អាជីវករលក់គ្រឿងរណ្ដាប់ និង គ្រឿងលម្អ

កូវីដ១៩ អូមីក្រុង មិនរំខានដល់អាជីវករលក់គ្រឿងរណ្ដាប់ និង គ្រឿងលម្អតុបតែងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះទេ


នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម យើងសង្កេតឃើញថា ទាំងប្រជាជនដែលមានដើមកំណើតចិន វៀតណាម និងអ្នកជាប់សែស្រឡាយចិន កំពុងមមាញឹកក្នុងការដើរទិញគ្រឿងរណ្ដាប់សែន និង គ្រឿងលម្អតុបតែងផ្ទះសម្បែងរបស់ពួកគេ ដើម្បីសែនព្រេនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ដែលត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
អាជីវករលក់គ្រឿងរណ្ដាប់ និង គ្រឿងលម្អ

សម្រាប់អាជីវករលក់ដូរគ្រឿងរណ្ដាប់ និង គ្រឿងលម្អតុបតែងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មួយចំនួនបានបង្ហាញពីភាពសប្បាយរីករាយដោយសារតែឆ្នាំនេះ សម្ទុះនៃការលក់របស់ពួកគាត់មានការកើនឡើងជាងឆ្នាំមុនៗ ក៏ប៉ុន្តែអាជីវករមួយចំនួនទៀត បានបង្ហាញពីការព្រួយបារម្ភអំពីករណីឆ្លងកូវីដ១៩បំប្លែងថ្មីអូមីក្រុងផងដែរ។

ក្រុមអាជីវករលក់គ្រឿងរណ្ដាប់សែនចិនមួយចំនួននៅក្នុងផ្សារអូឬស្សី បានរៀបរាប់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ដ្បិតឆ្នាំនេះ មានការរាតត្បាតកូវីដ១៩ ពិសេសមានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង តែពួកគាត់នៅតែលក់ដាច់ជាធម្មតា ហើយហាក់មានការលក់ដាច់ជាងឆ្នាំមុនបន្តិច ខណៈតម្លៃទំនិញក៏ហាក់ឡើងថ្លៃជាងឆ្នាំមុនបន្តិចផងដែរ។

មិនសូវខុសគ្នាប៉ុន្មានពីអាជីករលក់គ្រឿងរណ្ដាប់សែនចិននោះទេ ក្រុមអ្នកលក់ផ្កាអង្គារសីល្ប៍ ដើម្បីតាំងលម្អលំនៅដ្ឋាននៅអំឡុងពិធីបុណ្យចូលឆ្នាំចិន ក៏បានអះអាងដែរថា ឆ្នាំនេះការលក់ផ្ការបស់ពួកគាត់មានម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុន និងមានអ្នកទិញជាធម្មតា។ ក៏ប៉ុន្តែ យ៉ាងណាសម្រាប់អ្នកលក់ផ្កា ហាក់មិនសូវរំពឹងខ្លាំងពេកនោះទេ ចំពោះការលក់ផ្កាអង្គាសីល៍្ប ដោយសារតែក្រុមអាជីវករ ក៏មានការបារម្ភខ្លះដែរ ពីជំងឺកូវីដ១៩។ តម្លៃផ្កាអង្គារសីល៍្បឆ្នាំមានតម្លៃ ចាប់ពី ២០ដុល្លារ ទៅប្រមាណ ២០០ដុល្លារ ទៅតាមទំហំរបស់វា។

ក្រុមអាជីវករបានអះអាងថា បើទោះបីជាអូមីក្រុងឆ្លងចូលសហគមន៍ក៏ដោយ ប៉ុន្ដែ ពួកគាត់នៅតែរំពឹងថានៅការលក់ដូររបស់ពួកគាត់នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាមនេះ អាចនឹងប្រសើរជាងឆ្នាំមុន ។ ទន្ទឹមនឹងនោះ វិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ ៣កុំ ៣ការពារ ក៏នៅតែកិច្ចការដែលត្រូវអនុវត្តប្រចាំថ្ងៃ ដើម្បីសុវត្ថិភាពពីការឆ្លងកូវីដ១៩៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណាំកាហ្វេ និងកាកាវនៅមណ្ឌលគិរីមានទីផ្សារល្អ ប៉ុន្ដែការកែច្នៃ និងវិនិយោគនៅមានកម្រិត

ព័ត៌មាន
ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានអំណោផលលើការដាំដុះដំណាំកសិកម្ម រួមទាំងដំណាំឧស្សាហកម្ម ដូចជា កាហ្វេ និងកាកាវ ជាដើម។ ទោះបី ដំណាំកាហ្វេ …

ការលេចធ្លាយប្រេងពីក្រោមបាតសមុទ្រនៅថៃ កំពុងបង្កប៉ះពាល់ដល់វិស័យទេសចរខេត្តជាប់ឆ្នេរសមុទ្រ

ព័ត៌មាន
ប្រតិបត្តិករអាជីវកម្មបដិសណ្ឋារកិច្ចនៅក្នុងតំបន់ឆ្នេរសមុទ្រនៃខេត្តរ៉ាក់យ៉ងប្រទេសថៃ អះអាងថា ពួកគេមានការបារម្ភយ៉ាងខ្លាំង ក្រោយមានបញ្ហាលេចធ្លាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ