កិច្ចព្រមព្រៀងច្របាច់បញ្ចូលក្រុមហ៊ុនចូលគ្នា

ក្រុមហ៊ុនយក្សថៃ CP Group និងក្រុមហ៊ុនធំមួយពីប្រទេសន័រវេ គ្រោងចុះកិច្ចព្រមព្រៀងតម្លៃជិត១០ពាន់លានដុល្លារ


ក្រុមហ៊ុនយក្សរបស់ថៃ CP Group នឹងច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Telenor ដែលជាក្រុមហ៊ុនធំមួយពីប្រទេសន័រវេ នូវអាជីវកម្មសេវាទូរគមនាគមន៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងតម្លៃជិត ១០ ពាន់លានដុល្លារ។ ការច្របាច់បញ្ចូលគ្នានេះ អាចធ្វើឲ្យក្រុមហ៊ុនទាំងពីរនេះ បង្កើតបាននូវទីផ្សារឈានមុខគេនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាក់ទងនឹងសេវាទូរគមនាគមន៍។ នេះបើយោងតាមការចុះផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កិច្ចព្រមព្រៀងច្របាច់បញ្ចូលក្រុមហ៊ុនចូលគ្នា រវាងក្រុមហ៊ុនយក្សរបស់ថៃ CP Group និងក្រុមហ៊ុន Telenor ពីប្រទេសន័រវេ

កិច្ចព្រមព្រៀង​ដែល​ក្រុមហ៊ុន​របស់​ប្រទេស​ន័​រវេ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ១៩ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ថៃ CP Group និង​ក្រុមហ៊ុន Telenor របស់​ន័​រវេ នឹង​រួម​បញ្ចូល​គ្នា​នូវ​ប្រតិបត្តិការ​ទូរគមនាគមន៍​នៃ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ធំ​ជាងគេ​ទី​បី​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា ឌី​ថេ​ក (Dtac) របស់ Telenor ជាមួយ​ក្រុមហ៊ុន True ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន CP Group និង​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរទស្សន៍​ខ្សែកាប​ធំ​បំផុត​ក្នុង​ប្រទេស​ថៃ​។

កិច្ចព្រមព្រៀង​នេះ នឹង​ក្លាយជា​ការ​ចងសម្ព័ន្ធ​ទី​ពីរ​របស់​ក្រុមហ៊ុន​ន័​រវេ​ស​នៅ​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​រួម​បញ្ចូល​គ្នា​នូវ​ប្រតិបត្តិការ​ទូរស័ព្ទ​កាល​ខែមិថុនា​ជាមួយ​ក្រុមហ៊ុន អេ​សៀត​តា គ្រុប (Axiata Group) នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​តម្លៃ ១៥ ពាន់​លាន​ដុល្លារ​។

ការ​ព្យាយាម​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន​ន័​រវេរ Telenor នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ គឺ​ស្រប​ពេល​គ្នា​នឹង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ​លើ​ប្រាក់​ចំណេញ​នៅ​ក្នុង​បរិយាកាស​ឧស្សាហកម្ម​ដែល​មានការ​ប្រកួតប្រជែង និង​ចំណាយ​លើ​ការ​វិនិយោគ​កាន់តែ​កើនឡើង​នៅ​ពេល​ដែល​មានការ​លេចឡើង​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ដូច​ជា 5G ជាដើម​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Telenor បាន​បម្រើ​អតិថិជន​ចំនួន ១៧២ លាន​នាក់  ខណៈ​ប្រាក់​ចំណូល​ប្រហែល ៥០ ភាគរយ បាន​មក​ពី​តំបន់​អាស៊ី និង ៥០​ភាគរយ​ទៀត​បាន​មក​ពី​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងជើង​៕
None



អត្ថបទបន្ទាប់


ចក្រភពអង់គ្លេសនឹងរៀបចំកិច្ចប្រជុំ G7 ជាមួយរដ្ឋមន្ត្រីអាស៊ានលើកដំបូងនៅចុងឆ្នាំនេះ

ប្រទេសអង់គ្លេសនឹងបើកទ្វារផ្ទះ ទទួលរៀបចំកិច្ចប្រជុំដ៏សំខាន់ និងដ៏កម្រមួយនៅខែធ្នូចុងឆ្នាំ២០២១នេះ។ កិច្ចប្រជុំនោះគឺជា ជំនួបរដ្ឋមន្ត្រីការបរទេ…

ទីផ្សារភាគហ៊ុនអាស៊ី តម្លៃប្រេងឆៅ និងលុយអឺរ៉ូកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង ចំពេលអឺរ៉ុបពង្រឹងការរឹតត្បិតឡើងវិញ

ភាគហ៊ុននៅអាស៊ី បានចាប់ផ្ដើមចុះទន់ខ្សោយនៅពេលចាប់ផ្ដើមបើកជួញដូរនៅក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈដែលតម្លៃប្រេងឆៅ និងលុយអឺរ៉ូក៏ស្ថិតនៅក្រោមស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ