឲ្យបិទបណ្ដោះអាសន្ន ក្រោយពីមានមនុស្សតម្រង់ជួរចូលផឹកច្រើនហួសប្រមាណ


ហាងកាហ្វេដ៏ប្លែកភ្នែក មួយកន្លែងនៅក្នុងស្រុក Sattahip នៃខេត្តឈុនបូរី ដែលបានយកយន្ដហោះមកកែច្នៃធ្វើជាហាងកាហ្វេនោះ ត្រូវបានអាជ្ញាធរថៃសម្រេចឲ្យបិទទ្វារជាបណ្ដោះអាសន្ន បន្ទាប់ពីអាជ្ញាធរពិនិត្យឃើញថា ហាងកាហ្វេមួយនេះ មានមនុស្សម្នាសម្រុកចូលទិញយ៉ាងច្រើនភ្លូកទឹកភ្លូវកដី ក្រោយពីមានការផ្សព្វផ្សាយតៗគ្នាតាមបណ្ដាញសង្គម។ ការបិទទ្វារជាបណ្ដោះអាសន្នហាងកាហ្វេមួយនេះ ត្រូវបានអាជ្ញាធរអះអាងថា ព្រោះតែបារម្ភពីហានិភ័យឆ្លងមេរោគកូវីដ-១៩។
កាហ្វេយន្ដហោះ
ដោយ

សារព័ត៌មាន The Pattayanews បានរាយការណ៍​នៅថ្ងៃទី ២៤ ខែ​មិថុនា​កន្លងទៅ​ថ្មីៗនេះថា ហាងកាហ្វេ​ដែល​ធ្វើពីតួយន្ដហោះ ដែលមានឈ្មោះថា Coffee War ត្រូវបាន​អាជ្ញាធរ​ថៃ សម្រេច​ឲ្យ​ផ្អាក​ការលក់ជាបណ្ដោះអាសន្ន​ បន្ទាប់ពី ហាងកាហ្វេមួយនេះ មានភ្ញៀវតម្រង់​ជួរ​ដើម្បី​ចូលផឹកកាហ្វេ​ក្នុងហាងនេះ ខ្ទង់ពាន់នាក់​ក្នុងមួយថ្ងៃៗ។

អធិការ​ស្រុក​​ Sattahip លោក Anucha Intasorn និង​មន្ត្រី​មកពី​ការិយាល័យ​សុខភាពសាធារណៈ បាន​បញ្ជាក់កាលពីថ្ងៃទី ២៣ មិថុនាថា អាជ្ញាធរ​មានសមត្ថកិច្ច បាន​ធ្វើការសើបអង្កេត​ទៅលើ​ហាងកាហ្វេ​ឈ្មោះ Coffee War នេះ ដែលហាងនេះ​ គឺយក​តួយន្ដហោះ ប្រភេទ Airbus A300 មកធ្វើជាងហាងលក់កាហ្វេ។

ហាងកាហ្វេយន្ដហោះនៅថៃ ត្រូវបានអាជ្ញាធរសម្រេចឲ្យបិទបណ្ដោះអាសន្ន ក្រោយពីមានមនុស្សតម្រង់ជួរចូលផឹកច្រើនហួសប្រមាណ

ក្រោយពីមាន​កិច្ចប្រជុំ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទហាងកាហ្វេនេះ​ជាបណ្ដោះអាសន្ន រយៈពេល ៧ថ្ងៃ។ ការបិទហាងកាហ្វេជាបណ្ដោះអាសន្ននេះ គឺដោយសារតែ អាជ្ញាធរ​មើលឃើញថា ហាងកាហ្វេនេះ គឺមានមនុស្ស​កកកុញ​ច្រើនពេក ដែលវា​គឺទាក់ទង​នឹងវិធានការ​​ការទប់ស្កាត់​ការឆ្លង​រីករាលដាល​កូវីដ-១៩។ មន្ត្រី​សុខភាពសារណៈ បានចាត់ទុកថា ការប្រមូលផ្ដុំ​នូវហ្វូងមនុស្សច្រើនបែបនេះ អាចនឹង​កត្តា​ប្រឈមខ្ពស់​ក្នុងការ​ឆ្លង​រីករាលដាល​នៃមេរោគកូវីដ-១៩។

ហាងកាហ្វេយន្ដហោះនៅថៃ ត្រូវបានអាជ្ញាធរសម្រេចឲ្យបិទបណ្ដោះអាសន្ន ក្រោយពីមានមនុស្សតម្រង់ជួរចូលផឹកច្រើនហួសប្រមាណ

បើតាម​ប្រភពព័ត៌មាន​ពី អ្នកគ្រប់គ្រង​ហាងកាហ្វេនេះ បានប្រាប់សារព័ត៌មាន​ក្នុងស្រុកថៃថា ការយក​យន្ដហោះចាស់ប្រភេទ Airbus A300 មកធ្វើជាងហាងកាហ្វេនេះ គឺចំណាយ​ទឹកប្រាក់ប្រមាណ ១០លាន​បាត ឬស្មើនឹងប្រមាណជាង ៣២​ម៉ឺនដុល្លារអាមេរិក ហើយវា​ក៏ជាហាងកាហ្វេមួយ​ដែលមាន​ភាពខុសប្លែកជាងគេ​មិនធ្លាប់មាន​នៅក្នុងប្រទេសថៃផងដែរ។

កាហ្វេយន្ដហោះ

ហាងកាហ្វេនេះ លក់កាហ្វេ​មួយកែវ​ក្នុងតម្លៃប្រមាណ ៦០ ទៅ៨០ បាត ឬស្មើនឹងប្រមាណ ១,៩៤ ទៅ ២,៥៨ ដុល្លារអាមេរិក ហើយ​ភ្ញៀវដែលអាច​ចូល​ទៅក្នុងហាង​ដើម្បី​ផឹកកាហ្វេ​បាន គឺទទួលយក​តែ ៦០នាក់ប៉ុណ្ណោះ ក្នុងមួយលើក ដោយ​ម្នាក់ៗមានពេលអង្គុយផឹកកាហ្វេ​ក្នុងហាងនេះ តែ ៤០នាទីប៉ុណ្ណោះ។

ហាងកាហ្វេនេះ ត្រូវបាន​កំណត់ថា នឹងបើកដំណើរការ​ឡើងវិញ នៅថ្ងៃទី ២៩ ខែមិថុនានេះ បន្ទាប់ពីអ្នកគ្រប់គ្រង​ហាង បន្ត​អនុវត្ត​នូវវិធានការ​ការពារ​មេរោគឆ្លង បាន​កាន់តែ​ប្រសើរជាងនេះ អាស្រ័យ​តាម​ការត្រួតពិនិត្យ​ដោយ​នាយកដ្ឋាន​សុខាភិបាល៕

None



អត្ថបទបន្ទាប់


បុរសជនជាតិខ្មែរ០២នាក់ទៀតហើយ ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ ក្រោយត្រលប់មកពីម៉ាឡេស៊ី

ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីឆ្លងថ្មីចំនួន០២នាក់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលអ្នកទាំងពីរនាក់នេះ បានធ្វើដំណ…

ទីផ្សារខុនដូចាប់ផ្ដើមបង្ហាញខ្លួនក្នុងខេត្តសៀមរាបជាសញ្ញាផ្លាស់ប្ដូរវិស័យអចលនទ្រព្យក្នុងខេត្ត

ទោះបីជាបច្ចុប្បន្នស្ថានភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅមិនទាន់ក្រោកឡើងមកវិញក៏ដោយ យើងក៏នៅតែអាចប៉ាន់ប្រមាណឃើញពីសក្ដានុពលអភិវឌ្ឍន៍នៃខេត្តសៀមរាប។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ