វិស័យអាកាសចរណ៍

ថៃ កំពុងចរចាជាមួយមហាយក្សចិន និងឡាវ ដើម្បីបើកដំណើរការផ្លូវអាកាសថ្មីៗ


ប្រទេសថៃ កំពុងចរចា និងពិភាក្សាជាមួយមហាយក្សចិន និងប្រទេសឡាវ ជុំវិញផែនការបើកដំណើរការផ្លូវអាកាសថ្មីៗ ដើម្បីជួយកាត់បន្ថយការកកស្ទះក្នុងផ្លូវហោះហើរបច្ចុប្បន្ន ដែលកំណត់ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យអាកាសចរណ៍
ដោយ

លោក ណូផាស៊ីត ចាក់ពីតាក់ (Nopasit Chakpitak) ប្រធានក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ៉ូថៃ (Aerothai) បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៩ ខែមីនា ថា បន្ទាប់ពីឈានដល់ការព្រមព្រៀងគ្នាលើគម្រោងផ្លូវហោះហើរថ្មីៗរវាងប្រទេសថៃ និងប្រទេសចិន ដោយត្រូវឆ្លងកាត់ប្រទេសឡាវ ប្រទេសទាំង៣នឹងស្វះស្វែងសុំការអនុម័តពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

លោក ណូផាស៊ីត ចាក់ពីតាក់ (Nopasit Chakpitak) បានគូសបញ្ជាក់ថា ផ្លូវហោះហើរថ្មីៗទាំងនេះអាចនឹងត្រូវបើកដំណើរការនៅដើមឆ្នាំ២០២៦ បន្ទាប់ពីបំពេញគ្រប់លក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ លោកបានធ្វើការកត់សម្គាល់ថា ឧស្សាហកម្មអាកាសចរណ៍នៅតំបន់អាស៊ី បានបង្ហាញសញ្ញារីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងប្រទេសចិន និងប្រទេសឥណ្ឌា បន្ទាប់ពីមានការបញ្ជាទិញយន្តហោះថ្មីៗរហូតដល់ទៅជាង១ពាន់គ្រឿង។

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូថៃ (Aerothai) ដែលជាសហគ្រាសរដ្ឋក្រោមចំណុះរបស់ក្រសួងដឹកជញ្ជូនថៃ បានមើលឃើញពីភាពចាំបាច់ដែលត្រូវបង្កើនសមត្ថភាពដែនអាកាស ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការនេះ។

លោក ណូផាស៊ីត ចាក់ពីតាក់ (Nopasit Chakpitak) បានចែករំលែកថា គម្រោងផ្លូវអាកាសថ្មីៗទាំងនេះនឹងជួយសម្រួលដល់ការហោះហើររវាងភាគបណ្ដាខេត្តខាងជើង នៃប្រទេសថៃ រួមមានខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ និងទីក្រុងសំខាន់ៗរបស់ចិន ដូចជាក្រុងគុនមីង (Kunming) ក្រុងគួយយ៉ាង (Guiyang) ក្រុងឈឹងទូ (Chengdu) ក្រុងធានហ៊្វូ (Tianfu) ក្រុងឆុងឈីង (Chongqing) និងក្រុងស៊ីអាន (Xian)។

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូថៃ (Aerothai) បានព្យាករថា ជើងហោះហើរនឹងកើនឡើងដល់ជាង៩០ម៉ឺនជើងក្នុងឆ្នាំ២០២៤ នេះ បើធៀបនឹង៨០ម៉ឺនជើងក្នុងឆ្នាំ២០២៣ កន្លងទៅ ហើយថា តួលេខនេះនឹងបន្តកើនឡើងដល់១លានជើងនៅឆ្នាំ២០២៥ ដែលស្មើនឹងកម្រិតមុនផ្ទុះវិបត្តិកូវីដ-១៩៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា មានជំងឺមហារីកចំនួន៥ ប្រភេទ ច្រើនកើតមាននៅលើប្រជាជនកម្ពុជា

ព័ត៌មាន
វេជ្ជបណ្ឌិតជំនាញមកពី មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានអះអាងថា បច្ចុប្បន្នជំងឺមហារីកកំពុងបន្ដកើតមានឡើងនៅជុំវិញពិភពលោក ហើយក្នុងនោ…

ការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិក បន្តស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយអតិផរណាកញ្ជ្រោលឡើងកាលពីខែកុម្ភៈ

ព័ត៌មាន
អត្រាអតិផរណារបស់សហរដ្ឋអាម៉េរិកប្រចាំខែកុម្ភៈ បានហក់ឡើងបន្តិច បើទោះជាវាបន្តស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក៏ដោយ។ ការកញ្ជ្រោលឡើងនៃកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ