ការបន្ទាបកំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២២

ធនាគារកណ្ដាលថៃ បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២២


ធនាគារកណ្ដាលថៃ បានកែប្រែការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថៃនៅឆ្នាំ២០២២ ដោយបានបន្ទាបការព្យាករទាបជាងមុន នៅក្រោយពេលដែលរាជរដ្ឋាភិបាលប្រទេសនេះ បានសម្រេចផ្អាកការទទួលអ្នកដំណើរអន្តរជាតិដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ បើតាមធនាគារកណ្ដាលថៃ នៅឆ្នាំ២០២២ សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងមានកំណើនត្រឹមតែ ៣,៤%ប៉ុណ្ណោះ ខណៈដែលកាលពីមុនធ្លាប់ព្យាករថា នឹងមានដល់ទៅ៣,៩%។ នេះបើតាមសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មានជប៉ុន Nikkei។
ធនាគារកណ្ដាលថៃ បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២២

ធនាគារកណ្ដាល​ថៃ បាន​កាត់​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ​អស់ ០,៥% សម្រាប់​ឆ្នាំ​២០២២ ធៀប​នឹង​អ្វី​ដែល​បាន​ព្យាករ​កាលពីមុន​លើក​មុន ពោល​គឺ ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​នេះ ធនាគារកណ្ដាល​របស់​ថៃ រំពឹង​ថា សេដ្ឋកិច្ច​ថៃ នឹង​អាច​កើនឡើង​ត្រឹមតែ ៣,៤%​នៅ​ឆ្នាំ​២០២២ ខណៈ​កាលពី​ខែកញ្ញា​ធនាគារ​នេះ ធ្លាប់​ព្យាករ​ថា​មាន​កំណើន​៣,៩%​។ ការ​បន្ទាប​កំណើន​ព្យាករ​សេដ្ឋកិច្ច​ថៃ​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ការ​រំពឹង​ទុក​នៃ​តម្រូវការ​ទីផ្សារ​។

ធនាគារកណ្ដាល​ថៃ អះអាង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការ​រីក​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង អាច​ជា​ហានិភ័យ​ខ្ពស់​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ច ដូច្នេះ​ហើយ ត្រូវ​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

តាម​ការ​វាយតម្លៃ​ចុង​ក្រោយ​មួយ​របស់​គណៈកម្មាធិការ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ថៃ បាន​គូសបញ្ជាក់​ថា ការ​រាតត្បាត​នៃ​មេរោគ អូ​មី​ក្រុង នឹង​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​ថៃ​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​នេះ​។ ផល​ប៉ះពាល់ អាច​នឹង​មាន​ធ្ងន់ធ្ងរ និង​អូស​បន្លាយ​យូរ ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​ទៅ​ទៀត ដោយសារ​តែ​មាន​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ ដូច​ជា​ទាក់ទង​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ និង​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជាដើម​។

គិត​ចាប់តាំងពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​មក ប្រទេស​ថៃ លែង​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​អន្តរជាតិ​ចូល​មក​ក្នុង​ប្រទេស​ថៃ​ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​តទៅ​ទៀត​ហើយ ពោល​គឺ អ្នកដំណើរ​អន្តរជាតិ​ទាំងអស់​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ ទៅ​តាម​គោលការណ៍​កំណត់ នៅ​ពេល​ចូល​មក​ដល់​ទឹកដី​ថៃ​។

ធនាគារកណ្ដាល​ថៃ រំពឹង​ថា នៅ​ឆ្នាំ​២០២២ ប្រទេស​ថៃ​នឹង​ទទួល​បាន​អ្នកដំណើរ​បរទេស​សរុប​៥​លាន​៦​សែន​នាក់ តិច​ជាង​រំពឹង​ទុក​ពី​មុន​ប្រមាណ ៤០​ម៉ឺន​នាក់​។

គួរ​រំឭក​បន្ដិច​ថា កាលពី​ពេល​មិន​ទាន់​មាន​កូ​វី​ដ​១៩​ចូល​រាតត្បាត វិស័យ​ទេសចរណ៍ និង​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​នេះ គឺ​បាន​ចូលរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ ដល់​ទៅ ២០%​ឯណោះ ហើយ​ថៃ ធ្លាប់​រំពឹង​ថា សេដ្ឋកិច្ច​របស់​ខ្លួន​អាច​នឹង​វិល​ទៅ​រក​កំណើន​ដូច​មុន​ពេល​មាន​កូ​វី​ដ​១៩​ឡើង​វិញ​បាន គឺ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​២០២៣​ខាង​មុខ ក៏​ប៉ុន្ដែ ក្រោយ​មាន​វត្តមាន​អូ​មី​ក្រុង ចូល​មក​លុកលុយ វា​កំពុង​ធ្វើ​ឲ្យ​ទស្សនវិស័យ​នេះ ហាក់​មាន​ភាព​ស្រពេចស្រពិល​នៅឡើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការអូឡាំពិកចិនអះអាងថា ករណីកូវីដ១៩ ពិសេសប្រភេទអូមីក្រុង នឹងកើនឡើងតាមរយៈការមកដល់របស់កីឡាករបរទេស

ព័ត៌មាន
គណៈកម្មការរៀបចំកីឡាអូឡាំពិករដូវរងារក្នុងប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៣ធ្នូថា ប្រទេសចិនទំនងជាត្រូវកត់ត្រាពីករណីឆ្លងកូវីដ១៩ថ្មីៗជា…

គណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត

ព័ត៌មាន
នៅទីបំផុត ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ