អាជីវករ

ថៃនឹងចាប់ផ្ដើមត្រួតពិនិត្យលើអ្នកលក់ដូរចល័តតាមចិញ្ចឹមផ្លូវ និងតម្រូវឲ្យរកទីតាំងជួលសម្រាប់អាជីវកម្ម


អាជ្ញាធរនៃទីក្រុងបាងកក ប្រទេសថៃនឹងពិនិត្យមើលពីប្រាក់ចំណូលរបស់អាជីវករលក់ដូរតាមដងផ្លូវនៅក្នុងរាជធានីនេះ ដោយតម្រូវឱ្យអ្នកដែលមានប្រាក់ចំណូលលើសពី ២ ម៉ឺន ៥ពាន់បាត ឬប្រហែល៦៨០ដុល្លារអាម៉េរិក ក្នុងមួយខែឡើងទៅ ត្រូវតែជួលទីតាំងលក់ដូរឱ្យបានសមរម្យ លែងអនុញ្ញាតឲ្យលក់តាមចិញ្ចឹមផ្លូវតទៅទៀតហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
អាជីវករ
ដោយ

អភិបាលរាជធានីបាងកក លោក ឆាដឆាត ស៊ីទីពុន (Chadchart Sittipunt) បានប្រកាសកាលពីសប្តាហ៍មុនថា អ្នកលក់តាមដងផ្លូវ ដែលរកចំណូលបានតិចជាង ៦៨០ដុល្លារក្នុងមួយខែ អាចបន្តលក់ទំនិញនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈជាបន្តទៀតបាន ប៉ុន្តែបើមានប្រាក់ចំណូលលើសពីនេះ គឺមិនអនុញ្ញាតឱ្យលក់នៅលើចិញ្ចើមផ្លូវទៀតឡើយ ខណៈដែលអាជ្ញាធរកំពុងខិតខំកែលម្អសោភណភាពទីក្រុង និងរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវឡើងវិញ។

អ្នលក់ដូរតាមដងផ្លូវ ដែលនឹងតម្រូវឲ្យជួលទីតាំងសមរម្យនោះ គឺអាចរកជួលទីតាំងដែលកំណត់ដោយអាជ្ញាធរ ជាមួយនឹងការផ្ដល់ជូនតម្លៃជួលទាប ហើយវិធានការនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់​ៗ​​នេះ។

បើតាមការិយាល័យព័ត៌មានជាតិរបស់ថៃ បានឱ្យដឹងថា តាមបទប្បញ្ញត្តិនេះ គឺអ្នកលក់ទាំងអស់ត្រូវចុះឈ្មោះក្នុងប្រព័ន្ធចំណូលជាតិ និងពន្ធដារ ដើម្បីបន្តសកម្មភាពអាជីវកម្មរបស់ពួកគេ ហើយអាជ្ញាធរក៏ងាយស្រួលក្នុងការតាមដានពីប្រាក់ចំណូលរបស់ក្រុមអាជីវករផងដែរ។ ជាមួយគ្នានេះ អ្នកលក់ដូរតាមចិញ្ចើមផ្លូវទាំងនោះ ក៏ត្រូវប្រកាន់ខ្ចាប់នូវការថែទាំបរិស្ថាន និងអនាម័យនៅកន្លែងលក់របស់ពួកគេ បើមិនដូច្នេះទេ អាចនឹងត្រូវប្រឈមនឹងការហាមឃាត់លែងឲ្យលក់តទៅទៀត។

អាជ្ញាធរក្រុងបាងកក បានប៉ាន់ប្រមាណថា មានអ្នកលក់តាមចិញ្ចើមផ្លូវចំនួន ២ ម៉ឺននាក់ កាលពីឆ្នាំមុន ហើយមកទល់ពេលនេះ ទីក្រុងនេះបានបង្កើតមជ្ឈមណ្ឌលចំនួន ១២៥ កន្លែង សម្រាប់អ្នកលក់ដូរចំនួន ១ ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ចិននឹងចាយទុនជាង ១,៤ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធឡានហោះនៅខេត្តគ័ងចូវ

ទីក្រុងគ័ងចូវរបស់ប្រទេសចិននឹងវិនិយោគជាង ១ពាន់ ៤រយលានដុល្លារ នៅត្រឹមឆ្នាំ២០២៧ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហោះហើរក្នុងរយៈកម្ពស…

ធនាគារធំបំផុតមួយរបស់អង់គ្លេស រងការចោទប្រកាន់ថា បានលាងលុយកខ្វក់ និងផ្ទេរប្រាក់រាប់រយពាន់លានដុល្លារទៅឱ្យក្រុមភេរវករ

ឯកសារថ្មីមួយ របស់តុលាការអាម៉េរិក បានលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលថា ធនាគារដ៏ធំបំផុតមួយរបស់ប្រទេសអង់គ្លេស ដែលបានទើបតែបានរួចផុតពីការចោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ