វៀតណាម

វៀតណាមគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុចន្លោះ ១២-១៧ឆ្នាំ នៅឆ្នាំ២០២២


អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៃទីក្រុងហាណូយ (CDC) បាននិយាយថា ខ្លួនកំពុងផ្តោតលើការចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យលើ១៨ឆ្នាំ មុនពេលបន្តចាក់ជូនក្រុមមនុស្ស ដែលមានអាយុចន្លោះ ១៧-១៨ ឆ្នាំ និងបន្ទាប់មកចាក់ជូនកុមារអាយុក្រោម ១៧ ឆ្នាំ។ ទោះយ៉ាងណា ថ្មីនេះដែរ ទីក្រុងហាណូយក៏មានផែនការនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងជូនកុមារដែលមានវ័យពី ១២ ដល់ ១៧ ឆ្នាំ នៅឆ្នាំ ២០២២ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
វៀតណាមគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុចន្លោះ ១២-១៧ឆ្នាំ
ដោយ

កាលពីដើម​ខែតុលា ក្រសួងសុខាភិបាល​វៀតណាម បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ១២-១៧ ឆ្នាំ រួច​ហើយ ប៉ុន្តែ​ក្រសួង​បាន​ផ្តល់​អាទិភាព​ចាក់​ដល់​អាយុ ១៧-១៨ ឆ្នាំ​ជា​មុន​។ ទោះ​យ៉ាងណា ក្រសួង​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ថា វ៉ាក់សាំង​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​ប្រើ​នោះ​ទេ គ្រាន់តែ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​តែ​វ៉ាក់សាំង Pfizer ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) សម្រាប់​កុមារ​។ ទន្ទឹម​នេះ ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​នេះ​ទៀត​សោត ត្រូវ​តែ​មានការ​យល់ព្រម​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​កុមារ​ទាំងនោះ​ផង​ដែរ​។

ក្រុ​ហូ​ជី​មិ​ញ បាន​ប្រកាស​ថា​នឹង​ចាក់​វ៉ាក់សាំង​កុមារ​ចំនួន ១០​ម៉ឺន នាក់​ដែល​មាន​អាយុ​ពី ១២ ដល់ ១៧ ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​២៥ តុលា ប៉ុន្តែ​ផែនការ​នេះ ត្រូវ​បាន​លុប​ចោល​ដោយសារ​ខ្វះ​ការ​ណែនាំ​ពី​ក្រសួង​។ ដូចនេះ​ហើយ អ្នកតំណាង​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​បាន​និយាយ​ថា​ក្រុង​ហូ​ជី​មិ​ញ នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង នៅ​ពេល​ដែល​មានការ​ណែនាំ​អំពី​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង ដោយ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​នៅ​ពេល​ដែល​វ៉ាក់សាំង​ត្រូវ​បាន​ចែកចាយ​។

សូម​ជម្រាប​ថា គណៈកម្មាធិការ​ដឹកនាំ​ទីក្រុង​ហូ​ជី​មិ​ញ សម្រាប់​ការ​បង្ការ និង​ត្រួតពិនិត្យ​កូ​វី​ដ​-១៩ គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ពី ១២-១៧ ឆ្នាំ ចំនួន ៧៨ ម៉ឺន​នាក់​នៅ​ទូ​ទាំង​ទីក្រុង​។

គួរ​បញ្ជាក់​ថា វៀតណាម​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ១ ដូ​ស ដល់​មនុស្ស​ចំនួន​ជិត ៥២ លាន​នាក់ និង​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ២ ដូ​សមាន​ជាង ២១ លាន​នាក់ ខណៈ​ដែល​ប្រទេស​នេះ មាន​ប្រជាជន​សរុប​ជិត​១០០​លាន​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនខិតខំកែប្រែច្បាប់ពាណិជ្ជកម្មមួយចំនួនដើម្បីឲ្យត្រូវស្តង់ដាររបស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម CP TPP

ព័ត៌មាន
ចិនបានខិតខំប្រឹងប្រែងបោះជំហានទៅមុខមួយជំហានទៀត ក្នុងការកែប្រែច្បាប់ធ្វើពាណិជ្ជកម្មរបស់ខ្លួន ដើម្បីអោយត្រូវតាមស្តង់ដារដែលបានតម្រូវ ដើម្បីក្លា…

គោលនយោបាយគ្មានកូវីដ “Zero-Covid” របស់ហុងកុងធ្វើឱ្យប៉ះពាល់ដល់ឋានមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោករបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុនឧស្សាហកម្មហិរញ្ញវត្ថុធំៗនៅពិភពលោក បានព្រមានថា គោលនយោបាយគ្មានកូវីដ ឬហៅថា Zero-Covid របស់ហុងកុង បូករួមជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ