អង់គ្លេសធ្វើម្ចាស់ផ្ទះប្រជុំG7និងរដ្ឋមន្ត្រីអាស៊ានលើកដំបូង

ចក្រភពអង់គ្លេសនឹងរៀបចំកិច្ចប្រជុំ G7 ជាមួយរដ្ឋមន្ត្រីអាស៊ានលើកដំបូងនៅចុងឆ្នាំនេះ


ប្រទេសអង់គ្លេសនឹងបើកទ្វារផ្ទះ ទទួលរៀបចំកិច្ចប្រជុំដ៏សំខាន់ និងដ៏កម្រមួយនៅខែធ្នូចុងឆ្នាំ២០២១នេះ។ កិច្ចប្រជុំនោះគឺជា ជំនួបរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ នៃក្រុមប្រទេសរីកចម្រើនខ្លាំងជាងគេទាំង៧ ហៅកាត់ថា G7 ជាមួយនឹងរដ្ឋមន្ត្រីប្រទេស មកពីតំបន់អាស៊ានមួយចំនួន។
អង់គ្លេសធ្វើម្ចាស់ផ្ទះប្រជុំG7និងរដ្ឋមន្ត្រីអាស៊ានលើកដំបូង
ដោយ

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ពី​ការិយាល័យ​កិច្ចការបរទេស​របស់​អង់គ្លេស ហើយ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ខាងលើ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​១២ ខែធ្នូ​ឆ្នាំ​២០២១ នៅ​ទីក្រុង Liverpool​។

បើ​តាម​ប្រភព​ពី​ការិយាល័យ​កិច្ចការបរទេស​របស់​អង់គ្លេស កិច្ចប្រជុំ​នឹង​ជជែក​ពិភាក្សា​ពី​បញ្ហា​រួម​មួយ​ចំនួន​រួម​មាន បញ្ហា​សេដ្ឋកិច្ច ក្រោយ​កូ​វី​ដ​១៩ បញ្ហា​សុខាភិបាល និង​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាដើម​។

ក្នុង​ចំណោម​រដ្ឋមន្ត្រី​ដែល​នឹង​មក​ចូល​រូ​ម​កិច្ចប្រជុំ មាន​រដ្ឋមន្ត្រី​អាស៊ាន​មក​ពី​៣​ប្រទេស​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម ក្នុង​នោះ​ដូច​ជា​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​ថៃ និង​ឥណ្ឌូ​នេ​ស៊ី​។ នេះ​គឺជា​លើក​ទៅ​មួយ​ហើយ ដែល​រដ្ឋមន្ត្រី​ប្រទេស​មក​ពី​តំបន់​អាស៊ាន ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី G7​។

ប្រការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ភាព​រីក​ចម្រើន​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក របស់​ចក្រភព​អង់គ្លេស ក្រោយ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ជាក់ស្តែង រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោកស្រី Liz Truss បាន​អះអាង​ថា អង់គ្លេស​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​មិត្តភាព និង​ភាព​ជា​ដៃគូ​របស់ ដើម្បី​ពិភាក្សា​អំពី​ការ បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​សន្តិសុខ កាន់តែ​ជិត​ស្និទ្ធ​ជាស​កល​។

គួរ​ជម្រាប​ថា សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ខាងលើ មិន​បាន​បញ្ជាក់​ពី​ការ​អញ្ជើញ មេដឹកនាំ​យោធា​ភូមា ឲ្យ​មក​ចូលរួម​នោះ​ទេ ហើយ​មន្ត្រីជាន់ខ្ពស់​អង់គ្លេស ក៏​បាន​គូសបញ្ជាក់​ផង​ដែរ ពួក​គេ​នឹង​មិន​អញ្ជើញលោក មីន​អ៊ុ​ង ឡាំង ឲ្យ​មក​ចូលរួម​ឡើយ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit)  បាន​ខិតខំ​ដណ្តើម​ទីផ្សារ​អាស៊ី​ជាមួយ​សហភាព​អឺរ៉ុប​ខ្លាំ​មែនទែន ព្រមទាំង​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ផង​ដែរ​។ ជាក់ស្តែង ជំនួប G7 និង​អាស៊ាន​ដែល​អង់គ្លេស​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​នេះ នឹង​ក្លាយជា​ជំហាន​ថ្មី​មួយទៀត​របស់​អង់គ្លេស ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន នៅ​អាស៊ី​អាគ្នេយ៍​កាន់តែ​ខ្លាំង​ក្លាយ​មួយ​កម្រិត​ទៀត​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលមេដឹកនាំចិន លោក ស៊ី ជីនពីង ថា ចិននឹងមិនបង្ខិតបង្ខំប្រទេសតូចតាចជាងខ្លួន ដើម្បីតែផលប្រយោជន៍នោះទេ

ព័ត៌មាន
ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាក់អះអាងក្ដែងៗទៅកាន់មេដឹកនាំអាស៊ានអំឡុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន នៅថ្ងៃច័ន្ទទី ២២វិច្ឆ…

ក្រុមហ៊ុនយក្សថៃ CP Group និងក្រុមហ៊ុនធំមួយពីប្រទេសន័រវេ គ្រោងចុះកិច្ចព្រមព្រៀងតម្លៃជិត១០ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់ថៃ CP Group នឹងច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Telenor ដែលជាក្រុមហ៊ុនធំមួយពីប្រទេសន័រវេ នូវអាជីវកម្មសេវាទូរគមនាគមន៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ