សេដ្ឋកិច្ចសកល

អង្គការសហប្រជាជាតិបានព្យាករថា សេដ្ឋកិច្ចសកលនឹងសម្រេចបានកំណើនជិត៣%នៅឆ្នាំ២០២៤នេះ


អង្គការសហប្រជាជាតិ បានរាយការណ៍ពីចក្ខុវិស័យល្អប្រសើរសម្រាប់សេដ្ឋកិច្ចសកលដោយបានព្យាករថានឹងសម្រចបានកំណើនជិត៣% នៅឆ្នាំ២០២៤នេះ។ ការរំពឹងបែបនេះធ្វើឡើងក្រោយអង្គការកំពូលមួយនេះមើលឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមួយចំនួនទៀតដូចជាឥណ្ឌា ប្រេស៊ីល និងរុស្ស៊ីជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចសកល
ដោយ

តាមរយៈរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំរបស់ខ្លួន អង្គការសហប្រជាជាតិ បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៧% នៅឆ្នាំនេះ ពោលគឺកើនឡើងពីអត្រា២,៤% ក្នុងរបាយការណ៍កាលពីខែមករា ហើយនឹងមានកំណើន២,៨% នៅក្នុងឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោក សានតានូ មូឃើជី (Shantanu Mukherjee) នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់អង្គការសហប្រជាជាតិ​ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការព្យាករនេះ គឺជាសុទិដ្ឋិនិយមមួយ ប៉ុន្តែលោកក៏បានព្រមានពីបញ្ហាប្រឈមសំខាន់ៗផងដែរដូចជាអត្រាការប្រាក់ដែលនៅតែកើនខ្ពស់ បញ្ហាប្រឈមក្នុងការសងបំណុល ការបន្តភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យអាកាសធាតុ ជាពិសេសសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក និងប្រទេសកោះតូចៗតែម្ដង។

លោក មូឃើជី មើលឃើញថា អតិផរណាក្នុងប្រទេសមួយចំនួននៅតែបន្តកើនខ្ពស់ ហើយនៅទូទាំងពិភពលោកតម្លៃថាមពល និងអាហារកំពុងកើនឡើងនៅប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែវានឹងកាន់តែអាក្រក់ជាងនេះទៅទៀតនៅពេលអតិផរណាបន្តកើនលើសគោលដៅ២% របស់ធនាគារកណ្តាលនៅតាមប្រទេសអភិវឌ្ឍន៍ជាច្រើននៅក្នុងរយៈពេលយូរទៀតនោះ។

ការព្យាកររបស់អង្គការសហប្រជាជាតិ សម្រាប់កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៤ នេះ មានកម្រិតទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលបានធ្វើកាលពីពាក់កណ្ដាលខែមេសា ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា នឹងមានកំណើន៣,២% សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ រីឯអង្គការ OECD ព្យាករថានឹងមានកំណើន៣,១%ក្នុងឆ្នាំនេះ និង៣,២%នៅឆ្នាំ២០២៥៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ពូទីន និងលោក ស៊ី ជិនពីង សន្យាបង្កើតយុគសម័យថ្មីនៃទំនាក់ទំនងចិន-រុស្ស៊ី

ព័ត៌មាន
លោក ស៊ី ជិនពីង មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទី២ និងលោក វ្លាឌីមៀ ពូទីន មេដឹកនាំមហាអំណាចយោធាទី២លើពិភពលោក បានប្រកាសរួមដៃគ្នាបង្កើតសករាជថ្…

សហរដ្ឋអាម៉េរិក ដាក់បញ្ចូលក្រុមហ៊ុនកប្បាសចិន ចំនួន២៦បន្ថែមទៀតក្នុងបញ្ជីហាមឃាត់នាំចូល

ព័ត៌មាន
សហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា បានដាក់បញ្ចូលក្រុមហ៊ុនផលិតកប្បាសចិនចំនួន២៦បន្ថែមទៀតចូលទៅក្នុងបញ្ជីហាមឃាត់នាំចូល ដោយសារគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ