លក់ដូរអនឡាញ

ការលក់ដូរតាមអនឡាញ កំពុងពេញនិយមខ្លាំងនៅកម្ពុជា


បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក ដែលជាប្រព័ន្ធទំនាក់ទនងដ៏មានប្រជាប្រិយភាពរបស់ពិភពលោក បានចូលមកដល់កម្ពុជា ការលក់ដូរតាមហ្វេសប៊ុក ក៏បានចាប់ផ្តើម និងកំពុងតែពេញនិយមយ៉ាងខ្លាំងទៀតផងនាពេលបច្ចុប្បន្ន។
ការលក់ដូរតាមអនឡាញ កំពុងពេញនិយមខ្លាំងនៅកម្ពុជា
ដោយ

 អ្នកនាង អឿន ធារ៉ា មិនមានហាងផ្ទាល់ខ្លួននោះទេ ប៉ុន្ដែ ស្រ្តីដែលពូកែផ្នែកទំនាក់ទំនងរូបនេះ អាចរកចំណូលបានប្រមាណប្រាំពីររយដុល្លារនៅក្នុងមួយខែ តាមរយៈការនាំទំនិញពីប្រទេសចិន និង វៀតណាមមកបោះដុំ និងលក់រាយនៅកម្ពុជា ដោយប្រើប្រាស់ហ្វេសប៊ុកជាមធ្យោបាយផ្សព្វផ្សាយដល់អតិថិជនរបស់ខ្លួន។

អ្នកនាង អឿន ធារ៉ា បានប្រាប់ខេមបូណូមីសយ៉ាងដូច្នេះថា៖ «ខ្ញុំលក់ច្រើនមាន ដូចជា កាបូប ខោអាវបុរសស្រ្តី ស្បែកជើង...។ ខ្ញុំគិតថា ខ្ញុំមានពេលទំនេរខ្លះ ដូច្នេះ ខ្ញុំចង់ឆ្លៀតយកពេលហ្នឹង លក់អនឡាញ ព្រោះ លក់អនឡាញមិនចំណាយពេញមួយថ្ងៃទេ មានន័យថា យើងសល់ពេលបន្ទាប់ពីធ្វើការខ្លះ យើងអាចឆ្លៀតលក់ដូរបានហើយ»។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ដូចគ្នាដែរ កញ្ញា សុខ បុបា្ផរ័ត្ន ដែលទើបចាប់ផ្តើមលក់ផលិតផលតាមហ្វេសប៊ុកមិនទាន់បានមួយខែស្រួលបួលផងនោះ បានរៀបរាប់ថា បន្ទាប់ពីនាងបានប្រើប្រាស់ថ្នាំលាបសក់ទទួលបានប្រសិទ្ធភាពរួចមក នាងក៏ចាប់ផ្តើមផ្សព្វផ្សាយលក់បន្តតាមហ្វេសប៊ុក ដើម្បីរកចំណូលបន្ថែមនៅពេលនាងទំនេរពីការសិក្សានៅថ្នាក់​មហា​វិទ្យាល័យ។

កញ្ញា សុខ បុប្ផារ័ត្ន រៀបរាប់យ៉ាងដូច្នេះថា៖ «ពីមុន ខ្ញុំធ្លាប់តែប្រើហ្វេសប៊ុកធម្មតា ដើម្បីទំនាក់ទនងជាមួយមិត្តភក្តិ ឬ ស៊ែរសកម្មភាពខ្លួនឯង បន្ទាប់មក ខ្ញុំគិតថា ខ្ញុំបានចំណាយពេលអត់ប្រយោជន៍បែបហ្នឹងច្រើនដែរហើយ ដូច្នេះ ខ្ញុំគិតថា ខ្ញុំគួរតែទាញប្រយោជន៍ពីហ្វេសប៊ុក ហើយក៏ផ្តើមសួរគ្រួសារ ហើយគាត់ហាមមិនឲ្យលក់ទេ ព្រោះគាត់ថា គេលក់ច្រើនហើយ និងខ្លាចចាញ់បោកគេ ប៉ុន្ដែ ខ្ញុំបានតាមដាន និងប្រើប្រាស់ផលិតផលនេះយូរហើយ ហើយខ្ញុំប្រើត្រូវ ដូច្នេះ ខ្ញុំត្រូវតែលក់ផលិតនេះ បើខ្ញុំលក់មិនដាច់ ខ្ញុំអាចយកមកប្រើខ្លួនឯង...»។     

របាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅឆ្នាំ២០១៧ បានបង្ហាញថា នៅកម្ពុជាមានអ្នកជាវសេវាអ៊ិនធឺណេតចំនួន៨លាន៥សែននាក់។ កំណើននៃការប្រើប្រាស់អ៊ីនធឺណេត ជាពិសេស ហ្វេសប៊ុកនេះ បានធ្វើឲ្យសហគ្រិនខ្មែរជាច្រើន បង្កើតឱកាសអាជីវកម្មអនឡាញទាំងជាលក្ខណៈក្រុមហ៊ុនផ្លូវការ និងក្រៅផ្លូវការ៕          

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​នាំ​ចេញ​របស់​ថៃ​នៅ​ឆមាស​ទី២​ឆ្នាំ​នេះ នឹង​មាន​កំណើន​យឺត

ព័ត៌មាន
ការ​នាំចេញ​ទំនិញ​របស់​ថៃ​នៅ​ឆមាស​ទី២ ឆ្នាំនេះ ត្រូវ​បាន​អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា ទំនង​ជា​នឹង​មាន​កំណើន​យឺត បន្ទាប់​ពី​ឆមាស​ទី១​…

ចិន ជួលដីកំពង់ផែស្វយ័តភ្នំពេញ ក្នុង​ខណ្ឌឬស្សីកែវ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ១ពាន់លានដុល្លារ

ព័ត៌មាន
នៅឆ្នាំ២០១៩ខាងមុខនេះ គេនឹងបានឃើញអគារពាណិជ្ជកម្មចម្រុះដ៏ធំមួយ ដែលមានការវិនិយោគដោយក្រុមហ៊ុនចិន នឹងលេចរូបរាងឡើងនៅក្នុងទឹកដីសង្កាត់ឫស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ