មេដឹកនាំថៃ

ថៃ សម្រេចលើកលែងការបង់ការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីសម្រាលបន្ទុកបំណុលរបស់ពលរដ្ឋ


គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើវិធានការមួយចំនួន រួមទាំងការព្យួរអត្រាការប្រាក់ផង ដើម្បីបន្ធូរបន្ថយបន្ទុលបំណុលរបស់ពលរដ្ឋ ដែលកំពុងហក់ឡើងខ្ពស់រហូតដល់ជិត៥០០ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីថៃ ក៏បានដាក់ចេញវិធានការមុតស្រួចមួយចំនួនជួយសម្រួលដល់គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
មេដឹកនាំថៃ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃពុធ សប្តាហ៍នេះថា គណៈរដ្ឋមន្ត្រីរបស់លោកស្រីបានអនុម័តវិធានការមួយចំនួនរួមទាំងការព្យួរអត្រាការប្រាក់ និងការកាត់បន្ថយការបង់ប្រាក់ដើមផង ដើម្បីជួយដោះស្រាយបញ្ហាបំណុលរបស់ប្រជពលរដ្ឋ ដែលបានហក់ឡើងខ្ពស់គួរឱ្យបារម្ភ។ លោកស្រីបានសង្កត់ធ្ងន់ថា វិធានការនេះមិនត្រឹមតែជួយដល់អ្នកខ្ចីរាយរងប៉ុណ្ណោះទេ តែក៏ជួយអាជីវកម្មខ្នាតតូចផងដែរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីថៃ ក៏បានយល់ព្រមអនុញ្ញាតឱ្យធនាគារបង់វិភាគទានប្រចាំឆ្នាំមកនៅត្រឹមតែ០,២៣% នៃប្រាក់បញ្ញើរបស់ពួកគេទៅក្នុងមូលនិធិអភិវឌ្ឍន៍គ្រឹះស្ថានហិរញ្ញវត្ថុ (FIDF) សម្រាប់រយៈពេល៣ឆ្នាំ ដើម្បីជួយធនាគារក្នុងការគាំទ្រដល់អ្នកខ្ចីប្រាក់ផងដែរ។

រដ្ឋាភិបាលថៃ បាននិយាយថា វិធានការនេះនឹងជួយអ្នកខ្ចីដែលខកខានសងបំណុលរយៈពេលមួយឆ្នាំ ហើយវិធានការនេះនឹងផ្តោតលើការដោះស្រាយលើកម្ចីទិញផ្ទះ ដែលមានទំហំរហូតដល់ជិត១៥ម៉ឺនដុល្លារ ប្រាក់កម្ចីទិញរថយន្តជាង២ម៉ឺនដុល្លារ និងប្រាក់កម្ចីរបស់ក្រុមហ៊ុនខ្នាតតូចរហូតដល់ជិត១៥ម៉ឺនដុល្លារ។

រដ្ឋាភិបាលថៃ បាននិងកំពុងព្យាយាមបន្ធូរបន្ថយបន្ទុកបំណុលគ្រួសាររបស់ពលរដ្ឋថៃ ដែលត្រូវបានរដ្ឋាភិបាល បានចាត់ទុកថា បញ្ហានេះជាឧបសគ្គក្នុងការជំរុញការប្រើប្រាស់ និងកំណើនសេដ្ឋកិច្ច។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ បំណុលពលរដ្ឋថៃ មានទំហំជិត៩០%នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ ដោយមានទំហំសរុបរហូតដល់ជាង៤៨២ពាន់លានដុល្លារ ដែលជាកម្រិតបំណុលគ្រួសារខ្ពស់បំផុតមួយនៅតំបន់អាស៊ី៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមាសបានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពសម្បូរសប្បាយក្នុងសង្គមថៃ?

ស្របពេលឆ្នាំថ្មី២០២៥ កាន់តែរំកិលជិតចូលមកដល់ មាសគឺជាទ្រព្យសកម្មដ៏ល្អ និងមានសុវត្ថិភាពខ្ពស់គ្មានពីរ ស្របពេលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកស្…

លោក Elon Must ក្លាយជាបុគ្គលទី១ លើពិភពលោក ដែលមានទ្រព្យសម្បត្តិកើនលើស៤០០ពាន់លានដុល្លារអាម៉េរិកជាប្រវត្តិសាស្ត្រ

រាសីរបស់កំពូលមហាសេដ្ឋីអាម៉េរិក លោក Elon Musk វ័យ៥៣ឆ្នាំ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោកពិភពលោកបានហក់ឡើងខ្ពស់ត្រដែត បន្ទាប់ពីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ