Advertisement
ការចុះបញ្ជីក្រុមហ៊ុន​

ចំនួន​​ក្រុមហ៊ុន​ថ្មី​ចុះបញ្ជី​ នៅប្រទេស​ថៃ បង្ហាញពីសញ្ញាថយចុះ


ការចុះបញ្ជីក្រុមហ៊ុនថ្មី នៅក្នុងប្រទេសថៃ បានបង្ហាញពីសញ្ញាធ្លាក់ចុះ ២% នៅក្នុងខែ មិថុនា កន្លងទៅនេះ ខណៈដែលរដ្ឋាភិបាលថៃ មានគោលដៅ នឹងអូសទាញក្រុមហ៊ុនថ្មី ចុះបញ្ជីឲ្យបានដល់៧ម៉ឺនក្រុមហ៊ុននៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកថៃ។
ការចុះបញ្ជីក្រុមហ៊ុនថ្មី នៅថៃ បង្ហាញពីសញ្ញាថយចុះ (រូបភាព៖https://ijnet.org/)
ដោយ
Advertisement

ថ្លែប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថៃ អ្នកស្រី Sorada Lerttharpachit អនុ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​អាជីវកម្ម ថៃ បាន​ថ្លែង​កាលពីពេល​ថ្មីៗនេះថា ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​នៅក្នុង​ខែ​មិថុនា កន្លងទៅនេះ មាន​ចំនួន​ជាង ៥.៥៨៦ ក្រុមហ៊ុន ដែលបាន​ធ្លាក់ចុះ​ពី​៥.៩៤២​ក្រុមហ៊ុន កាលពីខែ​ឧសភា ពោលគឺ​ធ្លាក់ចុះ​ចំនួន ៣៥៦ ក្រុមហ៊ុន គិតជាភាគរយ​គឺធ្លាក់ចុះ ២%។

វិស័យ​សំខាន់​បី សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន​ គឺនៅតែជា​វិស័យ​សំណង់-អគារ​ អចលនទ្រព្យ និងភោជនីយដ្ឋាន ដោយវិស័យទាំងនេះ ទទួលបាន​ការវិនិយោគ​ខ្លាំង​ តាំងពី​ដើមឆ្នាំ​២០១៩​មក​ម្ល៉េះ។ 

អ្នកស្រី Sorada បាន​បញ្ជាក់ដែរថា សម្រាប់​រយៈពេល ៦ខែ ឆ្នាំនេះ ចំនួន​ចុះ​បញ្ជីក្រុមហ៊ុនថ្មី បានកើន​ឡើងដល់ ជាង ៣ម៉ឺន​៨ពាន់​ក្រុមហ៊ុន កើនឡើង​ប្រមាណ​២% ធៀបនឹង រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

នាយកដ្ឋាន​អភិវឌ្ឍន៍អាជីវកម្ម​ថៃ បាន​មើលឃើញថា ការចុះបញ្ជី​ក្រុមហ៊ុន គឺស្ថិត​នៅក្នុងដំណើរ​ឆ្ពោះទៅ​សម្រេច​បានគោលដៅ ៧ម៉ឺន​ក្រុមហ៊ុន​នៅឆ្នាំនេះដោយវា​ត្រូវបាន​ជំរុញ​ដោយ​​វិធានការ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ថ្មី​នៃប្រទេសថៃ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិន ដាក់លក់សញ្ញាបណ្ណ នៅម៉ាកាវ តម្លៃជិត ៣០០ លានដុល្លារអាមេរិក

ព័ត៌មាន
រដ្ឋាភិបាលចិន កាលពីដើមខែ កក្កដា កន្លងទៅនេះ បានសម្រេចដាក់លក់សញ្ញាបណ្ណ ឬហៅថា Bond នៅក្នុងតំបន់រដ្ឋបាលពិសេស ម៉ាកាវ ក្នុងតម្លៃប្រមាណ ២៩១ ...

កីឡាករ​បាល់ទាត់​ជប៉ុន​ដ៏​ល្បី កេស៊ូកិ ហុងដា បោះទុន​វិនិយោគ​លើក្រុមហ៊ុន​កសិកម្ម​នៅកម្ពុជា

ព័ត៌មាន
ជារឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ ដែល​កីឡាករ​បាល់ទាត់​ដ៏ល្បីឈ្មោះ​របស់​ប្រទេស​ជប៉ុន លោក កេស៊ូកិ ហុងដា (Keisuke Honda) ចាប់​អារម្មណ៍ប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ