Advertisement
Advertisement
Advertisement
ទំនាក់ទំនងពាណិជ្ជកម្ម​កម្ពុជា-ឥណ្ឌា

ព្យុះកូវីដ-១៩ ធ្ងន់ធ្ងរនៅឥណ្ឌា កំពុងធ្វើឲ្យប៉ះពាល់ពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា


ក្រោយពីប្រទេសឥណ្ឌាមានការផ្ទុះរីករាលដាលឆ្លងកូវីដ-១៩ ខ្លាំង កម្ពុជាថ្មីៗនេះ ក៏បានសម្រេចហាមឃាត់ការធ្វើដំណើរពីឥណ្ឌា និងបានផ្អាកបណ្ដោះអាសន្នការនាំចូលមុខទំនិញមួយចំនួនពីប្រទេសឥណ្ឌាផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ពីឥណ្ឌាចូលមកប្រទេសកម្ពុជា។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ចង់ឬ មិនចង់ក្នុងដំណាក់កាលនេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងឥណ្ឌាអាចនឹងរងផលប៉ះពាល់ក្នុងកម្រិតណាមួយ ប៉ុន្ដែគេមិនទាន់អាចវាយតម្លៃបានទេថា ផលប៉ះពាល់ដល់នោះនឹងមានកម្រិតណានោះ ពោលគឺត្រូវរង់ចាំមើលមួយរយៈទៀតសិន។
នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងនាយករដ្ឋមន្ត្រីឥណ្ឌា (ស្ដាំ) (រូបភាព៖https://www.narendramodi.in)
ដោយ
Advertisement

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ទោះបីរាជរដ្ឋាភិបាលដាក់ចេញវិធានការហាមអ្នកដំណើរ និងផ្អាកការនាំចូលទំនិញបង្កកនានា ពីឥណ្ឌាចូលមកកម្ពុជាក៏ដោយ តែទំនាក់ទំនងពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀតនៅដំណើរការធម្មតា។

ឯកឧត្តមបានគូសបញ្ជាក់ថា ការដាក់ចេញវិធានការហាមឃាត់ទាំងនេះរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានកំពុងទទួលរងការឆ្លងជំងឺកូវីដ-១៩ បំលែងខ្លួនថ្មី ដែលមានប្រភពមកពីឥណ្ឌាផងដែរ។

ទោះបីយ៉ាងនេះក្តី ឯកឧត្តម ប៉ែន សុវិជាតិគូសបញ្ជាក់ទៀតថា ការហាមអ្នកដំណើរជនឥណ្ឌា និងអ្នកមានប្រវត្តិធ្លាប់ឆ្លងកាត់ប្រទេសឥណ្ឌាចូលមកកម្ពុជាបណ្តោះអាសន្នរយៈពេល៣ខែ និងផ្អាកការនាំចូលទំនិញបង្កកនានាពីឥណ្ឌាបណ្តោះអាសន្ន ចង់មិនចង់ វានឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងកម្រិតណាមួយជាក់ជាមិនខានឡើយ។ ទោះយ៉ាងណា ចំពោះផលប៉ះពាល់ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាមានកម្រិតណានោះ គិតមកទល់ពេលនេះ គឺពុំទាន់លេចចេញជារូបរាងភ្លាមៗនៅឡើយទេ ហើយក៏ពុំអាចទាន់វាយតម្លៃបាននោះ។ 

ប្រទេសកម្ពុជា កន្លងមកក៏ធ្លាប់លើកឡើងពីការចរចាកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីរជាមួយប្រទេសឥណ្ឌាផងដែរ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ ការរៀបចំចរចាលើដំណើរការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ គឺកំពុងប្រព្រឹត្តទៅធម្មតា និងជិតបិទបញ្ចប់ហើយ ខណៈបច្ចុប្បន្នកម្ពុជាកំពុងត្រៀមរៀបចំសេចក្តីព្រាងឯកសារពាក់ព័ន្ធនានា។

របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាកាលពីឆ្នាំ២០២០ សម្រេចបានជាង១៩០លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជិត២៦% ធៀបនឹងឆ្នាំ២០១៩ ដែលធ្លាប់មានដល់ទៅជាង២៥៦លានដុល្លារ។

គួរបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌាបានកើនឡើងដល់ជាង ២០លាននាក់ហើយ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឥណ្ឌារកឃើញករណីឆ្លងថ្មីជាង ៣០ម៉ឺននាក់ក្នុង១ថ្ងៃ។ អ្នកស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសមួយនេះបានកើនឡើងដល់ជាង ២២ម៉ឺននាក់ហើយ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញម្រេចកំពត មិនប៉ះពាល់ដោយសារវិធានការបិទខ្ទប់ទេ

ព័ត៌មាន
ប្រធានសមាគមម្រេចកំពតកម្ពុជាបានកត់សម្គាល់ឃើញថា ដំណើរការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ២០២១ នៅតែមានស្ថានភាពល្អប្រសើរ ប...

តើការបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅលើកនេះ អាចជាពរជ័យដែរ ឬយ៉ាងណា?

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី០៦ ឧសភ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ