គម្រោងស្ពានអាកាស

ថៃកំពុងជំរុញគម្រោងស្ពានអាកាសតម្លៃ ២៨ពាន់លានដុល្លារ ដ៏ពោរពេញដោយមហិច្ឆតារបស់ខ្លួនឲ្យចេញជារូបរាង


តើថៃអាចនឹងប្រជែងយកបានលេខ១ លើការដឹកជញ្ជូនតាមច្រកកំពង់ផែសមុទ្រ ក្នុងតំបន់ពីសិង្ហបុរីដែរឬទេ? ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងអួតក្ដែងៗ និងពពាយនាយរកអ្នកវិនិយោគបរទេសឲ្យចូលរួមបណ្ដាក់ទុនក្នុងគម្រោងសាងសង់ស្ពានអាកាសនិងផ្លូវប្រវែង ៩០គីឡូម៉ែត្រ តម្លៃ ២៨ពាន់លានដុល្លាររបស់ខ្លួន។
គម្រោងស្ពានអាកាស
ដោយ

គម្រោងស្ពានពោរពេញទៅដោយមហិច្ឆតានេះ មានគោលបំណងតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងមហាសមុទ្រប៉ាស៊ីហ្វិក និងឥណ្ឌាឲ្យកាន់តែងាយស្រួល ចំណេញពេលវេលា និងលុយកាក់។

គម្រោងផ្លូវស្ពាននេះ ត្រូវបានអនុម័តជាគោលការណ៍ដោយរដ្ឋាភិបាលលោក ស្រ៊ីថា កាលពីឆ្នាំមុននេះ ហើយបច្ចុប្បន្នក៏កំពុងតែសិក្សាលើផលប៉ះពាល់នានា ដែលកើតចេញពីការអភិវឌ្ឍគម្រោងនេះ។

គម្រោងស្ពានអាកាសនេះ នឹងសាងសង់កំពង់ផែទឹកជ្រៅធំៗ២ គឺទីមួយកំពង់ផែនៅតំបន់ឆ្នេសមុទ្រ Andaman នៅក្នុងខេត្ត Ranong និងមួយទៀត គឺនៅឈូងសមុទ្រថៃខេត្ត Chumphon។ កំពង់ផែទាំងពីរ ដែលស្ថិតនៅចុងម្ខាងៗនៅគម្រោងស្ពានអាកាសនេះ ក៏មានតភ្ជាប់មធ្យោបាយ ផ្លូវហាយវេ និងខ្សែរថភ្លើងជាដើម។

ត្រូវបានស្រង់សម្ដីដោយកាសែតបាងកកប៉ុស្ដ៍ លោកស្រ៊ីថា នាយករដ្ឋមន្ត្រីថៃ បានអះអាងថា តាមផែនការ គម្រោងនេះ នឹងចំណាយអស់ថវិកាប្រហែល ១៤ពាន់លានដុល្លារ សម្រាប់ការសាងសង់នៅដំណាក់កាលទី១ ហើយរាជរដ្ឋាភិបាលនឹងទទួលរាប់រងលើការដកហូតដីពីប្រជាពលរដ្ឋ សម្រាប់យកមកសាងសង់គម្រោង ហើយក្រុមហ៊ុនអ្នកម៉ៅការត្រូវតែធ្វើការទូទាត់សំណងដល់គ្រួសារពលរដ្ឋដែលរងផលប៉ះពាល់។ រីឯវិស័យឯកជនវិញ នឹងវិនិយោគទៅលើគម្រោងកំពង់ផែ ផ្លូវដែក និងផ្លូវល្បឿនលឿន រួមទាំងការផ្ដល់ប្រាក់សំណងនានាផងដែរ។

ប្រសិនបើការសិក្សា និងដោះស្រាយផលប៉ះពាល់អាចធ្វើទៅបានដោយជោគជ័យ គម្រោងស្ពានអាកាសតម្លៃ ២៨ពាន់លានដុល្លារនេះ នឹងចាប់ផ្ដើមការសាងសង់ដំណាក់កាលទី១ នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែតុលាឆ្នាំ២០៣០។ ដោយឡែក ក្រុមហ៊ុនអ្នកម៉ៅការសាងសង់គម្រោងនេះ អាចនឹងត្រូវឲ្យចូលរួមដេញថ្លៃគម្រោងសាងសង់ ចន្លោះពីខែមេសា ដល់ខែមិថុនាឆ្នាំ២០២៥។

លោក ស្រ៊ីថា ជឿជាក់យ៉ាងមុតមាំថា គម្រោងដ៏មហិមារបស់ប្រទេសថៃមួយនេះ ពិតជាអាចលេចចេញជារូបរាងនៅពេលអនាគត ខណៈដែលរដ្ឋាភិបាលរបស់លោក កាលពីពេលកន្លងទៅ ក៏បានណែនាំគម្រោងនេះ ទៅកាន់អ្នកវិនិយោគបរទេសជាច្រើន ហើយក៏មានការចាប់អារម្មណ៍ពីអ្នកវិនិយោគចិន និងអារ៉ាប់រួមផងដែរ។

នាយករដ្ឋមន្ត្រីថៃរូបនេះ អះអាងថា គម្រោងយក្សមួយនេះ នឹងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ទៅ ជាង ៣៦ពាន់លានដុល្លារ ក៏ដូចជាចូលរួមបង្កើនផលិតផលក្នុងស្រុកសរុបប្រហែល ១,៥% តាមរយៈការបង្កើនឱកាសនាំចេញទំនិញ និងបង្កើតការងារបានដល់ទៅប្រមាណ ២៨ម៉ឺននាក់។ ទន្ទឹមនឹងនេះ វាក៏នាំមកនូវឱកាសអភិវឌ្ឍថ្មី ដល់ខេត្តនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃថែមទៀតផង។

ការដាក់មហិច្ឆតារបស់ថៃលើការសាងសង់គម្រោងសានអាកាសនេះ កំពុងធ្វើឲ្យមានការចោទជាសំណួរឡើងថា តើថៃអាចនឹងជំនួសតំណែងសិង្ហបុរី និងម៉ាឡេស៊ី លើការដឹកជញ្ជូនតាមកំពង់ផែរនៅក្នុងតំបន់ ឬក៏យ៉ាងណា។ ជុំវិញបញ្ហានេះ កាសែត Business Times របស់សិង្ហបុរី ដែលបានសម្ភាសន៍អ្នកជំនាញសេដ្ឋកិច្ច ដឹកជញ្ជូន និងឡូជីស្ទិក បានបញ្ជាក់ឲ្យដឹងថា គម្រោងនេះ មិនបានគំរាមកំហែងអ្វីដល់កំពង់ផែនៅសិង្ហបុរី និងម៉ាឡេស៊ីនោះទេ ដ្បិតថា សមត្ថភាពប្រទេសថៃ។

None



អត្ថបទបន្ទាប់


ហេតុអ្វីធនាគារធំៗនៅថៃមានប្រាក់ចំណេញហក់ឡើងខ្លាំង ទោះបីស្ថានភាពសេដ្ឋកិច្ចបន្ដថមថយចុះ?

ឆ្នាំ ២០២៣ ត្រូវបានបិទបញ្ចប់ទៅហើយ ប៉ុន្ដែ សេដ្ឋកិច្ចពិភពលោកហាក់នៅមិនទាន់អាចវិលទៅរកកម្រិតមុនជំងឺរាតត្បាតកូវីដ១៩នៅឡើយ ហើយបន្ដប្រឈមមុខនឹង…

ហ្វតតេ និង សាន់ប៊ើត អង្គរ ចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង

កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនហ្វតតេ និង សាន់ប៊ើត អង្គរ ខូ អិលធីឌី បានចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ