កាបូបលុយឌីជីថល

ថៃគ្រោងអនុវត្តកាបូបលុយឌីជីថលដ៏ចម្រូងចម្រាសទំហំជិត១៤ពាន់លានដុល្លារឆាប់ៗនេះ


នាយករដ្ឋមន្ត្រីថៃបានអះអាងកាលពីពេលថ្មីៗថា ក្រុមហ៊ុនអាជីវកម្ម និងបុគ្គលស្របច្បាប់អាចចុះឈ្មោះចាប់ពីខែសីហា ដើម្បីទទួលបានសាច់ប្រាក់តាមឌីជីថល ដែលជាកម្មវិធីដ៏ចម្រូងចម្រាសមួយ ដែលនឹងត្រូវចំណាយថវិកាសរុបជិត១៤ពាន់លានដុល្លារ ក្នុងបំណងជំរុញសេដ្ឋកិច្ចដែលមានសន្ទុះយឺតយ៉ាវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP។
កាបូបលុយឌីជីថល
ដោយ

រដ្ឋាភិបាលថៃបានប្រកាសកាលពីខែមេសា អំពីផែនការដ៏មហិច្ឆិតាមួយ ដែលគេហៅថាផែនការកាបូបឌីជីថល (Digital Wallet)។ ផែនការនេះបានរងការរិះគន់យ៉ាងទូលំទូលាយដោយសារវាត្រូវផ្ដល់ប្រាក់ឌីជីថលដល់ពលរដ្ឋចំនួន៥០លាននាក់ដោយម្នាក់ៗនឹងទទួលបានចំនួន១ម៉ឺនបាតប្រហែល២៧៥ដុល្លារ ដើម្បីចំណាយនៅក្នុងអាជីវកម្មក្នុងស្រុក។

នាយករដ្ឋមន្ត្រីថៃលោក ស៊្រីថា ថាវីស៊ីន បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការចុះឈ្មោះដើម្បីទទួលបានថវិកានេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ហើយលោកបានផ្តល់ការណែនាំ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ រដ្ឋាភិបាលថៃបាននិយាយថា កាបូបឌីជីថលនេះ នឹងបង្កព្យុះភ្លៀងដល់សេដ្ឋកិច្ច ហើយការជំរុញការប្រើប្រាស់គម្រោងការនេះជាបន្តបន្ទាប់ ត្រូវបានគេរំពឹងថា នឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី១,២%ទៅ១,៦%។

គួរបញ្ជាក់ថា គម្រោងកាបូបលុយឌីជីថល ដែលបានបង្កើតឡើងដោយលោក ស្រ៊ីថា ថាវីស៊ីន នេះបានជួបប្រឈមនឹងឧបសគ្គដ៏ចម្រូងចម្រាសជាច្រើន ដែលជាហេតុធ្វើឱ្យមានការពន្យារពេលក្នុងការអនុវត្តផែនការនេះ។ ដំបូងឡើយ រដ្ឋាភិបាលបាននិយាយថា ធនាគាររដ្ឋសម្រាប់កសិកម្ម និងសហករណ៍កសិកម្មនឹងរ៉ាប់រងថវិកាមួយចំនួន ប៉ុន្តែបន្ទាប់ពីការព្រមានពីក្រុមអ្នកជំនាញហិរញ្ញវត្ថុហើយ គេបានប្រកាសថា មូលនិធិរបស់គម្រោងនេះនឹងចេញពីថវិកាសារពើពន្ធឆ្នាំ២០២៤ និង២០២៥ទៅវិញ។

យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ជូឡាផាន អាម៉នវីវ៉ាត (Julapan Amornvivat) បានអះអាងកាលពីពេលថ្មីៗថា ការផ្តល់ថវិកាតាមគម្រោងនេះកាន់តែអាចធ្វើទៅបាន បន្ទាប់ពីការចំណាយសម្រាប់ផែនការនេះបានធ្លាក់ចុះពី១៣,៨ពាន់លានដុល្លារមកនៅត្រឹមតែ១២,៤ពាន់លានដុល្លារ។ ការធ្លាក់ចុះទំហំចំណាយនេះ គឺដោយសារចំនួនប្រជាជនសរុបប្រមាណ៥០លាននាក់ នឹងត្រូវកាត់ចេញឱ្យនៅសល់៩០% ដោយសារពួកគេមានប្រវត្តិធ្លាប់ប្រព្រឹត្តការឆបោកនាពេលកន្លងមក៕​

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ប្រហុកម្សៅរបស់ខ្មែរកំពុងត្រៀមខ្លួន ដើម្បីហក់ចូលទីផ្សារអឺរ៉ុបនាពេលអនាគតដ៏ខ្លីខាងមុខ

ម្សៅប្រហុកគីរម្យ របស់ក្រុមហ៊ុន ខនហ្វីរេល ក្រោមការសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតរបស់ឧកញ៉ាឱសថ ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល និង …

ចិនកើតទុក្ខមិនសុខចិត្តស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោក បង្កើតក្រុមអ្នកជំនាញ ជួយដោះស្រាយវិវាទឧបត្ថម្ភធនជាមួយសហរដ្ឋអាម៉េរិក

មហាក្សចិនបានស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បង្កើតក្រុមអ្នកជំនាញមួយក្រុម ដើម្បីជួយដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ