ការវិនិយោគ​ក្នុងប្រទេសថៃ

ថៃរំពឹងទទួលបានការវិនិយោគក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត ក្រោយលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក


ការិយាល័យច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ប្រទេសថៃ បានដំឡើងការព្យាកររបស់ខ្លួនថា ច្រករបៀងនេះ នឹងទទួលបានការវិនិយោគជាង ៥៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០២០នេះ ដល់ ឆ្នាំ ២០២៥ ហើយការវិនិយោគទាំងអស់នោះ កើនឡើងដោយសារតែ ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលរំពឹងនឹងធ្វើឲ្យពាណិជ្ជកម្ម និងការវិនិយោគទូទាំងសកលលោកមានភាពប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិនស្នើសុំវិនិយោគនៅប្រទេសថៃកើនឡើង ១០០% (រូបភាព៖ https://www.chiangraitimes.com)
ដោយ

មន្រ្តីនៃ​ការិយាល័យ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើតថៃ​បានធ្វើការ​កែសម្រួល​ផែនការ​វិនិយោគ​រយៈពេល ៥ឆ្នាំ​​ ដែលចាប់ផ្តើម​ពី​ឆ្នាំ ២០២០នេះតទៅ ហើយគម្រោង​ថ្មីនេះ នឹងត្រូវ​បាន​ដាក់ជូន ឧបនាយករដ្ឋមន្រ្តី ដើម្បី​អនុម័ត​ក្នុង​រយៈពេល ​២សប្តាហ៍​ខាងមុខ។

បើតាម អគ្គលេខាធិការនៃ​ការិយាល័យ​ច្រកនេះ បានគូស​បញ្ជាក់ថា គ្រប់គ្នា​​អាចមើល​ឃើញពី ការប្រែប្រួល​នៃ​បរិយាកាស នៅក្នុង​សេដ្ឋកិច្ច​សកល បន្ទាប់ពី​លោក ចូ បៃដិន​ឈ្នះលើ​ការបោះឆ្នោត ដូច្នេះហើយ វិនិយោគិន​បរទេស​ជាច្រើន នឹងស្វែង​រកឱកាស​វិនិយោគ​ថ្មីៗ និងទីផ្សារថ្មីៗ សម្រាប់​ផលិតផល និងសេវាកម្ម​របស់​ពួកគេ ហើយក្នុងនោះ ប្រទេសថៃ​គឺជា​គោលដៅ​ដ៏ទាក់ទាញ និងមាន​សក្តានុពល។

នៅក្នុងគោលដៅ​ទាក់ទាញ​វិនិយោគ​នេះ ១២ពាន់លាន​ដុល្លារ​អាមេរិក គឺសម្រាប់​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ខណៈ ៤០ពាន់​លានដុល្លារ​ផ្សេង​ទៀត គឺសម្រាប់​ការវិនិយោគ​លើ វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប រាប់បញ្ចូល​ទាំង​ការផលិត​ឡាន​ជំនាន់​ចុងក្រោយ ផលិត​មនុស្សយន្ត និងបច្ចេកវិទ្យា​លើវេជ្ជសាស្រ្ត​ជាដើម។

គួររម្លឹកបន្តិចថា ឧបនាយក​រដ្ឋមន្រ្តីថៃ បានប្រកាស​រួចហើយថា នឹងជំរុញ ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត ឲ្យ​ក្លាយទៅជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​វិនិយោគ​ពិសេស ដែលប្រមូល​ផ្តុំ​ទៅដោយ បច្ចេកវិទ្យា​ទំនើប ឧស្សាហកម្ម​ផលិត​យក្សយក្ស និងសេវាកម្ម​ដ៏សម្បូរបែប ដើម្បីបម្រើដល់​បណ្តា​ប្រទេស​អាស៊ាន៕

None



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយមានដំណឹងអំពីវ៉ាក់សាំងកូវីដ-១៩

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ក្រោយពេលដែលដំណឹងអំពីការធ្វើតេស្តសាកល្បង វ៉ាក់សាំងប្រឆំាងមេរោគកូវីដ-១៩ បានផ្តល់ក្ត…

រុស្ស៊ី​ថា វ៉ាក់សាំងផង់​ខ្លួន​​មានប្រសិទ្ធភាព ៩២%, បន្ទាប់ពី​អាមេរិកថា​វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព​ជាង​៩០%​

ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ ​ថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួនមានប្រសិទ្ធភាព ៩២% ក្នុង​ការ​ការពារ​មនុស្ស​ពី​ការឆ្លង​មេរោគ​កូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ