វិស័យអចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំមួយនៅចិន ទទួលបានការគាំទ្រពីរដ្ឋាភិបាលតាមតំបន់


ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន បាននិយាយថា គម្រោងជាង៣០របស់ខ្លួនកំពុងតែដំណើរការក្រោមការជួយជ្រោមជ្រែង និងគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់នៅក្នុងប្រទេស។ នេះអាចជាព័ត៌មានវិជ្ជមានមួយ ដែលអាចជួយសម្រាលកំដៅនៃការព្រួយបារម្ភអំពីទីផ្សារអលនទ្រព្យនៅប្រទេសចិន ដែលកំពុងជួបព្យុះភ្លៀងបោកបក់ជាបន្តបន្ទាប់។
វិស័យអចលនទ្រព្យ
ដោយ

ក្រុមអភិវឌ្ឍន៍អចលនទ្រព្យ Country Garden ដែលមានតម្លៃវិនិយោគប្រមាណជា៣០ពាន់លានដុល្លារមានមូលដ្ឋាននៅក្វាងទុង បានអះអាងថា គម្រោងរបស់ខ្លួនជាង៣០កន្លែង កំពុងទទួលបានការគាំទ្រ ដោយរដ្ឋាភិបាលក្នុងតំបន់នានានៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះបានប្រកាសថា រាល់គម្រោងរបស់ខ្លួននឹងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានពីរដ្ឋាភិបាលនៅក្នុងតំបន់នានា ខណៈដែលអាជ្ញាធរមានគោលបំណងបញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងវិស័យ ដែលកំពុងជួបវិបត្តិមួយនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនរបស់ចិនមួយនេះ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា គម្រោងរបស់ខ្លួនកំពុងបញ្ចូលក្នុងបញ្ជី ដែលអាជ្ញាធរចិនហៅថា «បញ្ជីស» ដើម្បីសង្រ្គោះនៅក្នុងខេត្ត ហឺណាន, ហឺប៉ី, ស៊ីឈូន, សាន់ទុង និងក្រុងចុងគីង។

ក្រុមហ៊ុន Country Garden បានអះអាងថា គម្រោងទាំងនេះ បន្ទាប់ពីត្រូវបានបញ្ចូលទៅក្នុងបញ្ជីស នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន ដែលនឹងជួយបន្ធូរបន្ថយសម្ពាធលើសាច់ប្រាក់ងាយស្រួល និងធានាបាននូវគម្រោងកសាងលំនៅឋានរបស់ខ្លួន។

បញ្ជីស ត្រូវបានគេដឹងថា គឺជាបញ្ជីថ្មី ដែលមហាយក្សចិនបានដាក់ចេញដើម្បីពង្រឹងវិធានការសង្រ្គោះវិស័យអលនទ្រព្យ ដែលកំពុងជួបព្យុះភ្លៀងដ៏ខ្លាំងក្លាជាបន្តបន្ទាប់ ហើយនៅក្រោមយន្តការ បញ្ជីសនេះ រដ្ឋាភិបាលនៃទីក្រុងចំនួន៣៥ នៅទូទាំងប្រទេសចិន គឺកំពុងមមាញឹករៀបចំការណែនាំដល់គម្រោងលំនៅឋានដល់ធនាគារ ដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគក្រៅប្រទេសរបស់ចិនកើនឡើងជិត៨០% នៅឆ្នាំ២០២៣ ទោះបីសេដ្ឋកិច្ចចិនជួបព្យុះភ្លៀង

ព័ត៌មាន
របាយការណ៍ថ្មីមួយបានបង្ហាញថា ការវិនិយោគរបស់ចិន នៅក្នុងបណ្តាប្រទេស ដែលចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងឆ្នាំ២០២៣ ក…

តួកគី សម្រេចបានកំណើននាំចេញឈានដល់កម្រិតកំណត់ត្រា២០ពាន់លានដុល្លារ ក្នុងខែមករា

ព័ត៌មាន
ទិន្នន័យផ្លូវការបង្ហាញថា ការនាំចេញរបស់តួកគី ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំមួយនៅទ្វីបអឺរ៉ុប បានកើនឡើងឈានដល់កម្រិតកំណត់ត្រាលើស២០ពាន់លានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ