ក្រុមហ៊ុនថៃ Betagro គ្រោងបោះផ្សាយលក់មូលបត្រ!

ក្រុមហ៊ុនថៃ Betagro គ្រោងបោះផ្សាយលក់មូលបត្រតម្លៃ៥៥៤លានដុល្លារនៅឆ្នាំនេះ


ក្រុមហ៊ុនផលិតកែច្នៃសាច់ដ៏ធំមួយរបស់ថៃ Betagro Plc កំពុងស្វែងរកប្រភពទុនបន្ថែមតាមរយៈការបោះផ្សាយលក់មូលបត្រក្នុងតម្លៃ៥៥៤លានដុល្លារ ដែលទំហំនៃការបោះផ្សាយលក់មូលបត្រនេះ គឺជាការបោះផ្សាយលក់មូលបត្រដ៏ធំបំផុតទី២ហើយនៅក្នុងប្រទេសថៃសម្រាប់ឆ្នាំនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនដ៏ធំរបស់ថៃមួយនេះ ក៏កំពុងធ្វើទីផ្សារផ្សព្វផ្សាយភាគហ៊ុនរបស់ខ្លួន ទៅដល់វិនិយោគដែលជាស្ថាប័នធំៗ ដែលការបោះផ្សាយលក់ភាគហ៊ុនអាចនឹងប្រព្រឹត្តិទៅនៅដើមខែកញ្ញា។ នេះបើតាមការអះអាងរបស់ប្រភពជិតស្និទ្ធនឹងរឿងនេះ ដែលបានអះអាងប្រាប់សារព័ត៌មានថៃបាងកកប៉ុស្ដិ៍។
ក្រុមហ៊ុនថៃ Betagro គ្រោងបោះផ្សាយលក់មូលបត្រតម្លៃ៥៥៤លានដុល្លារនៅឆ្នាំនេះ
ដោយ

ប្រសិនបើ​ផែនការ​បោះផ្សាយលក់មូលបត្រ​ (IPO) របស់ក្រុមហ៊ុន Betagro ពិតជាត្រូវបានធ្វើឡើងមែននោះ នោះវានឹងក្លាយជា​ការបោះផ្សាយលក់មូលបត្រ​ដ៏ធំបំផុត​ទី២​នៅក្នុងផ្សារមូលបត្រ​ថៃ បន្ទាប់ពីក្រុមហ៊ុន ធានារ៉ាប់រង Thai Life ដែលបាន​បោះផ្សាយ​លក់មូលបត្រ​តម្លៃ១ពាន់លានដុល្លារ កាលពីខែកក្កដា​កន្លងទៅ។ នេះបើតាម​ទិន្នន័យដែលបានបង្ហាញដោយសារព័ត៌មាន Bloomberg។

សន្ទស្សន៍ផ្សារភាគហ៊ុនគោល​ជាតិ​របស់ថៃ បានកើនឡើងប្រហែល​៣,៦% នៅក្នុងខែសីហានេះ ដែលជាកំណើនខ្ពស់ប្រចាំខែ​សម្រាប់ឆ្នាំនេះ ដោយសារតែមានតម្រូវការវិនិយោគច្រើនពីអ្នកវិនិយោគ​នៅក្រៅប្រទេស។

បើតាមប្រភពព័ត៌មានបានគូសបញ្ជាក់ថា ក្រុមហ៊ុន Betagro របស់ថៃ គ្រោងបោះផ្សាយលក់ភាគហ៊ុន​​ដល់ទៅ ៥០០លានភាគហ៊ុនថ្មី ឬស្មើនឹង២៥%ភាគហ៊ុន នៃការពង្រីកដើមទុន​ ដោយក្រុមហ៊ុននេះ នឹងយកមូលនិធិទាំងនោះ សម្រាប់​ប្រើប្រាស់ក្នុងការពង្រីក​ផលិតកម្ម​កសិដ្ឋាន និងចិញ្ចឹមសត្វនៅក្នុងប្រទេសថៃ រួមទាំង​ប្រទេសជិតខាងផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Betagroរបស់ថៃ បច្ចុប្បន្នក៏មានការវិនិយោគនៅកម្ពុជាដែរ ដូចជាការផលិតចំណីសត្វ និងកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ជាដើម។ ក្រៅពីកម្ពុជា ក្រុមហ៊ុននេះ ក៏មានវិនិយោគ​នៅប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ៕




អត្ថបទបន្ទាប់


សំណង់ជិត២ម៉ឺនគម្រោងត្រូវបានអភិវឌ្ឍនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈចិនឈរលើកំពូលតារាងវិនិយោគ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទដែលប្រទេសជាតិមានស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ន…

ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាងនៅតែមានកំណើនខ្ពស់ ទោះមានផលរំខានមួយចំនួនក្ដី

ព័ត៌មាន
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្បែរខាង បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម តួយ៉ាង យោងតាមរបាយការណ៍របស់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ