កញ្ចប់ថវិកាជាតិថៃ

កញ្ចប់ថវិកាឆ្នាំសារពើពន្ធ២០២២របស់ថៃទំហំ១០០ពាន់លានដុល្លារ បានឆ្លងផុតការអនុម័តជុំទី១ពីរដ្ឋសភាហើយ


រដ្ឋសភាជាតិរបស់ថៃកាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចយល់ព្រមក្នុងជុំទីមួយ លើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ចំនួនជាង៣ទ្រីលានបាត ឬស្មើនឹងប្រមាណ ១០០ពាន់លានដុល្លារអាមេរិក។ ទម្រាំឆ្លងផុតជុំទី១នៃការប្រជុំពិភាក្សាដោយរដ្ឋសភានេះ ក៏មានការជជែកដេញដោលគ្នាយ៉ាងចម្រូងចម្រាស់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកបុស្តិ៍។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា
ដោយ

ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺវា​មានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា យកទៅប្រើប្រាស់ក្នុងគោលដៅស្តារសេដ្ឋកិច្ចរបស់ថៃឡើងវិញ ពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងឆ្នាំសារពើពន្ធ២០២២ ដែលរាប់ចាប់ពីខែតុលារនេះឆ្នាំ២០២១ តទៅ។ 

សេចក្តីព្រាងច្បាប់ថវិកាជាតិថៃឆ្នាំសារពើពន្ធ២០២២ ត្រូវបានរដ្ឋសភាជាតិថៃ ដែលមានសមាជិកចូលរួម ៤៧២រូប លើកយកមកជជែកពិភាក្សា ដេញដោលគ្នា យ៉ាងចម្រូងចម្រាសអស់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ដោយក្នុងមួយថ្ងៃប្រើពេលរាប់ម៉ោង មុននឹងឈានដល់ការព្រមព្រៀងទទួលយកក្នុងជុំទី១កាលពីថ្ងៃទី២ខែឧសភាកន្លងទៅ ជាមួយនឹងសំឡេងបោះឆ្នោតគាំទ្រ ២៦៩សំឡេង ទល់នឹងសំឡេងប្រឆាំង២០១សំឡេង ខណៈ២សំឡេងទៀតអនុបវាទ។

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២២ ជាង១០០ពាន់លានដុល្លាររបស់ថែត្រូវបានគេដឹងថា មានសារៈសំខាន់ខ្លាំងសម្រាប់រដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា យកទៅប្រើប្រាស់ក្នុងគោលដៅស្តារសេដ្ឋកិច្ចរបស់ថៃឡើងវិញ ពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងឆ្នាំសារពើពន្ធ២០២២ ដែលចាប់រាប់ពីខែតុលារនេះតទៅ។

ក្រោយការដេញដោល នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចារបានថ្លែងថា៖ «កញ្ចប់ថវិកាថ្មីនេះនឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ឲ្យងើបចេញពីវិបត្តិ ដែលបណ្តាលមកពីការផ្ទុះឡើងកូវីដ១៩ក៏ដូចជាការស្តារកំណើនសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័ស»។

គួរជម្រាបថា សេចក្តីព្រាងថវិកាជាតិរបស់ថៃខាងលើនេះ នឹងត្រូវឆ្លងកាត់ការជជែកដេញដោល ចំនួនពីរជុំបន្ថែមទៀត ដោយត្រូវគេរំពឹងថា ការដេញដោលលើកក្រោយនឹងធ្វើឡើងនៅខែកក្កដាឆ្នាំនេះ បន្ទាប់មកត្រូវបញ្ចូនទៅ ព្រឹទ្ធសភាដើម្បីត្រួតពិនិត្យ ហើយទើបថ្វាយព្រះមហាក្សត្រថៃ ដើម្បីឡាយព្រហស្ថលេខា។

សេចក្តីព្រាងថវិកា ១០០ពាន់លានដុល្លាររបស់ថៃក្នុងឆ្នាំសារពើពន្ធ២០២២ខាងមុខ មានការធ្លាក់ចុះ ៥,៧% បើធៀបនឹងការចំណាយកាលពីឆ្នាំមុន។  

សូមរំឭកដែរថា គណៈរដ្ឋមន្ត្រីថៃ នៅដើមសប្តាហ៍នេះក៏ទើបតែបានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយទៀត ដែលគិតជាទឹកប្រាក់ប្រមាណ ១៤០ពាន់លានបាត ឬស្មើជាង ៤ពាន់៥រយលានដុល្លារអាមេរិក ដើម្បីដោះស្រាយ និង ជួយប៉ះប៉ូវរាល់ការខូចខាតដល់វិស័យសេដ្ឋកិច្ចថៃសម្រាប់ឆ្នាំ២០២១ ដែលបាននិងកំពុងរង្គោះរង្គើដោយសាររលកឆ្លងថ្មីនៃជំងឺកូវីដ-១៩ផងដែរ៕

None



អត្ថបទបន្ទាប់


រោងចក្រកាត់ដេរកម្ពុជាបើកដំណើរទាំងរអាក់រអួល កំពុងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារ

មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា អះអាងថា ចាប់តាំងពីមានការផ្ទុះរាលដាលឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក រោងចក្រ…

អឺរ៉ុបជ្រើសយកប្រទេសអាស៊ានចំនួន២ ក្នុងចំណោម៨ប្រទេសដាក់ក្នុងបញ្ជីការធ្វើដំណើរសុវត្ថិភាព

សហភាពអឺរ៉ុបថ្មីៗនេះ បានសម្រេចជ្រើសរើសយកចំនួនប្រទេសតិចតួចប៉ុណ្ណោះ ដើម្បីដាក់ចូលក្នុងបញ្ជីសម្រាប់ការធ្វើដំណើរសុវត្ថិភាព ដែលអនុញ្ញាតឲ្យមានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ