អាមេរិកបន្តរឹតត្បិតជើងហោះហើរ

អាមេរិកបន្តរឹតត្បិតជើងហោះហើរ ក្រោយមើលឃើញករណីឆ្លងថ្មីកើនឡើង និងវត្តមានមេរោគបំប្លែងថ្មី ឌែលតា


សេតវិមានអាមេរិកបានបញ្ជាក់ជាថ្មីថា ខ្លួននឹងនៅតែបន្តវិធានការរឹតបន្តឹងសុវត្ថិភាពលើជើងហោះហើរក្រៅប្រទេសដដែល ដោយសារតែករណីឆ្លងកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកកំពុងកម្រើកឡើងវិញ ស្របពេលដែលកូវីដ១៩បំប្លែងខ្លួន ឌែលតាក៏កំពុងបន្ដរីករាលដាលពាសពេញពិភពលោកដូចគ្នា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបន្តរឹតត្បិតជើងហោះហើរឆ្លងកាត់ព្រំដែនចូលមកក្នុងសហរដ្ឋអាមេរិក

ការ​បន្ដ​រឹតត្បិត​ជើងហោះហើរ​នេះ អាច​ជា​ដំណឹង​ល្អ សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​បា​ម្ភ​ពី​ការ​នាំ​កូ​វី​ដ​១៩​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ក្រៅប្រទេស​វិញ នេះ​ជា​ដំណឹង​ដ៏​សោកសៅ​បំផុត​។ ក្រោយ​ខាតបង់​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​អាការ​ចរណ៍ និង​ទេសចរណ៍​ទាំងអស់​នៅ​អា​មេ​រិ​ក​រំពឹង​ថា អាច​មានការ​ធ្វើ​ដំណើរ និង​រៀបចំ​ដំណើរ​កម្សាន្ដ​ឡើង​វិញ នៅ​រដូវក្តៅ​ខាង​មុខ​នេះ ជា​ពិសេស​ដំណើរ​កម្សាន្ដ​រដូវក្តៅ​ទៅ​កាន់​តំបន់​អឺរ៉ុប​។

ការ​បន្ត​រឹតត្បិត​ជើងហោះហើរ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​កំពូល​នៃ​មន្ត្រី​ប្រចាំ​នៅ​សេត​វិមាន​អា​មេ​រិ​ក​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ដែល​ចំណាយពេល​អស់​រាប់​ម៉ោង មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ថា សហរដ្ឋអាមេរិក​នៅ​បន្ត​ហាមឃាត់​ប្រជាជន​មក​ពី​ស្ទើរ​ទូ​ទាំង​ពិភពលោក ចូល​មក​សហរដ្ឋអាមេរិក​ដដែល​។ ក្នុង​ន័យ​នេះ អា​មេ​រិ​ក​នៅ​តែ​រក្សា​គោលការណ៍ និង​វិធានការ​សុវត្ថិភាព ដែល​បាន​ដាក់​ចេញ​តាំងពី​ឆ្នាំ​២០២០​ដដែល​។ 

អ្នកនាំពាក្យ​សេត​វិមាន​អា​មេ​រិ​ក ជេន ប៉ា​ស្គី Jen Psaki នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​បន្ត​រឹតត្បិត​ជើងហោះហើរ​ឆ្លងកាត់​ព្រំដែន​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​សហរដ្ឋអាមេរិក​បារម្ភ​ពី​ករណី​ឆ្លង​ថ្មី​ៗ​កំពុង​កើនឡើង ជា​ពិសេស​បារម្ភ​ពី​វត្តមាន​នៃ​មេរោគ​កូ​វី​ដ​១៩​ឌែ​លតា ទាំង​នៅ​អា​មេ​រិ​ក និង​នៅ​ជុំវិញ​ពិភពលោក​។

ប្រការ​នេះ​អាច​ជា​ដំណឹង​ល្អ សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​បា​ម្ភ​ពី​ការ​នាំ​កូ​វី​ដ​១៩​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ក្រៅប្រទេស​វិញ នេះ​ជា​ដំណឹង​ដ៏​សោកសៅ​បំផុត​។ ក្រោយ​ខាតបង់​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​អាការ​ចរណ៍ និង​ទេសចរណ៍​ទាំងអស់​នៅ​អា​មេ​រិ​ក​រំពឹង​ថា អាច​មានការ​ធ្វើ​ដំណើរ និង​រៀបចំ​ដំណើរ​កម្សាន្ដ​ឡើង​វិញ នៅ​រដូវក្តៅ​ខាង​មុខ​នេះ ជា​ពិសេស​ដំណើរ​កម្សាន្ដ​រដូវក្តៅ​ទៅ​កាន់​តំបន់​អឺរ៉ុប​។

គួរ​រំឭក​ថា សហរដ្ឋអាមេរិក​មក​ទល់​នឹង​ពេល​នេះ បាន​ហាមឃាត់​ពលរដ្ឋ​ដែល​មិន​មាន​សញ្ជាតិ​អា​មេ​រិ​ក​ទាំងអស់​មិន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​នោះ​ទេ ប្រសិនបើ​អ្នក​ទាំងនោះ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ចុង​ក្រោយ​បាន​ធ្វើ​ដំណើរ ឬ​ឆ្លងកាត់​ប្រទេស​ដែល​ហានិភ័យ​ឆ្លង​កូ​វី​ដ​១៩​ខ្ពស់​។ ប្រទេស​ទាំងនោះ​រួម​មាន ចក្រភព​អង់គ្លេស​, ប្រទេស​ចំនួន ២៦​ក្នុង​តំបន់​អឺរ៉ុប​, ចិន ឥណ្ឌា អាហ្វ្រិក​ខាងត្បូង អី​រ៉​ង់ និង​ប្រេ​ស៊ី​ល​។

មិន​ត្រឹមតែ​បន្ត​រឹតត្បិត​ការ​ចេញចូល​សហរដ្ឋអាមេរិក​ពី​សំណាក់​ជនបរទេស​នោះ​ទេ សូ​ម្បី​តែ​ពលរដ្ឋ​អា​មេ​រិ​ក​ខ្លួនឯង ក៏​ត្រូវ​បាន​រដ្ឋាភិបាល​លោក ចូ បៃ​ឌិន ណែនាំ​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ផង​ដែរ ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន ដែល​កំពុង​កម្រើក​ឡើង​វិញ​នូវ​ករណី​ឆ្លង​ថ្មី​ៗ រួម​មាន អង់គ្លេស និង​បារាំង​ជាដើម​។

សូម​ជម្រាប​ថា ករណី​ឆ្លង​ថ្មី​នៅ​សហរដ្ឋអាមេរិក ក៏​មាន​កំណើន​ឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ជាក់ស្តែង​បើ​តាម លោក រ៉ូ​ឆែ​ល វ៉​ល​ឡេ​ន​ស្គី (Rochelle Walensky) ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ៗ​នៅ​អា​មេ​រិ​ក​គិត​ជា​មធ្យម​ក្នុង​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​បាន​ហក់​ឡើង​ជាង ៥០%​ឯណោះ បើ​ធៀប​នឹង​ស​ប្តា​ហ៍​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក ប្រាប់ក្រុមហ៊ុនចិនរកស៊ីនៅទឹកដីអាមេរិកថា កុំឲ្យពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង

ព័ត៌មាន
គណៈកម្មការមូលបត្រសហរដ្ឋអាមេរិក បានប្រាប់ទៅរាល់ក្រុមហ៊ុនចិនទាំងអស់ដែលចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក ត្រូវតែធានាឲ្យបានជាកំហិតថា ខ្លួនមិនមា…

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃមកនៅត្រឹម ១% នៅឆ្នាំ២០២១

ព័ត៌មាន
មជ្ឈមណ្ឌលស្រាវជ្រាវ កសិកន Kasikorn របស់ប្រទេសថៃបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសថៃនៅឆ្នាំ២០២១ មកនៅត្រឹម១% ខណៈដែលការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ