ទីផ្សារភាគហ៊ុនអាស៊ី

ទីផ្សារភាគហ៊ុនអាស៊ី តម្លៃប្រេងឆៅ និងលុយអឺរ៉ូកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង ចំពេលអឺរ៉ុបពង្រឹងការរឹតត្បិតឡើងវិញ


ភាគហ៊ុននៅអាស៊ី បានចាប់ផ្ដើមចុះទន់ខ្សោយនៅពេលចាប់ផ្ដើមបើកជួញដូរនៅក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈដែលតម្លៃប្រេងឆៅ និងលុយអឺរ៉ូក៏ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង។ ទីផ្សារភាគហ៊ុន តម្លៃប្រេង និងលុយអឺរ៉ូកំពុងរអិលធ្លាក់ចុះនេះ គឺនៅចំពេលដែលតំបន់អឺរ៉ុបកំពុងដាក់វិធានការរឹតត្បិតកូវីដ១៩ជាថ្មីម្ដងទៀត គួបផ្សំនឹងមានការលើកឡើងអំពីការស្ថានភាពសាច់ប្រាក់នៅធនាគារកណ្ដាលរបស់អាមេរិកកំពុងមានកាន់តែតិចតួចទៅៗ ធ្វើឲ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នកាន់តែតែខ្លាំងចំពោះការវិនិយោគរបស់ពួកគេនៅលើទីផ្សារ។
ទីផ្សារភាគហ៊ុនអាស៊ី និងតម្លៃប្រេងរង្គោះរង្គើ ដោយសារតែក្ដីបារម្ភពីមេរោគកូវីដ-១៩ បំប្លែងថ្មី

ក្រោយ​ពេល​ដែល​អឺរ៉ុប​បាន​ជួប​នូវ​រលក​ឆ្លង​កូ​វី​ដ​១៩​កាន់តែ​ខ្លាំងក្លា​ឡើង និង​ចាប់ផ្ដើម​មានការ​ដាក់​ចេញ​វិធានការ​រឹត​ដ្បិត​ជា​បន្ដបន្ទាប់​នោះ កំពុង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​មិនល្អ​មួយ​ចំនួន​ទៅ​ដល់ទី​ផ្សារភាគហ៊ុន និង​តម្លៃ​ប្រេង​ឆៅ រួម​ទាំង​លុយ​អឺ​រ៉ូ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ជាក់ស្ដែង កិច្ចសន្យា​គម្លាត​ថ្លៃ​នៃ​តម្លៃ​ប្រេង គឺ​បាន​រអិល​ធ្លាក់​ចុះ​ប្រហែល ១% នៅ​ពេល​បើក​ជួញដូរ​នា​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​អង់គ្លេស នៅ​មាន​តម្លៃ​ត្រឹមតែ ជាង ៧៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​វិញ​មាន​ជិត ៧៥​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។ ការ​ថយ​ចុះ​តម្លៃ​ប្រេង​ឆៅ គឺ​នៅ​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​មាន​លើស​តម្រូវការ ហើយ​ការ​ថយ​ចុះ​នេះ គឺ​មាន​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៧​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។

ដោយឡែក ចំពោះ​ផ្សារភាគហ៊ុន​វិញ បើ​មើលទៅ​លើ​ផ្សារភាគហ៊ុន​នៅ​អូស្ត្រាលី បាន​រអិល​ធ្លាក់​ចុះ ០,៤% ខណៈ​ផ្សារភាគហ៊ុន​ជប៉ុន ធ្លាក់​ចុះ​០,៣% ។

អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ធនាគារជាតិ​អូស្ត្រាលី លោក រ៉ូ​តរី​ហ្គូ ខាត​ទ្រី​ល (Rodrigo Catril) បាន​និយាយ​ថា «​ដោយសារ​តែ​មានការ​ផ្ទុះ​ការ​តវ៉ា​ទាក់ទង​វិធានការ​កូ​វី​ដ​១៩ និង​អត្រា​ឆ្លង​កូ​វី​ដ​១៩​មានការ​កើនឡើង​ខ្លាំង​នៅ​អឺរ៉ុប​នៅ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​មានការ​ចោទសួរ​ឡើង​នូវ​សំណួរ​ជា​ច្រើន​អំពី​ភាព​ធន់​របស់​អឺរ៉ុប និង​សេដ្ឋកិច្ច​របស់​អឺរ៉ុប​ផង​ដែរ​។

អ្នកជំនាញ​រូប​នេះ ក៏​បាន​ទាញ​ចំណាប់អារម្មណ៍ ដោយ​លើក​ឡើង​ទាក់ទង​នឹង​លុយ​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ដោយ​លោក​បាន​អះអាង​ថា វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ មើលឃើញ​ថា តើ​លុយ​ដុល្លារ​អា​មេ​រិ​ក អាច​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​អឺរ៉ុប​ដែរ ឬ​ក៏​អត់​នោះ​។

សូម​បញ្ជាក់​ថា តម្លៃ​លុយ​អឺ​រ៉ូ នៅ​ថ្ងៃ​ចន្ទ​បាន​ធ្លាក់​ចុះ ០,២% ដោយ​១​អឺ​រ៉ូ ដូរ​បាន​ជិត​១​ដុល្លារ​១៣​សេន មានការ​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​ជិត ១៦​ខែ​មកនេះ​។ នេះ​បើ​តាម​ទិន្នន័យ​បង្ហាញ​ដោយ​រ៉​យ​ទ័​រ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សថៃ CP Group និងក្រុមហ៊ុនធំមួយពីប្រទេសន័រវេ គ្រោងចុះកិច្ចព្រមព្រៀងតម្លៃជិត១០ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់ថៃ CP Group នឹងច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Telenor ដែលជាក្រុមហ៊ុនធំមួយពីប្រទេសន័រវេ នូវអាជីវកម្មសេវាទូរគមនាគមន៍…

ករណីឆ្លងផ្ទុះឡើងកាន់តែច្រើន WHO ជំរុញឱ្យអឺរ៉ុបមានវិធានកូវីដ១៩តឹងរឹងជាថ្មីម្ដងទៀត

ព័ត៌មាន
តំបន់អឺរ៉ុបក្លាយជាចំណុចផ្ទុះការរាលដាលឆ្លងកូវីដ១៩ខ្លាំងក្លាជាថ្មីម្ដងទៀត ខណៈអង្គការសុខភាពពិភពលោក កំពុងដាក់ការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ