វិស័យថាមពល-ប្រេង

នាវាដឹកប្រេង របស់ក្រុមហ៊ុន PTT OR ចំណុះ ៤,៨លានលីត្រ ជាប់គាំងនៅកណ្ដាលសមុទ្រ ក្រោយកម្ពុជា បិទការនាំចូលប្រេងពីប្រទេសថៃ


នាវាដឹកប្រេងចំណុះ ៤លាន៨សែនលីត្រ របស់ក្រុមហ៊ុន PTT OR ត្រូវបានកងទាហានជើងទឹករបស់ថៃ ប្រទះឃើញ ក្រោយពីនាវាដឹកប្រេងនេះ បានជាប់គាំងក្នុងសមុទ្រជិត កោះគុតមិនអាចដឹកប្រេងចូលទៅប្រទេសកម្ពុជាបាន ពោលគឺនៅក្រោយពេលដែល រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទការនាំចូលប្រេងភ្លាមៗពីប្រទេសថៃ នៅចំពេលដែលជម្លោះព្រំដែនរវាងប្រទេសទាំងពីរកំពុងកើនកម្ដៅក្ដៅគគុកគិតមកទល់ពេលនេះ។
នាវាដឹកប្រេង របស់ក្រុមហ៊ុន PTT OR ចំណុះ ៤,៨លានលីត្រ ជាប់គាំងនៅកណ្ដាលសមុទ្រ ក្រោយកម្ពុជា ផ្អាកការនាំចូលប្រេងពីប្រទេសថៃ
ដោយ

បើតាម​សេចក្ដីរាយការណ៍ពីកាសែតថា The Nation បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ២៩ ខែមិថុនា បញ្ជាការតំបន់១កងទ័ពជើងទឹករបស់ថៃ រួមជាមួយនឹង​មន្ត្រីនៃភ្នាក់ងាររដ្ឋាភិបាលមួយចំនួន បានឡើងទៅលើនាវាដឹកប្រេងមួយឈ្មោះ Chetthabodi 6 ជារបស់ក្រុមហ៊ុន PTT OR ដែលបាន បោះយុទ្ធការ​ នៅជិត​នឹង កោះគុត នៅក្នុងខេត្តត្រាតប្រទេសថៃ បន្ទាប់ពីមានការសង្ស័យ​ចំពោះវត្តមាន​របស់​នាវាប្រេងមួយនេះ។

ប៉ុន្ដែ នៅពេលអាជ្ញាធរមានសមត្ថកិច្ចត្រួតពិនិត្យ នាវាប្រេងនេះ ពុំមានជាប់ករណីខុសច្បាប់​ណាមួយឡើយ ដោយបញ្ជាក់ថា ប្រេង​ដែលបាន​ដឹកនោះ គឺត្រូវបានបង់ពន្ធគយត្រឹមត្រូវ សម្រាប់ការនាំចេញ ហើយក្រុមហ៊ុន​នៅកម្ពុជា ក៏បាន​ទូទាត់ថ្លៃប្រេងនោះរួចហើយដែរ ប៉ុន្ដែ ក្រោយពីមានការចេញបទបញ្ជាហាមឃាត់​ដោយរាជរដ្ឋាភិបាលកម្ពុជា នាវាដឹកប្រេងនេះ មិនអាចដឹកជញ្ជូនប្រេង​ទៅឱ្យក្រុមហ៊ុន​នៅកម្ពុជាបានឡើយ។

តាមឯកសារដែលត្រូវបានបង្ហាញ និងផ្សាយដោយ​កាសែតថា The Nation ប្រេងប្រមាណ ៤លាន​៨សែនលីត្រនេះ គឺជារបស់ក្រុមហ៊ុន PTT OR ដែលត្រូវដឹកទៅឱ្យក្រុមហ៊ុនកម្ពុជា Sokimex។ កិច្ចសន្យាបញ្ជាទិញ បានធ្វើឡើងបីខែមុន ហើយការទូទាត់​ក៏ត្រូវបានធ្វើរួចរាល់​នៅមុនពេល​ដឹកជញ្ជូន។

បើតាម​ប្រភពព័ត៌មាន នាវាដឹកប្រេងនេះ ត្រូវបានក្រុមហ៊ុន​ Sokimex ប្រាប់​ថា «មិនអាចទទួលយក​ប្រេងបាន» នៅថ្ងៃទី ២៦ ខែមិថុនា និងឱ្យ​បញ្ជូនប្រេងទាំងនោះ ត្រឡប់ទៅប្រទេសថៃវិញ។ ខណៈដែលកំពុងស្ថិតនៅក្នុងដែនសមុទ្រកម្ពុជា នាវាដឹកប្រេងនេះ ក៏ត្រូវបាន​កងទ័ពជើងទឹកកម្ពុជា ស្នើសុំត្រួតពិនិត្យឯកសារ និងបានអនុញ្ញាត​ឱ្យ​វិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ហើយក៏បាន​បោះយុទ្ធការនៅត្រង់ចំណុចជិតកោះគុត។ មន្ត្រីគយថៃ ​បាន​បញ្ជាក់​ថា ឯកសារ​ទាំងអស់របស់នាវាដឹកនប្រេងនេះ គឺ​មាន​សុពលភាព ហើយវា ក៏​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ ឬ​សកម្មភាព​ខុស​ច្បាប់​ណា​មួយ​ឡើយ។

_



អត្ថបទបន្ទាប់


ធនាគារ ហត្ថា ទទួលបានការដាក់បញ្ចូលដើមទុនបន្ថែម ៨០ លាន ដុល្លារអាមេរិក នាំឱ្យដើមទុនសរុបកើនឡើងដល់ ២២០ លានដុល្លារអាមេរិក

ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បានបន្ថែមដើមទុនថ្មីចំនួន ៨០លាន ដុល្លារអាមេរិក ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ