វិស័យពាណិជ្ជកម្ម

ថៃ គ្រោងយកពន្ធអប្បបរមា១៥% លើក្រុមហ៊ុនអន្តរជាតិ ធំៗមួយចំនួន ចាប់ពីឆ្នាំ២០២៥


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានលើកឡើងក្នុងបទសម្ភាសជាមួយទូរទស្សន៍ MCOT (អឹមខត) កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ថៃគ្រោងយកពន្ធអប្បបរមា១៥% លើក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា បានប្រាប់ទូរទស្សន៍ MCOT ថា គណៈរដ្ឋមន្ត្រីថៃ កាលពីដើមសប្តាហ៍មុនបានអនុម័តច្បាប់មួយចំនួនពាក់ព័ន្ធនឹងការយកពន្ធ រួមទាំងផែនការយកពន្ធអប្បបរមា១៥% លើក្រុមហ៊ុនអន្តរជាតិ ធំៗមួយចំនួន ចាប់ពីឆ្នាំ២០២៥ តទៅផងដែរ ហើយច្បាប់នេះនឹងចូលជាធរមានបន្ទាប់ពីការឡាយព្រះហស្តយល់ព្រមរបស់ព្រះមហាក្សត្រថៃ។

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមកែប្រែច្បាប់ គោលនយោបាយ និងការអនុវត្តពន្ធរបស់ខ្លួន ខណៈប្រទេសនេះកំពុងស្វែងរកការចូលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នៅប៉ុន្មានឆ្នាំខាងមុខនេះ។

អត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មស្តង់ដារបស់ប្រទេសថៃ មានចំនួន២០% បើទោះបីជារដ្ឋាភិបាលផ្តល់ការលើកលែង ឬអត្រាពន្ធទាបជាងនេះសម្រាប់គម្រោងវិនិយោគមួយចំនួនដើម្បីទាក់ទាញក្រុមហ៊ុនបរទេសធំៗយ៉ាងណាក៏ដោយ។

លោក ពិឆៃ បានអះអាងថា ក្រុមហ៊ុនទាំងនេះនឹងត្រូវបង់ពន្ធដល់ប្រទេសដើមរបស់ពួកគេ ទោះបីជាពួកគេទទួលបានការលើកលែង ឬអត្រាពន្ធ៥% នៅក្នុងប្រទេសថៃក៏ដោយ ហើយថៃក៏បានយល់ព្រមប្រគល់ការប្រមូលពន្ធខ្លះៗទៅឱ្យពួកគេវិញផងដែរ។

បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ រូបនេះ រដ្ឋាភិបាលថៃ ក៏បានផ្តល់សំណងបន្ទុកពន្ធមួយផ្នែកដល់ក្រុមហ៊ុនបរទេសផងដែរ ប្រសិនបើពួកគេបំពេញតាមតម្រូវការខ្លះៗដូចជាការផ្លាស់ប្តូរការស្រាវជ្រាវទៅកាន់ប្រទេសថៃ ឬកែលម្អប្រតិបត្តិការរបស់ពួកគេឱ្យកាន់តែល្អប្រសើរដល់បរិស្ថាន ឬក៏ផ្តល់ការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកក្នុងស្រុក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាដែលរងការគំរាមកំហែងពីលោក ត្រាំ ប្រកាសឧបត្ថម្ភថវិកាសម្រាប់រៀបចំពិធីឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួននៅសហរដ្ឋអាម៉េរិក ដូចជាក្រុមហ៊ុន Meta, Amazon និង OpenAI ជាដើម ដែលរងការគំរាមកំហែងពីប្រធានាធិបតីជាប់…

វៀតណាម ត្រូវការថវិកាប្រមាណ៣៣ពាន់លានដុល្លារ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៣លានគ្រឿង

រដ្ឋាភិបាលវៀតណាម ដាក់ចេញផែនការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានជិត៣លានគ្រឿងនៅចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥។ ប៉ុន្តែដើម្បីសម្រេចផែនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ