វិស័យធនាគារ

រដ្ឋាភិបាលថៃ ជួយពលរដ្ឋបង់ផ្ដាច់បំណុលឯកជនដែលមានការប្រាក់ខ្ពស់រាប់ម៉ឺនករណីសរុបជាទឹកប្រាក់រាប់សិបលានដុល្លារអាម៉េរិក


មន្ត្រីជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា ថា រហូតមកទល់ពេលនេះក្រសួងហិរញ្ញវត្ថុថៃ និងបណ្ដាដៃគូរបស់ខ្លួនបានជួយពលរដ្ឋងាយរងគ្រោះបង់ផ្ដាច់បំណុលឯកជនដែលមានការប្រាក់ខ្ពស់ចំនួន២១.៤៦៣ករណី ដើម្បីសង្គ្រោះពលរដ្ឋទាំងនោះឱ្យរួចផុតពីអន្ទាក់ការប្រាក់ខ្ពស់ដែលប្រឆាំងនឹងច្បាប់រដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យធនាគារ
ដោយ

លោក ផនឆៃ ធីរ៉ាវេច (Pornchai Teeravej) អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធថៃ (FPO) បានគូសបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលថៃ ធ្វើអន្តរាគមន៍ជួយពលរដ្ឋ ដែលជាប់បំណុលឯកជនមានការប្រាក់ខ្ពស់បង់ផ្ដាច់បំណុលរបស់ពួកគេ បណ្ដាធនាគារពិសេសរបស់ក្រសួងហិរញ្ញវត្ថុថៃ និងបណ្ដាដៃគូឯកជនរបស់ក្រសួងបានអនុម័តបុនហិរញ្ញប្បទាន (Refinancing) ឬ ការផ្តល់ឥណទានថ្មីឡើងវិញសរុបជាទឹកប្រាក់ជាង៣០លានដុល្លារអាម៉េរិក។

លោកបន្ថែមទៀតថា ប្រតិបត្តិការអន្តរាគមន៍នេះបានចាប់ផ្តើមនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ហើយគិតត្រឹមថ្ងៃទី២៤ ខែតុលា កូនបំណុលសរុបចំនួន២១.៤៦៣ករណី ត្រូវបានរដ្ឋាភិបាលជួយបង់ផ្ដាច់កម្ចីពីអ្នកចងការប្រាក់ឯកជន ដែលនេះមានន័យថា ពួកគេត្រូវទូទាត់សងត្រលប់ទៅរដ្ឋជំនួសវិញ។

បណ្ដាធនាគាររដ្ឋសំខាន់ៗដែលបានចូលរួមកម្មវិធីបុនហិរញ្ញប្បទាន ឬ ការផ្តល់ឥណទានថ្មីឡើងវិញនេះរួមមានធនាគារប្រាក់សន្សំរដ្ឋាភិបាល GSB និងធនាគារកសិកម្ម និងសហករណ៍កសិកម្ម BAAC។ ធនាគារទាំងបាននិងកំពុងដំណើរការយុទ្ធនាការពិសេសៗដើម្បីជួយដល់ជនរងគ្រោះដែលចង់ការប្រាក់ឯកជនយកការប្រាក់ខ្ពស់ រួមទាំងគម្រោងឥណទានសម្រាប់សងប្រាក់កម្ចីក្រៅប្រព័ន្ធធនាគារ និងមូលនិធិទុនបង្វិលសម្រាប់ជួយដល់កសិករក្រីក្រផងដែរ។

លោក ផនឆៃ ធីរ៉ាវេច បានគូសបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុថៃ ក៏បានបញ្ចុះបញ្ចូលម្ចាស់បំណុលមិនមែនធនាគារជាច្រើនឱ្យចុះឈ្មោះជាក្រុមហ៊ុនផ្ដល់កម្ចីខ្នាតតូចផងដែរ ដែលត្រូវបានអនុញ្ញាតឱ្យយកការប្រាក់មិនឱ្យលើសពី៣៦% នៅឡើយក្នុងមួយឆ្នាំ។ រហូតមកទល់ពេលនេះ មានក្រុមហ៊ុន ឬ ប្រតិបត្តិករផ្ដល់កម្ចីខ្នាតតូចចំនួន១.១៤៥ ត្រូវបានអនុម័តឱ្យផ្តល់កម្ចីក្នុងខេត្តថៃ ចំនួន៧៥។

ការិយាល័យគោលនយោបាយសារពើពន្ធថៃ (FPO) បានរាយការណ៍ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន ឬ ប្រតិបត្តិករផ្ដល់កម្ចីខ្នាតតូចទាំងនេះបានផ្តល់ប្រាក់កម្ចីក្នុងគណនីចំនួនជាង៤,៦លានគណនី សរុបជាទឹកប្រាក់ប្រមាណ១,៣៣ពាន់លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពលរដ្ឋវៀតណាម ចំណាយថវិកាប្រមាណ១ពាន់លានដុល្លារក្នុង១ខែលើការទិញទំនិញតាម អនឡាញ

ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញមានការពេញនិយមខ្លាំងនៅប្រទេសវៀតណាម ដោយជាមធ្យមប្រជាជនវៀតណាម បានចំណាយថវិកាប្រមាណ១ពាន់លានដុល្លារក្នុងមួយខែ…

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះលទ្ធភាពនៃការចាយលុយរបស់ពលរដ្ឋក្នុងអំឡុងពិធីបុណ្យអុំទូក?

ជារៀងរាល់ឆ្នាំក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានា តែងតែធ្វើដំណើរមកកម្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ