វិស័យសេដ្ឋកិច្ច

ថៃ ត្រូវការកញ្ចប់ថវិកាជាង១៥ពាន់លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ដែលកំពុងដើរអូសជើង


សេដ្ឋកិច្ចថៃ ដែលកំពុងរងរបួសយ៉ាងដំណំដោយសារបញ្ហាជាច្រើនដូចជា ជម្លោះព្រំដែន សម្ពាធពន្ធគយរបស់អាម៉េរិក ទឹកជំនន់ និងវិបត្តិនយោបាយ ទាមទារឱ្យរដ្ឋាភិបាលថៃ ទម្លាក់កញ្ចប់ថវិកាបន្ទាន់ដើម្បីជួយស្រោចស្រង់។ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យមានចលនា និងកំណើន រដ្ឋាភិបាលថៃ ត្រូវការថវិការហូតដល់ជាង១៥ពាន់លានដុល្លារ ដើម្បីរុញគម្រោងដែលជាប់គាំងឱ្យដំណើរការទៅមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
វិស័យសេដ្ឋកិច្ច
ដោយ

​ដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ក៏ដូចជាប៉ះប៉ូវព្យាបាលរបួសសេដ្ឋកិច្ចនាពេលកន្លងមកប្រទេសថៃ ត្រូវការកញ្ចប់ថវិកាបន្ទាន់ក្នុងរង្វង់ជាង១៥ពាន់លានដុល្លារ សម្រាប់ដោះស្រាយសម្របសម្រួលគម្រោងជាប់គាំង ដែលជាកត្តារាំងស្ទះក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ​។ លោក ឯកនិធិ និធិថានប្រាផាស (Ekniti Nitithanprapas) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា ក្រសួងហិរញ្ញវត្ថុថៃ ចាំបាច់ត្រូវតែអនុម័តកញ្ចប់ថវិកា ដើម្បីពន្លឿនល្បឿន នៃការសាងសង់គម្រោងធំៗដែលជាប់គាំងប្រមាណ៨០គម្រោង ដែលភាគច្រើនត្រូវបានជាប់គាំងដោយសារមានភាពយឺតយ៉ាវលើការកសាងរោងចក្រ ការផ្តល់លិខិតអនុញ្ញាតិ និងឯកសារចាំបាច់មួយចំនួនទៀត។ បញ្ហានេះបានកើតឡើងចំពេលប្រទេសថៃ កំពុងតស៊ូជាមួយការវិនិយោគមានការធ្លាក់ចុះ តម្រូវការប្រើប្រាស់ក្នុងស្រុកចុះខ្សោយ និងការអនុម័តកញ្ចប់ថវិការចំណាយសាធារណៈមានការយឺតយ៉ាវ។

ស្ថិតក្នុងស្ថានភាពនេះ កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៦ ត្រូវបានគេព្យាករថា នឹងអាចថយចុះក្រោម២% ដែលជាកំណើនដែលរបស់ថៃ អាចសម្រេចបានក្នុងឆ្នាំ២០២៥ នេះ។ បើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ កញ្ចប់ថវិកាដែលបានស្នើខាងលើ វានឹងជួយជំរុញការ​វិនិយោគឲ្យដំណើរការទៅមុខក្នុងរយៈពេលខ្លី។

ដោយឡែក លោក ណារិត ថេតស្តេរ៉ាស៊ូឌី (Narit Therdsteerasukdi) អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃ បានលើកឡើងថា តាមរយៈកញ្ចប់ថវិកាខាងលើវានឹងជួយដោះសោគម្រោងវិនិយោគ ដែលមានតម្លៃប្រមាណ១២ពាន់លានដុល្លារនៅក្នុងចន្លោះឆ្នាំ២០២៥ ទៅឆ្នាំ២០២៧ ហើយនឹងគម្រោងប្រមាណជា៦២ពាន់លានដុល្លារទៀត ដែលមិនទាន់បានកំណត់ពេលចាប់ផ្តើមដំណើរការ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន ឯកភាពបង្រួមផែនការសន្តិភាព២៨ចំណុចមកនៅត្រឹម១៩ ចំណុច

សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន បានឯកភាពគ្នាកាត់បន្ថយ ឬបង្រួមផែនការសន្តិភាពពី២៨ចំណុចមកត្រឹម១៩ចំណុចវិញ សំដៅបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ