តម្លៃភាគហ៊ុនអាស៊ី និងប្រេងឆៅ

តម្លៃភាគហ៊ុនអាស៊ី និងប្រេងឆៅរង្គោះរង្គើ ដោយសារតែក្ដីបារម្ភកើនឡើងទាក់ទងនឹងអូមីក្រុង


តម្លៃភាគហ៊ុននៅអាស៊ី និងប្រេងឆៅរង្គោះរង្គើ ដោយសារតែក្ដីបារម្ភកើនឡើងទាក់ទងនឹងអូមីក្រុង។ នៅថ្ងៃចន្ទដើមសប្តាហ៍នៃការបើកឆាកការជួញដូរផ្សារភាគហ៊ុន គេសង្កេតឃើញថា តម្លៃភាគហ៊ុននៅអាស៊ីបានចុះទន់ខ្សោយមែនទែន ជាមួយនឹងការជួញដូរប្រេងឆៅក៏មានកម្រិតថយចុះដែរ។ ការធ្លាក់ចុះនេះ គឺដោយសារតែភាពមិនច្បាស់លាស់ទាក់ទងនឹងផលប៉ះពាល់របស់អូមីក្រុងមកលើសេដ្ឋកិច្ច ដែលវាបានដាក់បន្ទុកទៅលើសតិអារម្មណ៍ និងការសម្រេចចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារភាគហ៊ុននៅអាស៊ី។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
តម្លៃភាគហ៊ុនអាស៊ី និងប្រេងឆៅរង្គោះរង្គើ ដោយសារតែក្ដីបារម្ភកើនឡើងទាក់ទងនឹងអូមីក្រុង

នៅរយៈពេល​បីថ្ងៃចុងក្រោយនេះនេះ គេសង្កេតឃើញថា ក្រុមហ៊ុន​អាកាសចរណ៍​របស់អាមេរិក បានសម្រេច​លុបចោល និង ពន្យារ​​ជើងហោះហើរ​​​រាប់ពាន់ជើង ដោយសារតែ​បញ្ហាកង្វះបុគ្គលិក​អាកាសចរណ៍​បម្រើការ ព្រោះតែ​បុគ្គលិក​ទាំងអស់នោះ មាន​ជាប់ពាក់ព័ន្ធ​នឹងការឆ្លងកូវីដ១៩ ខណៈដែល​​នាវា​ធ្វើដំណើរ​ទេសចរណ៍ជាច្រើនទៀត ក៏បាន​លុបចោល​ការចូលចត បន្ទាប់ពីមាន​ការ​រកឃើញករណី​ឆ្លងកូវីដ១៩​នៅក្នុង​កប៉ាល់ទាំងអស់នោះ។ មួយវិញទៀត នៅប្រទេសចិន ក៏កំពុង​មានការរកឃើញ​ករណី​ឆ្លងកូវីដ១៩​ប្រចាំថ្ងៃ​កាន់តែខ្ពស់ទៅៗផងដែរ។ កត្តាទាំងអស់នេះហើយ ត្រូវបានអ្នកជំនាញអះអាងថា វាបានជះឥទ្ធិពល​អវិជ្ជមាន​គួរឲ្យកត់សម្គាល់ទៅលើ​ផ្សារភាគហ៊ុន​នៅអាស៊ី រួមទាំង​តម្លៃទីផ្សារប្រេងផងដែរ។ តួយ៉ាង ផ្សារភាគហ៊ុន​ធំៗនៅ ជប៉ុន កូរ៉េខាងត្បូង ​​ សៀងហៃ មានការរអិលធ្លាក់ចុះទាំងអស់។

អ្នកជំនាញ​​ខាងទីផ្សារមូលបត្រ​នៅជប៉ុន​និយាយថា ការព្រួយបារម្ភពី​ការ​រីករាលដា​ល​កាន់តែខ្លាំងក្លា​នៃមេរោគបំប្លែងថ្មីអូមីក្រុង បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​មានការប្រយ័ត្នប្រយែងខ្ពស់​​ចំពោះការជួញដូរ​ផ្សារភាគហ៊ុន​ ពិសេស​ការទិញភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែមានតម្លៃថ្លៃៗ។

ទន្ទឹមនឹងនេះដែរ តម្លៃទីផ្សារប្រេងឆៅ​នៅទីផ្សារអាមេរិក​ឯណោះវិញ ក៏មានការធ្លាក់ចុះ​៥៩សេនដែរ មានតម្លៃ​​ត្រឹមតែ ​៧៣ដុល្លារ​២០សេន។ ក៏ប៉ុន្ដែ​ សម្រាប់​ប្រេងឆៅអង់គ្លេសវិញ​បែរជា​ មានការកើនឡើង​២៦សេន ដោយមានតម្លៃ ៧៦ដុល្លារ​៤០សេន​ក្នុងមួយធុងបារ៉ែល។

ទាក់ទងនឹង​ទីផ្សារប្រេងឆៅនេះដែរ អង្គការ​ប្រទេស​នាំចេញប្រេង​ និងសម្ព័ន្ធមិត្ត​របស់ខ្លួន​រួមមានប្រទេសរុស្ស៊ីផងដែរ នឹង​ធ្វើការសម្រេចិត្ត​ឆាប់ៗនេះ ថាតើពួកគេ​នឹង​ត្រូវ​​បង្កើន​ការផលិតប្រេង​ឲ្យបាន​ដល់ ៤០ម៉ឺនបារ៉ែល​ក្នុងមួយថ្ងៃ ឬក៏អត់ ​នៅក្នុង​ខែកុម្ភៈខាងមុខនេះ។ ក៏ប៉ុន្ដែ រុស្ស៊ី​បាន​បោះពាក្យ​សម្ដីមុន​ការសម្រេចចិត្តនេះថា តម្លៃប្រេង​អាចនឹង​មិនមាន​ការប្រែប្រួលខ្លាំងនោះទេ​នៅឆ្នាំ​ក្រោយនេះ ជាមួយនឹង​តម្រូវការ​ប្រេងអាច​ងើបឡើងវិញដល់​កម្រិត​នៅមុនពេល​មានកូវីដ១៩ គឺនឹងត្រូវ​ចំណាយពេល​ដល់​ចុងឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីក្រសួងអប់រំថា សិស្សប្រឡងបាក់ឌុប ២នាក់វិជ្ជមានកូវីដ១៩ បានប្រឡងដោយរលូន គ្មានការរំខានបញ្ហាសុខភាព

ព័ត៌មាន
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ពីរនាក់ ដែលមានផ្ទុកជំងឺកូវីដ-១៩ មា…

ក្រុមហ៊ុនម៉ាកយីហោពិភពលោកធំៗប្រុងប្រយ័ត្ន ចំពោះការផ្សាយពាណិជ្ជកម្មនៅព្រឹត្តិការណ៍អូឡាំពិកនៅប៉េកាំង

ព័ត៌មាន
បញ្ហាទាក់ទិនទៅនឹងការប្រារព្ធកីឡាអូឡាំពិករដូររងានៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយនេះ នៅតែស្ថិតក្នុងការតាមដានពីសំណាក់ពិភពលោក។ តួយ៉ាង ក្រៅតែព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ