វិស័យថាមពល

ថៃ គ្រោងផ្ដល់សិទ្ធិរុករករ៉ែប្រេងកាតក្នុងខេត្តចំនួន៩ រួមទាំងខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា


ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី គ្រោងផ្ដល់សិទ្ធិរុករករ៉ែប្រេងកាតលើដីគោកចំនួន៩ទីតាំងផ្សេងគ្នា ដែលគ្របដណ្ដប់លើផ្ទៃដីជាង៣ម៉ឺន៣ពាន់គីឡូម៉ែត្រការ៉េក្នុងបណ្ដាខេត្តភាគឦសាន រួមទាំងសុរិន្ទ ជាប់ព្រំដែនកម្ពុជា និងខេត្តភាគកណ្ដាលនៃប្រទេសនេះនៅឆ្នាំ២០២៥ ខាងមុខ ដែលរំពឹងទាក់ទាញការវិនិយោគ និងបង្កើតការងារថ្មីៗជូនពលរដ្ឋជាច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យថាមពល
ដោយ

អគ្គនាយកដ្ឋានរ៉ែឥន្ធនៈ (DMF) នៃក្រសួងថាមពលថៃ បានប្រកាសកាលពីថ្ងៃពុធ ទី២៥ ខែធ្នូ ថា នៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ខ្លួននឹងបើកដំណើរការដេញថ្លៃសុំសិទ្ធិរុករករ៉ែប្រេងកាតលើដីគោកក្នុងខេត្តចំនួន៩ផ្សេងគ្នា។ លោក វ៉ារ៉ាកន ព្រំមុបុល (Warakorn Prommobol) អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែឥន្ធនៈថៃ (DMF) បានលើកឡើងថា ក្រុមហ៊ុនថាមពលណា ដែលមានចំណាប់អារម្មណ៍អាចទាញយក ឬដោនឡូតពាក្យស្នើសុំរបស់អគ្គនាយកដ្ឋានរ៉ែឥន្ធនៈថៃបាន ដើម្បីចូលរួមក្នុងដំណើរការដេញថ្លៃនេះ ដែលអាចនឹងរៀបចំឡើងនៅខែកក្កដា ឆ្នាំ២០២៥។

លោកបានគូសបញ្ជាក់ថា ទីតាំងរុករករ៉ែប្រេងកាតលើដីគោកទាំង៩ទីតាំងខាងលើនេះគ្របដណ្ដប់លើផ្ទៃដីជិត៣ម៉ឺន៣ពាន់៥រយគីឡូម៉ែត្រការ៉េ ហើយថា ទីតាំងចំនួន៧ ស្ថិតក្នុងបណ្ដាខេត្តភាគឦសាននៃប្រទេសថៃ រួមទាំងខេត្តសុរិន្ទ (Surin) ដែលជាប់ព្រំដែនកម្ពុជា យើងផងដែរ ខណៈដែល២ទីតាំងផ្សេងទៀតស្ថិតនៅខេត្តភាគកណ្ដាលនៃប្រទេសនេះ។

លោក វ៉ារ៉ាកន ព្រំមុបុល ជឿជាក់ថា ធនធានរ៉ែប្រេងកាតនៅ៩ទីតាំងខាងលើនេះនឹងអាចទាក់ទាញការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ៧០លានដុល្លារអាម៉េរិក និងជួយបង្កើតការងាថ្មីៗជូនពលរដ្ឋជាច្រើន​។

សូមបញ្ជាក់ថា ផែនការរបស់ប្រទេសថៃ ក្នុងការសហការជាមួយភាគីកម្ពុជា លើការផលិតប្រេងរួមគ្នាក្នុងតំបន់មានជម្លោះ ឬតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៃឈូងសមុទ្រថៃ បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយក្រុមអ្នករិះគន់ដែលជាជនជាតិថៃ បានបង្ហាញការព្រួយបារម្ភខ្លាចកិច្ចសហការលើការផលិតប្រេងរួមគ្នាក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នេះជះផលប៉ះពាល់លើអធិបតេយ្យភាពរបស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទីផ្សារផ្តល់សេវាកម្មពាក់ព័ន្ធសត្វចិញ្ចឹមលើពិភពលោកមានតម្លៃលើស៤០ពាន់លានដុល្លារក្នុង១ឆ្នាំ

ទីផ្សារផ្តល់សេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមនៅលើពិភពលោកជាពិសេសនៅសហភាពអឺរ៉ុប ត្រូវបានគេអះអាងថា មានទំហំដ៏មហាសាលរហូតដល់៤០ពាន់លានដុល្លារអ…

អង្គការសហប្រជាជាតិ អះអាងថា មីយ៉ាន់ម៉ានៅតែជាតំបន់ផលិតអាភៀនធំបំផុតនៅលើពិភពលោកនៅឆ្នាំ២០២៤ នេះ

ការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ បានអះអាងថា រដ្ឋសាន (Shan) របស់មីយ៉ាន់ម៉ា នៅតែជារដ្ឋផលិតអាភៀននាំមុខគេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ