វិស័យស្រូវ អង្ករ

ការនាំចេញអង្កររបស់ថៃ ដាំក្បាលចុះខ្លាំង១០ខែជាប់ៗគ្នា ខណៈអង្ករក្នុងស្រុកក៏ធ្លាក់ថ្លៃ


ការនាំចេញអង្កររបស់ថៃ កាលពីខែសីហា កន្លងទៅ សម្រេចបានត្រឹមតែប្រមាណ៧៤ម៉ឺនតោនប៉ុណ្ណោះ ដោយធ្លាក់ចុះខ្លាំងរហូតដល់ទៅជិត១៧% ខណៈដែលការនាំចេញអង្ករគិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ មានទំហំសរុបលើស៥លានតោន ដោយធ្លាក់ចុះរហូតដល់ទៅជាង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ស្របពេលអង្ករក្នុងស្រុកដ៏ធ្លាក់ថ្លៃ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) នៃក្រសួងពាណិជ្ជកម្មថៃ។
វិស័យស្រូវ អង្ករ
ដោយ

កាសែតថៃ The Nation បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ មានទំហំសរុបលើស៥លានតោន មានការធ្លាក់ចុះរហូតដល់ទៅ២៤,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការនាំចេញអង្កររបស់ថៃ កាលពីខែសីហា មានទំហំជិត៤ពាន់លានដុល្លារអាម៉េរិក ដោយធ្លាក់ចុះ៣០% ដែលជាការធ្លាក់ចុះ ១០ខែជាប់ៗគ្នា ហើយកត្តាចម្បង គឺដោយសារការធ្លាក់ចុះនៅក្នុងទីផ្សារនានា ដូចជាសហរដ្ឋអាម៉េរិក អាហ្រ្វិកខាងត្បូង សេណេហ្គាល់ និងអ៊ីរ៉ាក់ជាដើម។ ទោះជាយ៉ាងណា ការនាំចេញអង្កររបស់ថៃ បានកើនឡើងនៅក្នុងប្រទេសកាមេរូន ចិន ម៉ាឡេស៊ី កាណាដា និងហុងកុង។

ទិន្នន័យបង្ហាញថា តម្លៃអង្ករក្នុងស្រុកនៅប្រទេសថៃ ក៏ធ្លាក់ចុះដែរ។ យោងតាមសមាគមរោងម៉ាស៊ីនកិនស្រូវថៃ ឱ្យដឹងថា អង្ករស ដែលជាប្រភេទអង្ករអន់ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា មានតម្លៃចន្លោះពី២០២ដុល្លារអាម៉េរិក ទៅ២០៨ដុល្លារអាម៉េរិក ក្នុង១តោន ធ្លាក់ចុះជាង៦ដុល្លារក្នុងមួយតោន។ ទន្ទឹមនឹងនេះ តម្លៃអង្ករផ្កាម្លិះ ដែលជាអង្ករប្រណីត មានសភាពទ្រឹងដោយនៅចន្លោះពី៤៨០ដុល្លារទៅ៤៩៦ដុល្លារក្នុងមួយតោន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការចុះបញ្ជីម៉ាកផលិតផលខ្មែរមានការកើនឡើងទ្វេដង ក្រោយពលរដ្ឋខ្មែរធ្វើពហិការផលិតផលថៃ

ក្រោយប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនគាំទ្ររាល់ផលិលផលដែលមានប្រភពមកពីប្រទេសថៃ ដែលជាប្រភពផ្គត់ផ្គង់ធំមួយរបស់កម្ពុជា ហើយងាកមកគាំទ្រផលិតផល…

តម្លៃប្រេងដូង និងប្រេងសណ្ដែកលើទីផ្សារអន្តរជាតិ អាចហក់ឡើងពី១០០ទៅ១៥០ដុល្លារក្នុងមួយតោននៅឆ្នាំក្រោយ

អ្នកជំនាញបានព្យាករថា តម្លៃប្រេងដូង និងប្រេងសណ្តែកសៀងនៅលើទីផ្សារអន្តរជាតិ អាចនឹងហក់ឡើងថ្លៃពី១០០ទៅ១៥០ដុល្លារ ឈានដល់លើស១ពាន់ដុល្លារអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ