វិធានកា​កញ្ចប់ថវិកាថៃ

ថៃ ទម្លាក់កញ្ចប់ថវិកាថ្មី ៣,៥ ពាន់លានដុល្លារសង្គ្រោះសេដ្ឋកិច្ច តើពលរដ្ឋ និងប្រតិបត្តិករអាជីវកម្ម ទទួលប្រយោជន៍អ្វីខ្លះ?


គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តនូវកញ្ចប់ថវិកាជំរុញកំណើនតម្រូវការសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ជាង ៣៥០០ លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះរាលដាលនៃមេរោគ Covid-19 មកលើសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ។ វិធានការកញ្ចប់ថវិកាថ្មីនេះ ត្រូវបានប្រើប្រាស់ក្នុងការជួយដល់ពលរដ្ឋរងគ្រោះផង និងប្រតិបត្តិករអាជីវកម្មក្នុងស្រុកផងដែរ។
កញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចថៃ
ដោយ

វិធានការ​កញ្ចប់ថវិកា​ ដែលរាជរដ្ឋាភិបាលថៃ ជួយដល់​ពលរដ្ឋខ្លួន៖

- ផ្ដល់ជូន ប្រាក់ឧបត្ថម្ភ ប្រមាណ ១៥៣ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល ៣ខែ ជូនដល់​កម្មករ ដែលមិនស្ថិតនៅក្រោម​មូលនិធិ​សន្ដិសុខ​សង្គម។ ហើយអ្នកដែល​ស្ថិតនៅក្រោម មូលនិធិនេះ នឹងទទួលបាន​ប្រាក់សំណង​ពីភាពអត់ការងារធ្វើ រហូតដល់ ៥០% នៃប្រាក់ខែ។

- មនុស្សម្នាក់​អាច​ខ្ចីប្រាក់បន្ទាន់​ប្រមាណ ៣០០ ដុល្លារអាមេរិក ក្នុងអត្រា​ការប្រាក់ ០,១% ក្នុងមួយខែ ដោយមិនមាន​ទ្រព្យបញ្ចាំ។

- មនុស្សម្នាក់​អាចខ្ចីប្រាក់​ដល់ជាង ១៥០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ ០,៣៥% ក្នុងមួយខែ ដោយមានទ្រព្យបញ្ចាំ។

- ក្រុមហ៊ុន​ហាងបញ្ចាំ​របស់រដ្ឋ នឹងគិតការប្រាក់ទាបជាង ០,១២៥% ក្នុងមួយខែ

- ពន្ធលើប្រាក់ចំណូលបុគ្គល នឹង​ពន្យារពេលយក​​ដល់ខែ សីហា ឆ្នាំ២០២០

- លើកលែងពន្ធ លើការទូទាត់​ហានិភ័យ សម្រាប់​​បុគ្គលិកសុខាភិបាល

- ផ្ដល់ការបំពាក់បំប៉ន សម្រាប់​អ្នកស្វែងរកប្រាក់ចំណូលនានា

វិធានការ​កញ្ចប់ថវិកា​ចំពោះ​ប្រតិបត្តិករ

- ផ្ដល់​ប្រាក់កម្ចី​ចាប់ពី​ប្រមាណជាង ៩២៤០០ ដុល្លារអាមេរិកឡើងទៅ​ សម្រាប់​សហគ្រាស​ខ្នាតតូច និងមធ្យម ក្នុងអត្រាការប្រាក់ ៣% សម្រាប់រយៈពេល ២ឆ្នាំដំបូង

- ពន្ធលើប្រាក់ចំណូល​សាជីវកម្ម នឹងត្រូវ​ពន្យារពេលយក​​ ទៅដល់ខែ​ សីហា និងខែកញ្ញា

- ការដាក់​ពន្ធផ្សេងៗទៀត សម្រាប់​ប្រតិបត្តិករ​ដែល​ប៉ះពាល់​ដោយ​មេរោគ Covid-19 នឹងត្រូវពន្យារពេល​៣ខែ

- ការដាក់​ពន្ធអាករ​ ដោយអាជីវកម្ម​សេវាកម្ម នឹងត្រូវពន្យារពេល​១ខែ

- ការដាក់​ពន្ធអាករ​លើ​ផលិតផល​ប្រេង ​នឹងពន្យារពេលដល់ថ្ងៃទី ១៥ នៅខែបន្ទាប់​ សម្រាប់រយៈពេល ៣ខែ

- លើកលែងពន្ធនាំចូល សម្រាប់​ផលិតផល​ទាក់ទង​នឹង​ការការពារ​ និងព្យាបាល​ជំងឺ​មេរោគ Covid-19

- លើកលែងពន្ធ​ និងការកាត់​ចំណាយ សម្រាប់​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ ជាមួយនឹង​ម្ចាស់បំណុល ដែលជាស្ថាប័ន​មិនមែន​ហិរញ្ញវត្ថុ។


ប្រភព៖ Bangkok Post

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងពេលជិត១ខែ កូវីដ១៩​រាលដាល​ដល់​ជាង​ពាក់​កណ្ដាល​ប្រទេសហើយ នៅកម្ពុជា

ព័ត៌មាន
ក្នុង​អំឡុងពេល​មួយខែ គឺ​ក្នុង​ខែ​មីនានេះ វីរុស​កូវីដ​១៩ បាន​ឆ្លងរាលដាល​ទៅ​ដល់​ ១៣ខេត្ត​រាជធានី​ហើយ នៅទូទាំង​ប្រទេស​កម្ពុជា ដោយ​ករណ…

ឧកញ៉ា ម៉ុង ឫទ្ធី ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ លើ​អាជីវកម្មកែច្នៃ​កៅស៊ូ

ព័ត៌មាន
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ល្បីល្បាញ​ជា​វិនិយោគិន​ដ៏ធំម្នាក់​នៅ​ក្នុង​វិស័យ​កសិកម្ម បានបង្ហាញ​ជា​សាធារណៈ នូវការត្អូញត្អែរ​​ពាក់ព័ន្ធនឹងផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ