ថៃនាំចេញទុរេនជាលើកដំបូងទៅកាន់ខេត្តក្វាងស៊ី

ថៃនាំចេញទុរេនជាលើកដំបូងទៅកាន់ខេត្តក្វាងស៊ីប្រទេសចិនតាមជើងយន្ដហោះ


ការនាំចេញផ្លែធុរេនជាលើកដំបូងតាមផ្លូវអាកាសពីប្រទេសថៃ បានទៅដល់អាកាសយានដ្ឋានអន្តរជាតិណាននីង វូស៊ូ ក្នុងខេត្តក្វាងស៊ី ប្រទេសចិនហើយ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជំរុញនូវវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈផ្លូវអាកាស។ ផ្លែឈើនេះបានដឹកមកដល់អាកាសយានដ្ឋានទីក្រុងណានីន ដោយប្រើពេលវេលាត្រឹមតែពីរម៉ោងបន្ទាប់ពីហោះចេញពីទីក្រុងបាងកក ប្រទេសថៃ។
តម្រូវការទីផ្សារទុរេនកើនឡើង ជំរុញម៉ាឡេស៊ីគ្រោងពង្រីកការដាំដុះទ្រង់ទ្រាយធំ (រូបភាព៖ Reuters)

ការណ៍​ដែល​ប្រទេស​ថៃ​សម្រេច​ដឹក​ជញ្ជូន​ផ្លែ​ទុរេន​តាម​យន្ដហោះ​ទៅ​កាន់​ប្រទេស​ទីផ្សារ​ចិន​នេះ បន្ទាប់​ពី​មានការ​សម្រេច​អនុញ្ញាត​ពី​ខាង​ភាគី​ចិន ខណៈ​ដែល​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ផ្លូវទឹក​ប្រឈម​នឹង​ហានិភ័យ​កកស្ទះ​បណ្ដាល​ឲ្យ​ខូចខាត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័​ត៍​មាន Bangkok Post​។

លោក Alongkorn Ponlaboot ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​កិច្ច​សហប្រតិបត្តិការ​ថៃ​បាន​ថ្លែង​ថា វា​ជា​ដំណឹង​ល្អ​សម្រាប់​កសិករ​ដាំ​ដុះ​ផ្លែ​ទុរេន​របស់​ថៃ ក្រោយ​ពេល​ដែល ថៃ​អាច​ដឹក​ជញ្ជូន​ផ្លែ​ទុរេន​តាម​ជើង​យន្ដហោះ ទៅ​កាន់​ទីផ្សារ​ចិន នៅ​ចំ​ពេល​ដែល​ការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​តាម​ផ្លូវគោក និង​ផ្លូវទឹក​កំពុង​ប្រឈម​នឹង​ការ​លំបាក​។

ការ​ដឹក​ជញ្ជូន​ទុរេន គឺ​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស Tianjin Air Cargo ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់​ប៉េ​កាំ​ង​-​ធាន​ជី​ន​-​ហឺ​ប៉ី របស់​ប្រទេស​ចិន បាន​បើក​ដំណើរការ​សេវាកម្ម​ដឹក​ជញ្ជូន​ដែល​ត​ភ្ជាប់​ទីក្រុង​ណា​ន​នី​ង រដ្ឋធានី​នៃ​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី ឆ័ង ភាគ​ខាងត្បូង​ប្រទេស​ចិន ជាមួយនឹង​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក Alongkorn ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​កិច្ច​សហប្រតិបត្តិការ​ថៃ​បាន​បន្ថែម​ថា សេវា​ដឹក​ជញ្ជូន​ថ្មី​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ការ​នាំ​ចេញ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ការ​នាំ​ចេញ​ផ្លែ​ធុ​រេ​ន​តែ​ម្ដង​។

ការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​តាម​ផ្លូវអាកាស​នេះ ធ្វើ​ឡើង នៅ​ក្រោយ​ពេល​ដែល​មានការ​សម្រេច​ពី​សំណាក់​រដ្ឋបាល​គយ​ទូទៅ​ចិន (GACC) កាលពី​ថ្ងៃ​ទី ១ ខែមេសា ដែល​បាន​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ផ្លែ​ឈើ​ពី​បរទេស​ចូល​ប្រទេស​ចិន​។

រដ្ឋបាល​គយ​ចិ ក្រោយមក​ក៏​បាន​អនុម័ត​ឲ្យ​បើក​ព្រ​លាន​យន្តហោះ​អន្តរជាតិ Nanning Wuxu ដើម្បី​ជា​ច្រក​សម្រាប់​នាំ​ចូល​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​ចិន​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត លោក Alongkorn បាន​និយាយ​ថា លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​កិច្ច​សហប្រតិបត្តិការ​ថៃ ក៏​បាន​ប្រាប់​ភ្នាក់ងារ​រដ្ឋ​ឱ្យ​ជំរុញ​ការ​នាំ​ចេញ​តាម​ផ្លូវ​សមុទ្រ​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​តាម​ច្រក​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ដីគោក នា​អំឡុង​ពេល​រដូវ​ប្រមូល​ផល​ទុរេន​។

គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​ទុរេន​ប្រហែល​៤០%​របស់​ថៃ គឺ​ធ្វើ​ឡើង​តាម​ផ្លូវគោក ខណៈ​ដែល​ប្រហែល​៥%​ទៀត នឹង​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចិន​-​ឡាវ និង​តាម​ផ្លូវអាកាស​ជាដើម​។

ការ​នាំ​ចេញ​ទុរេន​លើក​ទី​មួយ​នេះ ត្រូវ​បាន​ប្រមូល​ផល​តាម​ស្ដង់ដារ សម្រាប់​ការ​នាំ​ចេញ​តាម​ផ្លូវអាកាស ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូចខាត​ផ្លែ​ទុរេន​អំឡុង​ពេល​នៃ​ការ​ផ្ទេរ​អំឡុង​ពេល​ដឹក​ជញ្ជូន​។ ហើយ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស វា​មិនសូវ​មាន​ហានិភ័យ ក្នុងអំឡុងពេល​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ផ្លូវ​សមុទ្រ​នោះ​ទេ​។

មួយវិញទៀត ល្បឿន​នៃ​ការ​ដឹក​ជញ្ជូន​ទុរេន គឺ​អាច​ទៅ​ដល់ទី​ផ្សារ​ប្រទេស​ចិន​បាន​ឆាប់រហ័ស​ក្នុង​រយៈពេល​ប្រហែល​តែ​២​ម៉ោង​ប៉ុណ្ណោះ ដែល​វា​ក៏​នឹង​ជួយ​ធានា​បាន​នូវ​ភាព​ស្រស់​របស់​ទុរេន ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ចំណោម​អ្នក​ទទួលទាន​នៅ​ប្រទេស​ចិន​៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


G7 នឹងផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យឈប់ពឹងផ្អែកលើថាមពលធ្យូងថ្ម

ព័ត៌មាន
ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឫ ហៅថា G7 នឹងបង្កើតគំនិតផ្ដួចផ្ដើមមួយដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ដែលមានការពឹងផ្អែកខ្លាំងទៅលើថាមពលធ្យ…

សំណើរបស់ហ្វាំងឡង់ និងស៊ុយអែតចូលណាតូកំពុងចម្រូងចម្រាស ក្រោយតួគីរារាំង

ព័ត៌មាន
បេក្ខភាពរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតក្នុងសំណើសុំចូលរួមជាសមាជិករបស់សម្ព័ន្ធយោធាណាតូ កំពុងស្ថិតក្នុងភាពចម្រូងចម្រាស។ ចម្រូងចម្រាសក៏ដោយសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ