ដ្បិតថា រដ្ឋធម្មនុញ្ញថ្មីរបស់ថៃ គឺនាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងលើសពី៨ឆ្នាំបាននោះឡើយ។ នេះបើតាមសេក្ដីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍។
ញ្ញត្តិដែលស្នើឲ្យមានការព្យួរតួនាទីលោកនាយករដ្ឋមន្ត្រីប្រយុទ្ធចាន់អូចា ត្រូវបានបញ្ជូនពីសភាទៅកាន់តុលាការនៅថ្ងៃទី ២២ខែសីហា។ គណបក្សប្រឆាំងថៃបានស្នើទៅកាន់តុលាការ ឲ្យកាត់ក្ដីសម្រេចចុងក្រោយទៅលើមុខតំណែងរបស់លោកប្រយុទ្ធចាន់អូចា ប៉ុន្ដែ ក៏នៅបើកចំហរឲ្យមានការបកស្រាយពីសាមីខ្លួនជុំវិញករណីនេះផងដែរ។
ក្រុមអ្នករិះគន់ជាច្រើនបាននិយាយថា លោកប្រាយុទ្ធ គួរតែត្រូវបានបញ្ចប់តំណែងតែម្ដងនៅត្រឹមថ្ងៃពុធ ទី២៤ សីហា ខណៈដែលការចូលមកកាន់តំណែងថ្ងៃដំបូងរបស់លោកត្រូវបានរាប់តាំងពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៤ ដោយគិតមកទល់ពេលនេះគឺមានរយៈពេល៨ឆ្នាំគត់ ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ថៃដែលបានកំណត់អណាត្តិនាយករដ្ឋមន្ត្រីមិនឲ្យលើសពី៨ឆ្នាំនោះឡើយ។ ប៉ុន្ដែ អ្នកគាំទ្រលោកប្រាយុទ្ធចាន់អូចានិយាយថា ការកាន់តំណែងរបស់លោកគួរតែរាប់ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩មក បន្ទាប់ពីរដ្ឋធម្មនុញ្ញបច្ចុប្បន្នបានចូលជាធរមាននៅឆ្នាំ២០១៧។
តុលាការថៃបាននិយាយថា ចៅក្រមទាំង៩បានយល់ព្រមជាឯកច្ឆ័ន្ធទទួលយកញ្ញត្តិសម្រាប់ពិចារណា និងបានបង្គាប់បញ្ជាឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចា អាចប្រឆាំងតតាំងនឹងញ្ញត្តិនេះនៅចំពោះមុខតុលាការនៅក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីមានការជូនដំណឹងជាផ្លូវការ។ ហើយអំឡុងពេលពិចារណានេះ តុលាការ នៅថ្ងៃទី ២៤ សីហានេះ ក៏បានសម្រេចបោះឆ្នោតព្យួរតួនាទីនាយករដ្ឋមន្ត្រីលោកប្រាយុទ្ធចាន់អូចាក្នុងសំឡេងគាំទ្រ៥សំឡេង ទល់នឹងសំឡេងប្រឆាំង៤សំឡេង។
ក្នុងអំឡុងពេលលោកប្រាយុទ្ធចាន់អូចា ត្រូវបានព្យួរពីតួនាទី ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង់សាវុន នឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីស្ដីទីជំនួស ហើយលោក វង់សាវុន នឹងត្រូវចូលរួមប្រជុំគណៈរដ្ឋមន្ត្រីនៅក្នុងមុខតំណែងរដ្ឋមន្ត្រីការពារជាតិរបស់លោកផងដែរ៕