ក្រុមហ៊ុនThaiAirways

Thai Airways ខាតលុយជាង៥ពាន់លានដុល្លារនៅឆ្នាំ២០២០ខណៈបំណុលកំពុងវ័ណ្ឌក


Thai Airways ដែលក្រុមហ៊ុនអាកាចរណ៍ដ៏ធំរបស់ថៃ កំពុងត្រដាបត្រដួសជាមួយនឹងបំណុលវណ្ឌក និងកំពុងស្ថិតនៅក្នុងស្ថានភាពឈានទៅរកការក្ស័យធនផងដែរ។ ថ្មីៗនេះដែរ ក្រុមហ៊ុននេះ បានបញ្ចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបង្ហាញការខាតបង់ប្រាក់កាលពីឆ្នាំ ២០២០កន្លងទៅ មានដល់ទៅជិត ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ThaiAirwaysខាតលុយជាង៥ពាន់លានដុល្លារនៅឆ្នាំ២០២០ខណៈបំណុលកំពុងវ័ណ្ឌក
ដោយ
អំពី Thai Airways

របាយការណ៍ប្រចាំឆ្នាំបានឲ្យដឹងថា Thai Airways ការខាតបង់ប្រាក់សុទ្ធនៅឆ្នាំ២០២០ បានកើនឡើងដល់ ១៤០ពាន់លានបាត ឬស្មើនឹងជិត ៥ពាន់លានដុល្លារអាមេរិក ខណៈចំណូលដែលក្រុមហ៊ុនរកបាន ក៏ធ្លាក់ចុះ ៧៤%ដែរ ដែលមានមកនៅត្រឹមប្រមាណ ១.៦០០ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០១៩។

មែនទែនទៅ ក្រុមហ៊ុន Thai Airways មិនមែនទើបតែរកស៊ីខាតមួយឆ្នាំពីរឆ្នាំនេះទេ គឺរកស៊ីខាតមកអស់ជាច្រើនឆ្នាំមកហើយ ពោលគឺក្រុមហ៊ុនរបស់រដ្ឋថៃមួយនេះ បានរាយការណ៍ពីការខាតបង់ប្រាក់រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ 

ហេតុអីក៏ Thai Airways រកស៊ីខាត?

នៅមុនពេលមានកូវីដ-១៩ កើតឡើង អនុប្រធានហិរញ្ញវត្ថុក្រុមហ៊ុនអាកាសចរណ៍នេះ ធ្លាប់បានបញ្ជាក់ពីហេតុផលនៅពីក្រោយការខាតបង់ប្រាក់ប្រហែល១ពាន់៦រយលានដុល្លារនៅឆ្នាំ២០១៩ថា ដោយសារតែកត្តាអវិជ្ជមានមួយចំនួន រួមមាន ការថមថយចុះនៃវិសាលភាពសេដ្ឋកិច្ចសកល, បញ្ហាសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន, បញ្ហាមហន្ដរាយគ្រោះធម្មជាតិ,ការឡើងថ្លៃនៃប្រាក់បាតថៃ និងការប្រកួតប្រជែងតម្លៃជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត។

កន្លងមកជាដំណោះស្រាយ ក្រុមហ៊ុនបានដាក់លក់ភាគហ៊ុនរបស់ខ្លួន កាត់បន្ថយចំនួនបុគ្គលិក បន្ថែមជើងហោះហើរក្នុងស្រុក និង សូម្បីតែយកយន្តហោះ មកកែច្នៃធ្វើជាភោជនីយដ្ឋាន ក៏ Thai Airways ធ្លាប់សាកល្បងអស់ហើយដែរ ក្នុងគោលដៅដើម្បីរកចំណូលបន្ថែមដល់ក្រុមហ៊ុន។

គួររំឭកថា Thai Airways ត្រូវផ្ញើផែនការស្តារនីតិសម្បទាអាជីវកម្មរបស់ខ្លួនត្រឹមថ្ងៃទី ២ខែមិនា ទៅកាន់តុលាការក្ស័យធនកណ្តាលរបស់ថៃ ដែលនឹងកាត់សេចក្តីពី ជោគវាសនារបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះ ថាអាចបន្តរស់រានមានជីវិតបាន ឬមិនបាន។ ប៉ុន្តែក៏តម្រូវឲ្យម្ចាស់បំណុលទាំងអស់របស់ក្រុមហ៊ុន ព្រមទទួលយកផែនការអាជីវកម្មថ្មីរបស់ Thai Airways ដែរ ទើបខ្លួនអាចបន្តអាជីវកម្មទៀតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រជាជនហុងកុងបន្តនាំគ្នាទិញផ្ទះនៅអង់គ្លេសទុកជួលកាន់តែច្រើន

ព័ត៌មាន
និន្នាការទិញផ្ទះនៅអង់គ្លេស ពីសំណាក់ប្រជាជនទីក្រុងហុងកុង នៅមិនទាន់បញ្ចប់នៅឡើយទេ បើទោះបីជាអាជ្ញាធរចិនបានចេញមុខព្រមានជាបន្តបន្ទាប់ទៅកាន់រ…

មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រាប់គន្លឹះ៣យ៉ាង សម្រាប់ពិចារណាមុនទិញអចលនទ្រព្យ

ព័ត៌មាន
ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេចាត់ទុកថាជាការវិនិយោគមួយត្រូវការចំណាយដើមទុនច្រើន ហើយក៏មានហានិភ័យខ្ពស់ដែរ ប៉ុន្ដែ ការទទួលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ