វិស័យធនាគារ

ធនាគារថៃ ជាច្រើនត្រូវបានបិទទ្វារ ក្រោយទាហានថៃ បើកការវាយប្រហារលើកម្ពុជា


ធនាគារមួយរបស់ប្រទេសថៃ បានបិទសាខាធនាគាររបស់ខ្លួនជាច្រើនកន្លែងនៅតាមព្រំដែនប្រទេសថៃ ជាប់នឹងប្រទេសកម្ពុជា ខណៈប្រជាជនថៃ ដែលរស់នៅតាមខេត្តជាប់ព្រំដែនបានរត់គេចពីតំបន់ព្រំដែនមានជម្លោះ ក្រោយទាហានថៃ បានបើកការបាញ់ប្រហារជាថ្មីលើប្រទេសកម្ពុជា នៅប៉ុន្មានថ្ងៃជាប់គ្នានេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យធនាគារ
ដោយ

ធនាគារកសិកម្ម និងសហករណ៍ (BAAC) របស់ថៃ បានប្រកាសនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ខ្លួនបានបិទសាខាចំនួន១២ នៅក្នុងខេត្តជាប់ព្រំដែនជាមួយកម្ពុជា ចំនួន៤ បន្ទាប់ពីយោធាថៃ បានបើកការវាយប្រហារទាំងកំរោលលើកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះ ដោយជំរុញឱ្យអតិថិជនប្រើប្រាស់កម្មវិធីទូរសព្ទ ម៉ាស៊ីន ATM និងសាខាក្បែរនោះជំនួសវិញ។ បើតាមការអះអាងរបស់ធនាគារនេះ សាខាធនាគារទាំង១២របស់ខ្លួននឹងត្រូវបិទរហូតដល់មានការជូនដំណឹងជាថ្មី។

នៅពេលនេះ អាជ្ញាធរខេត្តឧប៊ុន និងខេត្តសុរិន ប្រទេសថៃ កំពុងបង្កើនការជម្លៀសប្រជាជនចេញពីតំបន់ព្រំដែនទៅកាន់កន្លែងមានសុវត្ថិភាព។ សភាពាណិជ្ជកម្មខេត្តទាំងពីរបានប៉ាន់ប្រមាណថា ការវាយប្រហាររបស់យោធាថៃ លើកម្ពុជា លើកនេះ អាចអូសបន្លាយរយៈពេលពី៣-៥ថ្ងៃដោយសារភាគីទាំងពីរហាក់បានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រយុទ្ធគ្នាលើកនេះដែលជំរុញឱ្យមានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុកជាពិសេសក្នុងពេលរដូវសម្បូរភ្ញៀវទេសចរនៅចុងឆ្នាំនេះតែម្ដង។

លោក មង្គល ជុនឡាតាស (Mongkol Chunlatas) ប្រធានជាន់ខ្ពស់នៃសភាពាណិជ្ជកម្មខេត្ត ឧប៊ុន បាននិយាយថា សញ្ញាខុសពីប្រក្រតីបានចាប់ផ្ដើមលេចឡើងដោយប្រជាជនមូលដ្ឋានត្រូវបានគេណែនាំឱ្យចេញពីតំបន់តាមព្រំដែនចូលទៅខាងក្នុងខេត្ត។ ស្របពេលគ្នានោះ កម្លាំងសន្តិសុខបានចល័តកងកាំភ្លើងធំ និងអាវុធផ្សេងៗទៀតឡើងទៅកាន់ព្រំដែន ហើយនៅព្រឹកថ្ងៃទី៨ ខែធ្នូ សំឡេងនៃការបាញ់ប្រហារគ្នាក៏បានលាន់ឮឡើង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃប្ដេជ្ញាថានឹងប្រើប្រាស់កម្លាំងយោធាក្នុងគ្រប់ករណីចាំបាច់ ដើម្បីឆ្លើយតបនឹងកម្ពុជា

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានប្រកាសប្ដេជ្ញាថា ប្រទេសថៃនឹងធ្វើប្រតិបត្តិការយោធាមកលើកម្ពុជាក្នុងគ្រប់ករណីចាំបាច់ ក្រោមសេចក្តីសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ