វិស័យថាមពលកម្ពុជា

បើគ្មានការផ្គត់ផ្គង់ពីប្រទេសជិតខាង តើវិស័យថាមពលកម្ពុជាអាចជួបបញ្ហាអ្វីខ្លះ?


ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា ការទិញលក់ថាមពលរវាងប្រទេសមួយទៅប្រទេសមួយវាជារឿងធម្មតាក្នុងវិស័យថាមពល ដ្បិតវាជាការធ្វើពាណិជ្ជកម្ម ដើម្បីផលចំណេញទៅវិញទៅមក។ ទោះបីថាមពលប្រើប្រាស់បច្ចុប្បន្នមួយចំនួន កម្ពុជាបានទិញពីប្រទេសវៀតណាម ថៃ និងឡាវក៏ដោយ តែថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាអះអាងថា វាមិនបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខវិស័យថាមពលរបស់កម្ពុជានោះទេ។
អនុស្ថានីយ​អគ្គិសនី​ មុខកំពូល

យ៉ាងនេះ​ក្តី សន្តិសុខ និង​ឯករាជ្យ​ភាព​លើ​វិស័យ​ថាមពល នៅ​តែ​ជា​គោលដៅ​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នឹង​ទៅ​អនាគត ព្រោះ​កម្ពុជា​មិន​ចង់​ឲ្យ​គេ​ខ្ទប់​ការ​អភិវឌ្ឍ​ដោយសារ​វិស័យ​ថាមពល​នោះ​ទេ​។ ថ្នាក់ដឹកនាំ​អគ្គិសនី​រូប​នេះ កត់សម្គាល់​ឃើញ​ថា នៅ​លើ​សកលលោក​មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែល​អាច​ផលិត​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​ដោយ​ខ្លួន ដោយ​មិន​ចាំបាច់​ទិញ​ពី​ប្រទេស​ជិតខាង​។ យ៉ាងណា​ក៏​ដោយ​ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ថា កម្ពុជា​មិន​ស្លាប់​នោះ​ទេ ទោះបី​គ្មាន​ការ​ផ្ត​ត់​ផ្គង់​ថាមពល​ពី​ប្រទេស​ជិតខាង​។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ក្បែរ​ខាង ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​វា​មិនមែន​ជា​រឿង ដែល​ពលរដ្ឋ​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ព្រោះ​វា​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ថាមពល​។ សម្រាប់​ឯកឧត្តម នៅ​ក្នុង​វិស័យ​ថាមពល​ការ​ទិញ​លក់​ថាមពល​ឆ្លង​ប្រទេស​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ដើម្បី​ផល​ចំណេញ​ទៅ​វិញ​ទៅ​មក​។ ក្រៅពី​ផល​ចំណេញ ការ​ទិញ​ថាមពល​ពី​ក្រៅប្រទេស​ទៀត​សោត វា​ក៏​អាច​ជួយ​រក្សា​តម្លៃ​អគ្គិសនី​ប្រើប្រាស់​ក្នុងស្រុក​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែម​ថា ទោះបី​កម្ពុជា​បាន​ទិញ​ថាមពល​មួយ​ចំនួន​ពី​ប្រទេស​វៀតណាម ឡាវ និង​ថៃ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក៏​ដោយ តែ​វា​មិន​បាន​គំរាមកំហែង​ដល់​សន្តិសុខ​វិស័យ​ថាមពល​អគ្គិសនី​កម្ពុជា​នោះ​ទេ ពោល​គឺ​កម្ពុជា​នៅ​តែ​មាន​សន្តិសុខ​គ្រប់គ្រាន់​លើ​វិស័យ​ថាមពល​។ ត្រង់​ចំណុច​នេះ​ឯកឧត្តម​អះអាង​ថា កម្ពុជា​មិន​ស្លាប់​នោះ​ទេ​ទោះ​គ្មាន​ការ​ផ្ត​ត់​ផ្គង់​ថាមពល​ពី​ប្រទេស​ជិតខាង​។ តែ​យ៉ាងណា​ឯកឧត្តម​សង្កត់ធ្ងន់​ថា កម្ពុជា​មិន​ចង់​ឲ្យ​ការ​អភិវឌ្ឍ ត្រូវ​បាន​គេ​បិទ​ខ្ទប់​ដោយសារ​ថាមពល​អគ្គិសនី​នោះ​ទេ ដូច្នេះ​សន្តិសុខ​ថាមពល និង​ភាព​ឯករាជ្យ​លើ​វិស័យ​ថាមពល​នៅ​តែ​ជា​គោលដៅ​សម្រាប់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ 

អគ្គនាយក​អគ្គិសនី​រូប​នេះ បាន​បន្ថែម​ទៀត​ថា មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ ដែល​ទិញ​ថាមពល​បរទេស​មក​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក សូ​ម្បី​ប្រទេស​ជឿនលឿន​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ទិញ​ភ្លើង​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ផង​ដែរ​។ ឯកឧត្តម​អះអាង​ថា នៅ​លើ​សកលលោក​មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែល​អាច​ផលិត​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​ដោយ​ខ្លួនឯង ដោយ​មិន​ទិញ​ពី​ប្រទេស​ជិតខាង​។

ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា បាន​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ក្នុង​ការ​ផ្ត​ត់​ផ្គង់​តម្រូវការ​ប្រើប្រាស់​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​សិប្បកម្ម ក៏​ដូច​ជា​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ទោះបី​វិស័យ​ថាមពល​អគ្គិសនី​កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​វិបត្តិ​ថាមពល​សកល​ក៏​ដោយ​។ ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើន​ផលិត​នៅ​ក្នុងស្រុក និង​នាំ​ចូល​ពី​ប្រទេស​វៀតណាម ថៃ និង​ឡាវ​។

បើ​យើង​តាម​របាយ​ការ​របស់​ក្រសួង​រ៉ែ និង​ថាមពល​នៅ​ឆ្នាំ​២០២០ កម្ពុជា​អាច​ផលិតក​កើតឡើង​វិញ និង​មិន​កកើត​ឡើង​បាន​ជិត​៣​ពាន់​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​នាំ​ចូល​ពី​ក្រៅប្រទេស​ជិត​១​ពាន់​មេ​ហ្គា​វ៉ា​ត់​ម៉ោង​។ នៅ​ឆ្នាំ​២០២១ រោងចក្រ​នៅ​កម្ពុជា​អាច​ផលិត​ថាមពល​បាន​ចំនួន​ជាង​៣​ពាន់​មេកា​វ៉ា​ត់ និង​គ្រោង​នាំ​ចូល​ពី​ក្រៅប្រទេស​ជិត​១​ពាន់​មេ​ហ្គា​វ៉ា​ត់​ម៉ោង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការសម្រេចបើកជើងហោះហើរត្រង់ពីប្រទេសចំនួន៣ឡើងវិញ ជាការបោះជំហានទៅរកការបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលនូវបម្រាមផ្អាកបណ្តោះអាសន្នជើងហោះហើរត្រង់ពីប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានរួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្…

អឺរ៉ុបពន្យារពេលពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអូស្ត្រាលីជាលើកទី២

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីកាលពីចុងសប្ដាហ៍មុននេះ បានអះអាងថា សហភាពអឺរ៉ុបបានសុំពន្យារពេលពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ