បទល្មើសគ្រឿងញៀនកើនឡើង

ករណីគ្រឿងញៀន៖ ទាំងបទល្មើស ការឃាត់ខ្លួនជនសង្ស័យ និងទម្ងន់គ្រឿងញៀនសុទ្ធកើនឡើង ក្នុងឆ្នាំ២០១៩


កាលពីឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៩.៨០៦ករណី កើនឡើងប្រមាណ២២,៥៤% ឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់ កើនឡើងប្រមាណ២៤,៥៤% និងចាប់យកគ្រឿងញៀន ចំនួន ៧៥០គីឡូក្រាម កើនឡើងប្រមាណ ៣៩,៩៦%។ នេះបើតាមការឲ្យដឹងពីប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ។
កម្ពុជាទំនងប្តូរ ពីប្រទេសមានគ្រឿងញៀនឆ្លងកាត់ អាចទៅជាកន្លែងកែច្នៃគ្រឿងញៀនវិញ?
ដោយ

ក្នុង​ពិធី​បើក​សន្និបាត បូក​សរុប​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​លើក​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ  ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន មាន​ប្រសាសន៍​ថា »​ក្នុង​ឆ្នាំ​២០១៩ កន្លង​មកនេះ សមត្ថកិច្ច​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន ៩.៨០៦​ករណី (​កើនឡើង​ប្រមាណ​២២,៥៤%) ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២០.៤៩០​នាក់​(​កើនឡើង​ប្រមាណ ២៤,៥៤%) ចាប់​យក​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ចំនួន ៧៥០​គីឡូក្រាម (​កើនឡើង​ប្រមាណ​៣៩,៩៦%)»​។ ឯកឧត្តម​បន្ដ​ថា​« ព្រមទាំង​បាន​បង្កក និង​រឹបអូស​នូវ​អចលន និង​ចលនវត្ថុ​ជា​សម្ភារ និង​ថវិកា​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ក្នុង​នោះ បង្ក្រាប​បាន​ករណី​ធំ​ៗ ចំនួន​៦១​ករណី ដែល​មាន​ជនសង្ស័យ​ចំនួន​១៤០​នាក់ ជនបរទេស​៥៤​នាក់ មេ​ក្លោ​ង​ចំនួន​២៧​នាក់ និង​បក្សពួក​ពាកព័ន្ធ ១១៣​នាក់​»​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

យោង​តាម​ការ​លើក​នូវ​របាយការណ៍​ពី​សំណាក់​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រូប​នេះ បាន​បង្ហាញ​ថា ទាំង​ចំនួន​បទល្មើស ទាំង​ចំនួន​ជនសង្ស័យ និង​ទំងន់​នៃ​គ្រឿងញៀន​ដែល​ចាប់​បាន សុទ្ធតែ មានការ​កើនឡើង តែ​ឯកឧត្តម មិន​បាន​បញ្ជាក់​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ខណៈ​ដែល​កន្លង​ទៅ នៅ​ក្នុង​ពិធី​នានា​សម្តេច ស ខេ​ង តែង​លើក​ឡើង​នូវ​ការ​ប្តេជ្ញា​លុប​បំបាត់​នូវ​គ្រឿងញៀន​គ្រប់​ប្រភេទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អុិន ចាន់នី៖ ក្នុងបញ្ហា Covid-19 ក៏អាចជាឱកាសសម្រាប់វិស័យសេវាទូទាត់តាមឌីជីថលដែរ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជើងចាស់មួយរូបនៅកម្ពុជា គឺលោក បណ្ឌិត អុិន ចាន់នី បានគូសបបញ្ជាក់កាលពីពេលថ្មីៗនេះថា ទន្ទឹមនឹងមាន…

រដ្ឋមន្ត្រីការបរទេស៖ Covid-19 ធ្វើឲ្យព្រឹត្តិការណ៍ និងសន្និសីទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោល និងពន្យារពេល

ព័ត៌មាន
Covid-19 បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចំនួនអ្នកឆ្លងថ្មី និងអ្នកស្លាប់ដោយសារមេរោគនេះមានការកើនឡើង មិនមានថមថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ