កូវីដ១៩-ថៃ

ថៃកំពុងរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យបាលពីផ្ទះ ខណៈ១ថ្ងៃឆ្លងជាង១ពាន់នាក់


កំណើនអ្នកឆ្លងកូវីដ-១៩ នៅប្រទេសថៃបានហក់ឡើងកាន់តែច្រើនឡើងៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកំពុងជួបប្រឈមនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺផងដែរ។ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលថៃ បាននិងកំពុងរៀបចំផែនការ ដែលនឹងអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានអាការៈមិនសូវធ្ងន់ធ្ងរ អាចសម្រាកព្យាលបាលនៅផ្ទះរបស់ខ្លួនបាន ដើម្បីទុកគ្រែនៅមន្ទីរពេទ្យសម្រាប់អ្នកដែលឈឺធ្ងន់ធ្ងរវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
អ្នកជំងឺកូវីដ-១៩នៅប្រទេសថៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដោយ

គម្រោង​អនុញ្ញាត​ឲ្យ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ អាច​សម្រាក​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​នេះ គឺ​តម្រូវ​ឲ្យ​ធ្វើ​ទៅ​លើ​អ្នកជំងឺ​ដែល​មិន​មាន​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ហើយ​ពួក​គេ​អាច​នឹង​តម្រូវ​ឲ្យ​នៅ​សម្រាក​ព្យាបាល​នៅផ្ទះ​រយៈពេល​១​ខែ​ពេញ​។

ក្រសួងសុខាភិបាល​ថៃ បាន​រៀបចំ​ផែនការ​នេះ​ឡើង គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយបារម្ភ​ថា គ្រែ​នៅ​មន្ទីរពេទ្យ​អាច​នឹង​ការ​ខ្វះខាត ដោយសារ​តែ​ការ​ឆ្លង​កូ​វី​ដ​-១៩ រលក​ទី​៣ កំពុង​វាយប្រហារ​ខ្លាំង ដូច្នេះ​ហើយ​ការ​ចាត់វិធានការ​ឲ្យ​បាន​រហ័ស​ទាន់​ពេលវេលា គឺ​ត្រូវ​តែ​ធ្វើ​ឡើង ក្នុង​ករណី​ដែល​ស្ថានការណ៍​កាន់តែ​អាក្រក់​ខ្លាំង​។

ទោះ​យ៉ាងណា ក្រសួងសុខាភិបាល​ថៃ បាន​គូសបញ្ជាក់​ថា​គម្រោង​ឲ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅផ្ទះ​នេះ នៅ​មិន​ទាន់​ចាំបាច់​ត្រូវ​អនុវត្ត​នៅ​ពេល​នេះ​នៅឡើយ​ទេ ដ្បិតថា បច្ចុប្បន្ន​ខាង​អាជ្ញា​ធរមាន​ត្រៀម​គ្រែពេទ្យ​៣​ពាន់​គ្រែ​ទៀត ដែល​នៅ​ទំនេរ​សម្រាប់​ព្យាបាល​អ្នកជំងឺ​។

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ថៃ បាន​លើក​ឡើង​ថា មន្ទីរពេទ្យ​ទាំងអស់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង កំពុង​ត្រូវ​បាន​រៀបចំ​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់ និង​សម្ភារៈ​ចាំបាច់​ផ្សេង​ទៀត​សម្រាប់​ព្យាបាល​អ្នកជំងឺ ហើយ​បច្ចុប្បន្ន​មន្ទីរពេទ្យ​ទាំងនោះ មាន​គ្រែ​សរុប​ជាង​៩​ពាន់​៣​រយ​គ្រែ កើនឡើង​ពី ៦​ពាន់ ទៅ​៧​ពាន់​គ្រែ​ដែល​ធ្លាប់​មាន​ពី​មុន ហើយ​បច្ចុប្បន្ន នៅ​មាន​គ្រែ​ប្រហែល​៣​ពាន់​ទៀត​នៅ​ទំនេរ​។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​ថៃ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដ្បិតថា មាន​តួលេខ​ហាក់​ថយ​ចុះ​បន្ដិច​ក្ដី ប៉ុន្ដែ នៅ​តែ​មាន​ជាង​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី ១៩ ខែមេសា ចំនួន​អ្នក​ឆ្លង​មាន​ជិត ១​ពាន់​៤​រយ​នាក់​។ សរុប​គិត​មក​ទល់​ថ្ងៃ​ទី ២០ ខែមេសា ថៃ​មាន​អ្នក​ឆ្លង​កើនឡើង​ដល់​ជាង​៤​ម៉ឺន​៣​ពាន់​នាក់​ហើយ ខណៈ​ដែល​អ្នក​ស្លាប់​កើនឡើង​ដល់​ជាង​១០០​នាក់​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


អ្នកជំងឺកូវីដ-១៩ ស្លាប់៥នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមាន ៣០៣នាក់!

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣០៣នាក់បន្ថែម…

អាមេរិកនឹងដាក់ប្រទេស ១៣០ ចូលក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ

ក្រសួងការបរទេសអាមេរិកនៅដើមសប្តាហ៍នេះ បានបង្ហាញពីផែនការដាក់បញ្ចូលប្រទេសជាច្រើនទៀតក្នុងបញ្ជីនៃការណែនាំមិនឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ