Advertisement
Advertisement
ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

រយៈពេល១១ថ្ងៃ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ប៉ូលីសឃាត់បានយានយន្តល្មើសជិត ២ម៉ឺនគ្រឿង ខណៈអ្នកល្មើសភាគច្រើនជាអ្នកបើកបរម៉ូតូ


នៅក្នុងសន្និសីទសារព័ត៌មាន ស្តីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នារសៀលថ្ងៃនេះ អគ្គស្នងការរងនគរបាលជាតិ បានរាយការណ៍ថា រយៈពេល១១ថ្ងៃ( គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១១ ឧសភា) ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា ឃាត់បានរថយន្តល្មើសចំនួនជាង១,៩ ម៉ឺនករណី ក្នុងមានម៉ូតូល្មើសជាង១,៤ម៉ឺនករណី ស្មើ៧៥%នៃចំនួនយានយន្តល្មើសសរុប។
រយៈពេល១១ថ្ងៃ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ប៉ូលីសឃាត់បានយានយន្តល្មើសជិត ២ម៉ឺនគ្រឿង ខណៈអ្នកល្មើសភាគច្រើនជាអ្នកបើកបរម៉ូតូ(រូបភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
Advertisement

អគ្គស្នងការ​រង​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​មាន​ប្រសាសន៍​ថា ករណី​ល្មើស​របស់​ម៉ូតូ​ភាគច្រើន គឺ​ការ​ដែល​មិន​ពាក់មួក​សុវត្ថិភាព ដែល​មាន​រហូត​ដល់​ទៅ​៧៩% នៃ​ករណី​ម៉ូតូ​ល្មើស​សរុប ក្រៅពី​មាន​ករណី​ល្មើស​ភ្លើង​សញ្ញា ផ្លា​ក​សញ្ញា ការ​ដឹក​លើស​ចំណុះ និយាយ​ទូរស័ព្ទ​ពេល​បើកបរ និង​បើកបរ​ពេល​ស្រវឹង​ជាដើម​។

ចំណែក​រថយន្ត​វិញ ករណី​ល្មើស​ច្រើន​ជាងគេ​គឺ​មិន​ពាក់​ខ្សែក្រវាត់ មាន​៤៨% ករណី​ល្មើស​ល្បឿន​កំណត់ ២៦%  ក្រៅពី​នេះ​គឺ​ល្មើស​សញ្ញា​ចរាចរណ៍ ដឹក​លើស​ចំណុះ និយាយ​ទូរស័ព្ទ​ពេល​បើកបរ គ្មាន​បណ្ណ​បើកបរ គ្មាន​ផ្លា​ក​លេខ និង​បើកបរ​ពេល​ស្រវឹង​។

អគ្គស្នងការ​រង​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​ចាត់​ទុក​ថា ការ​រួសរាន់​សម្រុក​ទៅ​ធ្វើ​ឆៀក ធ្វើ​បណ្ណ​បើកបរ ជាដើម​នោះ​ថា ជា​ការ​ធ្វេសប្រហែស​របស់​ពលរដ្ឋ មិនមែន​ជា​ការ​ភ្ញាក់រលឹក​នោះ​ទេ​។​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា « ការ​រឹត​បន្តឹង​នេះ នៅ​តែ​បន្ត​ជា​រៀង​រហូត ព្រោះថា គណៈ​ក​ម្មា​ជាតិ ក៏​ដូច​ជា​រាជរដ្ឋាភិបាល បាន​កំណត់​ថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​នៃ​ការ​រឹត​បន្តឹង​ច្បាប់ ហើយ​ការ​ប្រកាស​បញ្ហា​រឹត​បន្តឹង​ច្បាប់​នេះ គឺ​បាន​ធ្វើ​តាំងពី​ដើមឆ្នាំ​២០២០ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប ឲ្យ​ប្រជាពលរដ្ឋ​លោក​ត្រៀមខ្លួន​ជា​មុន បំពេញ​កាតព្វកិច្ច​ច្បាប់​»​។

អគ្គស្នងការ​រង​នគរបាល​ជាតិ​រូប​នេះ អះអាង​ថា បន្ទាប់​ពី​រយៈពេល​១​ស​ប្តា​ហ៍ នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ទាំង​ករណី​គ្រោះថ្នាក់ ស្លាប់​និង​របួស សុទ្ធតែ​ថយ​ចុះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​មុន​មួ​យស​ប្តា​ហ៍​នៃ​ការ​អនុវត្ត និង​ធៀប​រយៈពេល​មួ​យស​ប្តា​ហ៍​ដូច​គ្នា​កាលពី​ខែឧសភា ឆ្នាំ​២០១៩​។

ឯកឧត្តម ឈួ​ន វ៉​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក បាន​ប្រសាសន៍​ថា ប៉ុន្មាន​ថ្ងៃនេះ មានការ​សម្រុក​ទៅ​ធ្វើ​ឆៀក​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​គ្រប់​ទីតាំង​លើស​ធម្មតា​៤​ដង​។ ឯកឧត្តម​ថា​« ពី​មុន​មួយ​ថ្ងៃ តែ​៨០០​គ្រឿង​អី​ទេ តែ​ឥឡូវ​ឡើង​ដល់​ប្រហែល​៤​ពាន់​គ្រឿង ហើយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​លោក​យកចិត្តទុកដាក់​ណាស់ លោក​សុខចិត្ត​ឲ្យ​មន្ត្រី​យើង​ធ្វើការ​បន្ថែម​ម៉ោង​ដល់​ម៉ោង​១០​យប់ ថ្ងៃ​ដំបូង និង​១​យប់​ទៀត​នៅ​ថ្ងៃ​បន្ទាប់ សូ​ម្បី​ថ្ងៃ​ឈប់​សម្រាក​ក៏​អត់​មាន​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក បាន​ប៉ាន់​ប្រមាណ​ថា យានយន្ត​ដែល​បាន​ចុះបញ្ជី​ទាំងអស់​ទូ​ទាំង​ប្រទេស គឺ​ប្រហែល​៦​លាន​គ្រឿង​ហើយ ដោយ​ក្នុង​នោះ​មាន​រថយន្ត​១​លាន​គ្រឿង ស្មើ​ជិត​២០%  និង​៨០% ជា​ទោចក្រយានយន្ត​(​ម៉ូតូ​) ។ នៅ​ក្នុង​រថយន្ត​១​លាន​គ្រឿង​នោះ រថយន្ត​ដែល​បាន​មក​ឆៀក​មាន​តែ​៤០%​ទេ ដោយឡែក​៦០%​ទៀត គឺ​មិន​ទាន់​បាន​មក​ឆៀក​នៅឡើយ​ទេ​។

ចំពោះ​ការ​ធ្វើ​ឆៀក​នេះ លោក​ជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍ ចាប់ពី​នេះ​ទៅ ក្រសួង​បាន​ឲ្យ​ក្រុម​ជំនាញ រៀបចំ​ប្រព័ន្ធ​មួយ​សម្រាប់​ដាស់តឿន​ការ​ធ្វើ​ឆៀក​និង​បណ្ណ​បើកបរ​ផង នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ឆៀក ដើម្បី​ជៀសវាង​ការ​ហួស​សុពលភាព នាំ​ឲ្យ​មានការ​ផាកពិន័យ​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍ នឹងបញ្ចប់ផែនការមេវិស័យទេសចរណ៍សម្រាប់ខេត្តមណ្ឌលគិរី នៅខែសីហាឆ្នាំនេះ

ព័ត៌មាន
ខេត្តមមណ្ឌលគិរី ត្រូវបានក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនមេការវិស័យទេសណ៍ ដើម្បីជំរុញឲ្យខេត្តភាគឦសាននៃប្រទេសកម្ពុជានេះ ក្លាយជាមេដែកឆក់...

អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ !

ព័ត៌មាន
ក្រុមអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជាបានឲ្យដឹងថា ចាប់តាំងពីជំងឺកូវីដ ១៩ មានវត្តមានចូលមករាតត្បាតដល់ប្រទេសកម្ពុជាឃើញថា អាជីវក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ