ប្រទេសចិនចាប់ផ្តើមចាត់វិធានការបិទខ្ទប់ទីក្រុងសំខាន់របស់ខ្លួន

ប្រទេសចិនចាប់ផ្តើមចាត់វិធានការបិទខ្ទប់ទីក្រុងសំខាន់របស់ខ្លួនឡើងវិញ ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុង


ទីក្រុងធំៗជាច្រើនរបស់ចិន រួមទាំងទីក្រុងស៊ាងហៃ កំពុងស្ថិតនៅលើហានិភ័យនៃការបិទខ្ទប់ជាថ្មីទៀតហើយ ដោយសារតែការផ្ទុះឡើងនៃមេរោគបំប្លែងថ្មីអូមីក្រុង ប្រភេទថ្មី កំពុងរីករាលដាលកាន់តែខ្លាំងឡើង ខណៈនាពេលថ្មីៗនេះ រដ្ឋអំណាចចិន ក៏បានដាក់ចេញនូវការធ្វើតេស្តទ្រង់ទ្រាយធំម្តងហើយម្តងទៀត និង ពង្រីកការបិទខ្ទប់លើពលរដ្ឋរាប់លាននាក់ជាមួយនឹងវិធានការតឹងរ៉ឹងមួយចំនួនទៀតផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុនNikkei។
ប្រទេសចិនចាប់ផ្តើមចាត់វិធានការបិទខ្ទប់ទីក្រុងសំខាន់របស់ខ្លួនឡើងវិញ ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុង

ប្រទេសចិនបានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃក្នុងស្រុកជាមធ្យមប្រហែល ៣៩០ ករណីក្នុងរយៈពេល១ សប្តាហ៍កន្លងមកនេះ ដែលជាចំនួនខ្ពស់នៅក្នុងប្រទេសចិនបើធៀបនឹងករណីឆ្លងកាលពីពេលកន្លងទៅ ប៉ុន្ដែ បើធៀបនឹងការកើនឡើងករណីឆ្លងនៅបណ្ដាប្រទេសផ្សេងទៀតនៃតំបន់អាស៊ី ចំនួននេះ គឺនៅមានតិចតួចនៅឡើយទេ។

បើទោះជាមានការផ្ទុះឡើងក្នុងកម្រិតទាបក្តី ក៏មន្ត្រីក្នុងតំបន់របស់ចិនមានការភ័យព្រួយ និង ចាត់វិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដោយសាប្រទេសចិននៅតែប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយគ្មានកូវីដ១៩ ខណៈប្រសិនបើក្រុមមន្ត្រីអសមត្ថភាពក្នុងការគ្រប់គ្រង នោះ នឹងត្រូវបានទទួលទោសពីរដ្ឋាភិបាលនៃទីក្រុងប៉េកាំងភ្លាមៗតែម្ដង។

មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងសៀងហៃ ដែលទើបតែមានការបន្ធូបន្ថយវិធានការរឹតបន្តឹង បន្ទាប់ពីត្រូវបានបិទខ្ទប់អស់រយៈពេល២ខែនោះ ពេលនេះកំពុងរាយការណ៍ពីករណីនៃមេរោគបំប្លែងថ្មីប្រចាំថ្ងៃ ខណៈក្នុងថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងសៀងហៃគ្រោងនឹងរៀបចំការធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងខណ្ឌទាំង ១៦ របស់ខ្លួន និង នៅក្នុងតំបន់តូចៗមួយចំនួន ដែលជាកន្លែងនៃករណីឆ្លងថ្មីត្រូវបានរកឃើញជាបន្ដបន្ទាប់។

ស្របពេលជាមួយគ្នានោះ ទីក្រុង Tianjin ភាគខាងជើងនៃប្រទេសចិនបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងមុននេះ ខណៈកាលពីថ្ងៃចន្ទអាជ្ញាធរនៅក្នុងទីក្រុងនេះបាននិយាយថា ខ្លួនកំពុងធ្វើតេស្តម្តងទៀតលើអ្នកស្រុករបស់ខ្លួនជាង ១២ លាននាក់ បន្ទាប់ពីករណីឆ្លងនៃមេរោគក្នុងតំបន់ចំនួនពីរត្រូវបានរកឃើញ។

ដោយឡែក រដ្ឋធានីប៉េកាំង ដែលបានរាយការណ៍ថា គ្មានការឆ្លងក្នុងតំបន់ក្នុងអំឡុងថ្ងៃទី ១១ ដល់ ១៧ ខែកក្កដា បានប្រកាសបិទអគារលំនៅដ្ឋានមួយក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈដែលអាជ្ញាធរបានបន្តត្រួតពិនិត្យលើការសង្ស័យថា មានការឆ្លងចំនួនពីរករណីត្រូវបានរកឃើញ។ ក្នុងនោះ បើគិតត្រឹមថ្ងៃអាទិត្យ ទី ១៧ ខែ កក្កដា ភ្ញៀវទេសចរជាង ២ ពាន់នាក់បានជាប់គាំងនៅក្នុងប្រទេសចិន៕




អត្ថបទបន្ទាប់


កម្ពុជាអាចត្រូវការពេល៥ឆ្នាំ ដើម្បីស្តារវិស័យទេសចរណ៍ឲ្យវិលមកដូចមុនពេលមិនទាន់មានកូវីដ១៩

ព័ត៌មាន
បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ យ៉ាងហោចកម្ពុជាត្រូវការពេលពី៤ឆ្នាំទៅ៥ឆ្នាំទៀតឯណោះ ដើម្បីស្តារវិស័យទេសចរណ៍របស់ខ្លួនឲ្យវិលមក…

ចិនជំរុញឱ្យធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់ម្ចាស់គម្រោងអចលនទ្រព្យ ចំពេលអ្នកទិញមិនព្រមបង់ប្រាក់លើគម្រោងលំនៅដ្ឋានជាប់គាំង

ព័ត៌មាន
និយតករចិនកាលពីថ្ងៃអាទិត្យទី ១៧ ខែ កក្កដា បានជំរុញឱ្យគ្រឹះស្ថានធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ