ករណីឆ្លងសហគមន៍

អ្នកជំងឺកូវីដ-១៩ ស្លាប់៥នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមាន ៣០៣នាក់!


នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣០៣នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន២៣៩នាក់ និងមានករណីស្លាប់ចំនួន ០៥នាក់ ។
អ្នកជំងឺកូវីដ-១៩ ស្លាប់៥នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមាន ៣០៣នាក់!

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង ៣០៣​នាក់​នោះ សុទ្ធ​សឹង​ជាង​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​សគម​ន៍​២០​កុម្ភៈ​» ។ នៅ​ក្នុង​នោះ​ដែរ មាន ២៤៨​នាក់ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ក្រៅពី​នេះ មាននៅ​ខេត្ត​ព្រះ​សីហ​នុ​១៩​នាក់​,​នៅ​ខេត្តកណ្តាល​២៦​នាក់​,​កំពត​០២​នាក់​, និង​តាកែវ ០៨​នាក់​។

ក្រៅពី​នេះ ក៏​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ២៣៩​នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។ ដោយឡែក ចំពោះ​អ្នក​ស្លាប់ ០៥​នាក់​នោះ​រួម​មាន បុរស​ជន​ខ្មែរ​២​រូប និង​ស្ត្រីជន​ជាតិខ្មែរ​០៣​នាក់ ដោយ​០១​នាក់​នៅ​ខេត្តកណ្តាល ០១​នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​០៣​នាក់​នៅ​រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៧.៧៤៧​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២.៧៩៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៤.៨៩៣​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន ៥៤​នាក់​៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដូវប្រមូលផលស្វាយជិតផុតហើយនៅឡើយការនាំចេញស្វាយទៅទីផ្សារចិននៅជាប់គាំង

ព័ត៌មាន
ស្របពេលដែលរដូវប្រមូលផលស្វាយកាន់តែជិតផុតទៅហើយនោះ ក្ដីរំពឹងការនាំចេញស្វាយទៅកាន់ទីផ្សារចិន ក៏នៅតែមិនទាន់ដឹងច្បាស់នៅឡើយថា អាចនឹងសម្រេចកា…

ថៃកំពុងរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យបាលពីផ្ទះ ខណៈ១ថ្ងៃឆ្លងជាង១ពាន់នាក់

ព័ត៌មាន
កំណើនអ្នកឆ្លងកូវីដ-១៩ នៅប្រទេសថៃបានហក់ឡើងកាន់តែច្រើនឡើងៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកំពុងជួបប្រឈមនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺផងដែរ។ទន្ទឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ