ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ពិចៃ ឈុនហាវ៉ាជីរ៉ា (Phichai Chunhawachira) បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា ការធ្លាក់ចុះសេដ្ឋកិច្ច និងសញ្ញានៃការងើបឡើងវិញមិនច្បាស់លាស់ គឺមានការទាក់ទងនឹងបំណុលគ្រួសារ និងសហគ្រាសធុនតូច និងមធ្យមដោយសារកម្ចីមិនដំណើរការ (NPLs) របស់គ្រួសារឥឡូវនេះមានចំនួនសរុបជិត២៨ពាន់លានដុល្លារ។
ថ្មីៗនេះនាយករដ្ឋមន្ត្រីថៃលោក ស៊្រីថា ថាវីស៊ីន បានបង្ហាញយុទ្ធសាស្ត្រីថ្មីមួយចំនួនដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដោយលោកបានស្នើសុំឱ្យធនាគារកណ្ដាលថៃកាត់បន្ថយអត្រាសងឥណទានអប្បបរមាពីអត្រា៨% មកនៅត្រឹមតែ៥%ប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា លោកកំពុងរៀបចំផែនការពិភាក្សាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ ដើម្បីសុំពន្យារពេលលក្ខខណ្ឌសងបំណុលលំនៅឋាន និងស្វែងរកវិធានការដោះស្រាយបញ្ហាយានយន្តដែលម្ចាស់បំណុលអាចនឹងដកហូតមកវិញ ដោយសារកូនបំណុលមិនបានបង់ប្រាក់រំលស់ បើទោះជាលោកបានទទួលស្គាល់ថា ការដោះស្រាយបំណុលគឺជារឿងស្មុគស្មាញយ៉ាងណាក៏ដោយ៕
អត្ថបទ៖ សុខ មង្គល
ទស្សនាវីដេអូខាងក្រោម