កម្ពុជាស្នើទិញវ៉ាក់សាំងកូវីដ-១៩ចំនួន៥លានដូសពីឥណ្ឌា
រដ្ឋាភិបាលកម្ពុជាបានដាក់សំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥លានដូសបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌…
សារព័ត៌មាន PBS ថៃ បានផ្សាយថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ខណៈដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បាននិងកំពុងពន្យល់អង្គប្រជុំអំពីគម្រោងតំបន់សេដ្ឋកិច្ចភាគខាងត្បូងប្រទេសថៃ ជាផ្នែកនៃដំណើរការសួរដេញដោលអំពីគម្រោងនេះ ។
ដោយចោទប្រកាន់ថា ពុំមានអ្នកស្ដាប់គាត់និយាយ លោក ប្រាយុត បានបញ្ចប់សុន្ទរកថារបស់លោកដោយកំបុត និងដើរចេញពីកិច្ចពិភាក្សានោះតែម្ដង ។
លោក ប្រាយុត ត្រូវគេរាយការណ៍ថា បាននិយាយយ៉ាងដូច្នេះ «ខ្ញុំគិតថា ខ្ញុំឈប់និយាយត្រឹមនេះចុះ ពីព្រោះគ្មានអ្នកណាស្ដាប់ទេ មានតែអ្នកសើច ។ ប៉ុណ្ណឹងបានហើយ អរគុណ ៕