វិស័យទេសចរណ៍

នាវា Westerdam នឹងចូលចតនៅកម្ពុជាម្ដងទៀត នៅចុងខែធ្នូ ឆ្នាំ២០២៣


បើគ្មានការប្រែប្រួលទេ នាវា Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើរប្រមាណ៣,៥០០នាក់ នឹងចូលចតជាថ្មីម្ដងទៀតនៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកការចូលចតរបស់នាវា Westerdam នៅខេត្តព្រះសីហនុជាមួយភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ វាមិនត្រឹមតែជួយបង្ហាញកម្ពុជាជាគោលដៅទេសចរណ៍មានភាពទាក់ទាញ ស្អាត និងមានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយផ្សព្វផ្សាយពីសក្ដានុពលក្នុងវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
វិស័យទេសចរណ៍
ដោយ

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា តាមគម្រោងនាវា Westerdam ដែលដឹកភ្ញៀវទេសចចម្រុះជាតិសាសន៍ ចំនួន៣,៥០០នាក់ នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយនឹងចាកចេញទៅវិញនៅម៉ោង៩យប់ ក្នុងថ្ងៃដដែល​។ សម្រាប់ការមកដល់របស់នាវា Westerdam លើកនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរ​ខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធនឹងរៀបចំកាដូជាបាច់ផ្កា ការសម្តែងរបាំបុរាណ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទាំងនោះ។ នេះបើតាមការអះអាងរបស់លោក តាំង សុចិត្តគ្រឹស្នា។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះបានចាត់ទុកវត្តមានរបស់នាវា Westerdam របស់សហរដ្ឋអាម៉េរិកលើកនេះវាពិតជាសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជាដែលកំពុងស្ថិតក្នុងដំណាក់នៃការស្តារឡើងវិញក្រោយវិបត្តិ ដ្បិតការធ្វើដំណើរកម្សាន្តតាមនាវាធុនធំលំដាប់អន្តរជាតិ គឺភាគច្រើនជាអ្នកមានជីវភាពធូរធារ។សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ វត្តមានរបស់នាវា Westerdaam មិនត្រឹមតែជួយបង្ហាញពីកម្ពុជាថាជាគោលដៅទេសចរណ៍មានទាក់ទាញ ស្អាត និងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍ក្នុងខេត្តព្រះសីហនុទៅកាន់ពិភពលោកផងដែរ។

គួររំលឹកថា នាវាទេសចរណ៍ Westerdam ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងអំឡុងពេលពិភពលោកផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង បន្ទាប់ពីប្រទេស និងកោះចំនួន៥រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ បដិសេធកមិនឱ្យនាវា ដែលមានមនុស្សជាង២,២០០នាក់នេះចូលចត ដោយសារបារម្ភពីជំងឺកូវីដ-១៩។ ការអនុញ្ញាតឱ្យនាវានេះចូលចតនៅកម្ពុជាកាលនោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានទាំងការរិះគន់ និងការសាទរពីប្រជាពលរដ្ឋ និងប្រទេសមួយចំនួននៅលើពិភពលោក។ តាមរយៈភាពក្លាហានរបស់ប្រមុខរាជរដ្ឋាភិបាលនេះបង្កើតឱ្យមានជាពាក្យស្លោកមួយ«កម្ពុជាតូចតែបេះដូងធំ»៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាវៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់២០ពាន់លានដុល្លារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងវៀតណាម នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជំរុញធ្វើយ៉ាង…

រដ្ឋថៃត្រៀមលុយ ២០លានដុល្លារ ទុកប៉ះប៉ូវសងជំងឺចិត្តកម្មករនិយោជិតដែលវិលត្រឡប់ពីប្រទេសអ៊ីស្រាអែល

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកាប្រហែល ២០លានដុល្លារ សម្រាប់ទុកប៉ះប៉ូវសងជំងឺចិត្តដល់កម្មករនិយោជិតជនជាតិថៃ ដែលវិលត្រឡប់ពីប្រទេសអ៊ីស្រាអែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ