បន្ទះឈីប

ថៃ កំពុងរៀបចំយុទ្ធសាស្ត្រដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យបន្ទះឈីប ស្របពេលចិន និងអាម៉េរិកកំពុងផ្ទុះសង្គ្រាមពន្ធ


ស្របពេលសហរដ្ឋអាម៉េរិក ក្រោមការគ្រប់គ្រងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ និងទីក្រុងប៉េកាំងកំពុងបង្កាត់ភ្លើងសង្រ្គាមពាណិជ្ជកម្មជុំថ្មីជាមួយគ្នា ប្រទេសថៃ អ្នកក្បែរខាងកម្ពុជា ឯណោះវិញ កំពុងបញ្ចុះបញ្ចូលវិនិយោគិនក្នុងឧស្សាហកម្មបន្ទះឈីបធំៗឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍។
បន្ទះឈីប
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសថៃ កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្មបន្ទះឈីប។ ជាមហិច្ឆតា ថៃ ចង់រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះឱ្យបានរួចរាល់ក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ ដើម្បីទាក់ទាញការវិនិយោគថ្មីៗចំពេលមានសង្រ្គាមពាណិជ្ជកម្មជុំថ្មីរវាងមហាយក្សចិន និងអាម៉េរិក កំពុងត្រូវបានបង្កាត់ភ្លើងឡើង។

បើតាមការគូសបញ្ចាក់របស់លោក ណារិទ្ធ ថេតតេរ៉ាស៊ូឌី ( Narit Therdsteerasukdi) អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ ក្រុមប្រឹក្សាភិបាលផ្នែកឧស្សាហកម្មបន្ទះឈីបរបស់ថៃ នឹងជួលអ្នកប្រឹក្សាយោបល់ជំនាញៗមកពីប្រទេសផ្សេងឱ្យចូលរួមជួយរៀបចំផែនការយុទ្ធសាស្ត្រដ៏មានសារសំខាន់នេះ។

តាមផែនការដែលគ្រោង ថៃចង់ទាក់ទាញគម្រោងវិនិយោគថ្មីៗពាក់ព័ន្ធនឹងឧស្សាហកម្មបន្ទះឈីបមានតម្លៃឱ្យបានរហូតដល់ជិត១៥ពាន់លានដុល្លារ នៅមុនឆ្នាំ២០២៩ ខាងមុខនេះ។ វិស័យឧស្សាហកម្មបន្ទះឈីបសកលមានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលសហរដ្ឋអាម៉េរិក និងចិន ប្រកួតប្រជែងគ្នា ដើម្បីបង្ហាញភាពលេចធ្លោផ្នែកបច្ចេកវិទ្យា។ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងអាម៉េរិក បានជំរុញឱ្យក្រុមហ៊ុនឧស្សាហកម្មមួយចំនួនបានផ្លាស់ប្តូរទីតាំងមកកាន់តំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលភាពចលាចលពាណិជ្ជកម្មរវាងចិន និងអាម៉េរិកថ្មីៗអាចនឹងផ្ទុះឡើងបន្ថែមទៀត ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ១០% លើទំនិញនាំចូលពីចិន ដែលជាផ្នែកមួយ​នៃផែនការដើម្បីបង្កើនសមតុល្យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

ក្រុមអ្នកវិភាគបានចាត់ទុកការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្មបន្ទះឈីបខាងលើ គឺជាមហិច្ឆតាថ្មីមួយទៀតរបស់ថៃ បន្ទាប់ពីប្រទេសក្បែរខាងកម្ពុជា មួយនេះ ទាក់ទាញទុនវិនិយោគបានប្រមាណជាង៣៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤ ដែលជាកម្រិតមួយខ្ពស់បំផុត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ ស្ដង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក

ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរឈានមុខគេនៅកម្ពុជា ថ្មីៗនេះ ទើបតែទទួលបានជាផ្លូវការ នូវវិញ្ញាបនបត្រ PCI DSS ជំនាន់ 4.0.1 ដែលជាស្តង់ដ…

ទន្ទឹមនឹងរងផលប៉ះពាល់ដោយសារអាម៉េរិកផ្ដាច់ជំនួយ ប្រទេសក្រីក្រជាច្រើនក៏កំពុងប្រឈមនឹងវិបត្តិបំណុលរុំកោះ

ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់រដ្ឋបាលក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក កំពុងបង្កច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ