ទីផ្សារទុរេន

ឈ្មួញថៃ ម៉ៅទុរេនកម្ពុជា មួយចម្ការ ដើម្បីនាំចេញទៅលក់នៅថៃ


ចម្ការទុរេនមួយកន្លែងនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានផ្ទៃដីប្រមាណជាង៤ហិកតា ត្រូវបានឈ្មួយថៃ ប្រមូលទិញផ្លែទុរេនទាំងអស់ ដែលមានបរិមាណក្នុងរង្វង់៥០តោន ដើម្បីនាំចេញទៅលក់នៅទីផ្សារប្រទេសថៃ។ អ្នកជំនាញក្នុងវិស័យដាំដុះទុរេន បានឱ្យដឹងថា ការប្រមូលទិញទុរេនពីសំណាក់ឈ្មួញថៃ នេះ គឺដោយសារទុរេនរបស់ចម្ការនេះ មានគុណភាពសាច់ល្អ និងមានរូបរាងស្អាត ដែលស្របទៅតាមស្តង់ដារបស់ទីផ្សារនាំចេញ។
នាំចេញទៅថៃ
ដោយ

លោក ប៉ាល់ អាត ម្ចាស់ចម្ការទុរេន ពូអាត៩៩ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា ទុរេនរបស់ចម្ការលោក ត្រូវបានឈ្មួយថៃ ប្រមូលទិញទាំងអស់នៅឆ្នាំនេះ ចំពោះទុរេនដែលមានទម្ងន់ចាប់ពី១គីឡូកន្លះឡើងទៅ នៅក្នុងតម្លៃ១២,០០០រៀល ក្នុង១គីឡូក្រាម ដើម្បីយកទៅលក់នៅទីផ្សារប្រទេសថៃ។ បើតាមការវាយតម្លៃរបស់ម្ចាស់ចម្ការរូបនេះ សម្រាប់ផ្ទៃដីដាំដុះទុរេនប្រមាណជាង៤ហិកតារបស់ចម្ការលោក អាចផ្តល់ទិន្នផលទុរេនក្នុងរង្វង់ប្រមាណ៥០តោន ដោយទិន្នផលនេះមានច្រើនជាងទិន្នផលដែលទទួលបានកាលពីឆ្នាំមុន។ បើតាមការបញ្ជាក់របស់លោក ប៉ាល់ អាត ទុរេនរបស់ចម្ការលោកត្រូវបានឈ្មួញថៃ ម៉ៅប្រមូលទិញក្នុងរយៈពេល២ឆ្នាំជាប់គ្នាហើយ ដោយកាលពីឆ្នាំមុនពួកគេបានប្រមូលទិញពីគ្រប់ចម្ការទាំងអស់ក្នុងតំបន់របស់លោក។

​ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេននៃក្រុមហ៊ុន អង្គរហ្គ្រីន បានគូសបញ្ជាក់ថា ដោយសារតែផ្លែទុរេនរបស់ចម្ការខាងលើនេះ មានគុណភាពសាច់ល្អ និងរូបរាងមូលស្អាត ទើបជំរុញឱ្យឈ្មួញថៃសម្រេចម៉ៅយកទាំងអស់។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នឈ្មួញថៃ ក៏មានចំណាប់អារម្មណ៍បញ្ជាទិញទុរេនរបស់កម្ពុជា ពីខេត្តដ៏ទៃទៀតផងដែរ ដោយសារតែទុរេនរបស់កម្ពុជា មានគុណភាព និងសុវត្ថិភាពល្អតាមស្តង់ដារបស់ទីផ្សារនាំចេញ។ តាមរយៈការប្រមូលទិញទុរេនកម្ពុជា ពីសំណាក់ឈ្មួយថៃ នេះ វាមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់កសិករដាំទុរេន និងសេដ្ឋកិច្ចជាតិ ប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរផងដែរ តាមរយៈការចុះមកមើលគុណភាពផ្លែទុរេននៅចម្ការដោយផ្ទាល់ពីសំណាក់ក្រុមឈ្មួញទាំងនោះ។

​បើតាមម្ចាស់ចម្ការទុរេនខាងលើនេះ ការប្រមូលទិញទុរេនរបស់ឈ្មួញថៃ នេះ គឺមិនមានការចុះមកត្រួតពិនិត្យលើសារធាតុគីមីអ្វីនោះទេ ដោយពួកគេមើលតែទៅលើគុណភាពផ្លែទុរេនប៉ុណ្ណោះ តែយ៉ាងណា លោកបានអះអាងថា ការប្រើប្រាស់ជីថ្នាំនៅក្នុងចម្ការរបស់លោក គឺស្របតាមស្តង់ដា​បច្ចេកទេសដែលក្រុមហ៊ុនបានណែនាំ៕




អត្ថបទបន្ទាប់


គយចិន អនុញ្ញាតឱ្យកម្ពុជា នាំចេញសំបុកត្រចៀកកាំទៅចិន តើអ្នកពាក់ព័ន្ធមានការរំពឹងបែបណា?

គយចិន បានអនុញ្ញាតឱ្យកម្ពុជា នាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន ក្រោមលក្ខខណ្ឌដែលបានចុះហត្ថលេខាលើពិធីសារនាពេលកន្លងទៅ។ អ្នកជំនាញជឿជាក់ថា តាម…

ការផ្សងប្រផ្នូលច្រត់ព្រះនង្គ័លបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលខ្ពស់នៅឆ្នាំនេះ តើកសិករគួរដាំដំណាំតាមការផ្សងប្រផ្នូលនេះឬយ៉ាងណា?

ការផ្សងប្រផ្នូលច្រត់ព្រះនង្គ័លបានបង្ហាញថា គោឧសភរាជបានបរិភោគស្រូវ៩៥% ពោត៩៥% និងសណ្ដែក៨០% ក្នុងចំណោមអាហារទាំង៧មុខ រួមទាំងល្ង ស្មៅ ទឹក និងស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ